ជីវិតកម្សាន្ដ
បង្កើតភាពជោគជ័យដោយទេពកោសល្យផ្ទាល់ខ្លួន ស្រាវីស្គី CHIVAS សហការជាមួយ កំពូលតារាចម្រៀងលំដាប់ពិភពលោក K-POP គឺកញ្ញា LISA ជាទូតសុឆន្ទៈ
តារាចម្រៀង LISA ដឹកនាំយុទ្ធនាការផ្សព្វផ្សាយ ‘I Rise, We Rise’ ថ្មីរបស់ស្រាវីស្គី Chivas នៅទ្វីបអាស៊ី – ដើម្បីអបអរសាទរភាពជោគជ័យផ្ទាល់ខ្លួន និងការលើកទឹកចិត្តដល់អ្នកគាំទ្ររបស់ខ្លួន។
ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ស្រាវីស្គី Chivas បានប្រកាសចាប់ដៃគូរជាមួយកញ្ញា LISA ដែលជាកំពូលតារាចម្រៀង K-Pop ដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក ជាទូតសុឆន្ទៈថ្មីរបស់ខ្លួន និងជាស្ត្រីដំបូងគេដែលតំណាងឲ្យម៉ាកយីហោស្រាវីស្គី Chivas នៅក្នុងទ្វីបអាស៊ី។
ដោយបន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបំផុសគំនិតសម្រាប់អ្នកគាំទ្ររបស់ស្រាវីស្គី Chivas ជំនាន់ក្រោយមកពីជុំវិញពិភពលោកតាមរយៈយុទ្ធនាការផ្សព្វផ្សាយ ‘I Rise, We Rise’ ថ្មីរបស់ខ្លួន Chivas បានសហការជាមួយតារាចម្រៀងដ៏ល្បីល្បាញ និងជាអ្នកផ្តួចផ្តើម ដើម្បីអបអរសាទរ និងលើកទឹកចិត្តដល់ អ្នកជំនាន់ក្រោយ ដែលកំពុងប្រឹងប្រែងតស៊ូត្រួសត្រាយផ្លូវឆ្ពោះទៅរកភាពជោគជ័យរបស់ពួកគេ។
ជាក់ស្តែង ភាពជោគជ័យរបស់កញ្ញា LISA ទាំងសមិទ្ធផល និងស្ទីលរបស់នាងឆ្លងកាត់តាមរយៈតន្ត្រី បានធ្វើឲ្យនាងកាន់តែរឹងមាំក្នុងនាមជាអ្នកដឹកនាំពោពេញដោយទំនុកចិត្តលើខ្លួនឯង លើកទឹកចិត្ត និងបំបែកគំនាបរនាំងវប្បធម៌ទៅលើស្ត្រី។
LISA បានចែករំលែករឿងរ៉ាវផ្ទាល់ខ្លួនរបស់នាង ដែលបានចាកចេញពីប្រទេសថៃ ដើម្បីបន្តរកក្តីសុបិនរបស់នាង ហើយបានក្លាយទៅជាសមាជិកនៃក្រុមតន្ត្រីដ៏ធំបំផុតរបស់ពិភពលោកដោយបំបែកកំណត់ត្រាអន្តរជាតិក្នុងអាជីពការងាររបស់នាង ដោយបង្ហាញពីការខិតខំប្រឹងប្រែង និងការប្តេជាចិត្ត គឺជាភាពជោគជ័យរបស់នាងនៅពេលបច្ចុប្បន្ននេះ។ កញ្ញា LISA បន្តត្រួសត្រាយផ្លូវផ្ទាល់ខ្លួនផង នឹងជួយបំផុសគំនិតអ្នកជុំវិញខ្លួន ហើយដើរតួជាបុគ្គលគំរូដើម្បីលើកទឹកចិត្តមនុស្សជាច្រើននៅទូទាំងពិភពលោក។ រឿងរ៉ាវរបស់កញ្ញា LISA គឺលាយបញ្ចូលគ្នារវាងភាពជោគជ័យ និងការខិតខំប្រឹងប្រែង ប្រៀបដូចទៅនឹងអត្តសញ្ញាណរបស់ស្រាវីស្គី Chivas ដូច្នោះដែរ ដែលនឹងបង្ហាញទៅអ្នកគាំទ្រជំនាន់ក្រោយរបស់ស្រាស្កុតវីស្គីនៅទ្វីបអាស៊ី។
កញ្ញាLISA បានលើកឡើងថា៖ «បន្ទាប់ពីបានធ្វើដំណើរដោយខ្លួនឯងលើផ្លូវដ៏វែងឆ្ងាយជាមួយនឹងការខិតខំប្រឹងប្រែង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ នាងខ្ញុំចង់ជំរុញនិងលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាឱ្យលើកកម្ពស់ខ្លួនឯង។ ខ្ញុំមិនបានគិតច្រើនទេ ក្នុងការចាប់ដៃគូជាមួយស្រាវីស្គី Chivas ពីព្រោះគុណតម្លៃនិងចក្ខុវិស័យរបស់ស្រាវីស្គី Chivas គឺដូចគ្នាទៅនឹងគោលជំហររបស់ខ្ញុំផ្ទាល់ ជាពិសេសខ្ញុំជាអ្នកគាំទ្រស្រាវីស្គីនេះស្រាប់!”។
ការសហការនេះ ចាប់ផ្តើមជាមួយនឹងវីដេអូពាណិជ្ជកម្មតាមទូរទស្សន៍មួយដែលមានចំណងជើងថា “Chivas Regal x LISA: I Rise, We Rise” ដែលថតនៅ ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ការផ្សាយពាណិជ្ជកម្មដែលបញ្ចូលសំឡេងដោយកញ្ញា LISA ផ្ទាល់តែម្តង ដោយផ្តើមចេញពីស្វែងរកពីដំណើរជីវិតផ្ទាល់ខ្លួនរបស់នាង ឥតឈប់ឈរដើម្បីសម្រេចក្តីសុបិន ជាមួយសំឡេងដ៏ទាក់ទាញ។ វីដេអូពាណិជ្ជកម្មនេះ ដឹកនាំថតដោយលោក Liukh មានបង្ហាញ រូបភាពដ៏ទាក់ទាញរបស់ LISA ក្រេបស្រា Chivas Highball និងលើកទឹកចិត្តឲ្យអ្នកទស្សនិកជនឲ្យបង្កើតភាពជោគជ័យទៅតាមទេពកោសល្យផ្ទាល់ខ្លួនរបស់ពួកគេ។ ហើយទាំងនេះគ្រាន់តែជាការចាប់ផ្តើមនៃការសហការរវាងកញ្ញា LISA និង Chivas ។ ជាងនេះទៅទៀតនឹងមានព្រឹត្តិការណ៍ផ្សាយបន្តផ្ទាល់ សកម្មភាពការងារផ្ទាល់ និងការងារផ្តាច់មុខជាច្រើនដែលនឹងធ្វើឡើងឆាប់ៗក្នុងឆ្នាំនេះ។
លោកនាយកផ្នែកទីផ្សារសកល របស់ស្រាវីស្គី Chivas គឺលោក Nick Blacknell បានមានប្រសាសន៍ថា “នៅពេលដែលយើងឈានចូលយុគសម័យថ្មីនេះសម្រាប់ស្រាវីស្គី Chivas វាមានសារៈសំខាន់ណាស់ ដែលយើងត្រូវសហការជាមួយអ្នកដែលមានគុណតម្លៃដូចទៅនឹងអត្តសញ្ញាណយើង។ កញ្ញា LISA គឺជាតារាលំដាប់ពិភពលោក ហើយសំខាន់ជាងនេះទៅទៀត គឺគាត់ជាបុគ្គលគំរូសម្រាប់អ្នកជំនាន់ក្រោយ ជាពិសេសនាងនឹងក្លាយជាអ្នកនាំពាក្យដ៏ល្អឥតខ្ចោះសម្រាប់យុទ្ធនាការផ្សព្វផ្សាយ ‘I Rise We Rise របស់យើង។ កញ្ញា LISA បានបង្ហាញពីក្តីស្រលាញ់មួយចំនួនចំពោះដូចជា តន្ត្រី និងការបង្ហាញម៉ូដជាដើម ដូច្នេះការចាប់ដៃគូជាមួយគ្នានេះ គឺស្របទៅនឹងចក្ខុវិស័យដែលយើងជំរុញនិងលើកកម្ពស់ ស្រាChivas សម្រាប់អ្នកជំនាន់ក្រោយនៅទ្វីបអាស៊ី។
យុទ្ធនាការផ្សព្វផ្សាយស្រាវីស្គី Chivas Regal x LISA នឹងត្រូវបង្ហាញ នៅទូទាំងតំបន់អាស៊ី តាមរយៈផ្ទាំងផ្សាយពាណិជ្ជកម្ម ទូរទស្សន៍ បណ្តាញសង្គម និងតាមរយៈការផ្សព្វផ្សាយព័ត៌មាននានា ។ ដើម្បីស្វែងយល់បន្ថែមអំពីការចាប់ដៃគូជាមួយកញ្ញា LISA ហើយដើម្បីទទួលបានព័ត៌មាននានា សូមចូលទៅកាន់ Chivas.com ឬតាមដានពួកយើងនៅលើ Instagram: ChivasRegal ។
អំពី LISA
កញ្ញា LISA គឺជាសមាជិកក្រុមតារាចម្រៀងនារី BLACKPINK នៅកូរ៉េខាងត្បូង ស្ថិតក្រោមផលិតកម្ម YG Entertainment។ ក្រុម BLACKPINK បានឆក់យកបេះដូងទស្សនិកជនតាំងពីពេលដែលពួកគេបានចេញបទចម្រៀងដំបូងរបស់ពួកគេគឺបទ SQUARE ONE នៅក្នុងខែសីហា ឆ្នាំ 2016។ ចាប់តាំងពីពេលនោះមក ពួកគេបាន ចេញបទចម្រៀងជាបន្តបន្ទាប់ដូចជា “DDU-DU DDU-DU” និង “Kill This Love” ជា បទចម្រៀងល្បីៗ ដែលធ្វើឱ្យពួកគេឈានទៅរកភាពល្បីល្បាញទូទាំងពិភពលោក។ក្រុម BLACKPINK បានចេញអាល់ប៊ុមពេញដំបូងគឺ THE ALBUM នៅក្នុងខែតុលា ឆ្នាំ 2020 ដោយបានជាប់ចំណាត់ថ្នាក់កំពូលតារាងតន្ត្រីដ៏លេចធ្លោ និងត្រូវបានទទួល ពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើន។ វាក៏ទទួលបានការបញ្ជាទិញលើសពី 1.3 លានផងដែរ ដែលជាក្រុមចម្រៀងនារី K-Pop ដំបូងគេដែលឈានដល់កម្រិតកំពូលនេះ។
ឥទ្ធិពល និងវត្តមានជាសកលរបស់ LISA បន្តកើនឡើង ដូចដែលបានបង្ហាញដោយមានអ្នកតាមដាននៅលើ Instagram 72.54 លាននាក់ (គិតត្រឹមថ្ងៃទី 28 ខែមករា ឆ្នាំ 2021) នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ល្បីល្បាញនេះ។
អំពីស្រាវីស្គី Chivas
ស្រាវីស្គី Chivas ជឿជាក់ថាការសហការរួមបញ្ចូលគ្នា គឺធ្វើឲ្យជីវិតកាន់តែប្រសើរ និងរួមទាំងស្រា Scotch ផងដែរ។ ដោយសារការសហការធ្វើការរួមគ្នារវាង បងប្អូនប្រុសពីរនាក់ គឺ លោក James និង John Chivas គឺជាអ្នកដែលរកឃើញរបៀបការលាយស្រាបញ្ចូលគ្នានៅសតវត្សទី 19 នៅប្រទេសស្កុតឡែន។
ចាប់តាំងពីពេលនោះមកស្រាវីស្គី Chivas បានដើរតួយ៉ាងសំខាន់ ចំពោះភាពរីកចម្រើនរបស់ស្រាវីស្គី នៅទូទាំងពិភពលោក ដោយការលាយបញ្ចូលគ្នារវាងស្រូវសាលី និងគ្រាប់ធញ្ញជាតិក្នុងស្រាវីស្គីដ៏ល្អបំផុត គឺបង្កើតនូវស្រាដ៏អស្ចារ្យ។ ស្រាវីស្គី Chivas ក៏ជឿជាក់លើថាមពលក្នុងជីវិតរស់នៅក៏កើតឡើងតាមរយៈការរួមបញ្ចូលគ្នា ប្រៀបដូចជាស្រាស្កុតវីស្គីដែរ ។ ការប្រមូលធនធានមនុស្សមកធ្វើការរួមគ្នា ដើម្បីបង្កើតភាពអស្ចារ្យមួយ ដែលជាមូលហេតុដែលស្រាវីស្គី Chivas មានមោទនភាពក្នុងការក្លាយជាដៃគូសហការរបស់ក្លិប Manchester United ដែលជាក្លឹបបាល់ទាត់ដ៏ធំបំផុតរបស់ពិភពលោក។ ហើយចាប់ដៃរួមគ្នាដើម្បីសម្រេចមហិច្ឆតាជាមួយគ្នា ដើម្បីសកម្មភាពសប្បុរសធម៌ និងការប្រើប្រាស់ភាពជោគជ័យ ដើម្បីជួយដល់អ្នកដទៃ នេះជាមូលហេតុដែលក្រុមហ៊ុន Chivas Venture បានគំនិតផ្តួចផ្តើមការងារសហគមន៍ ផ្តល់សិទ្ធិអំណាច និងការគាំទ្រដល់សហគ្រិនជំនាន់ក្រោយដែលមានភាពច្នៃប្រឌិត ដែលកំពុងផ្លាស់ប្តូរជាវិជ្ជមានដល់សហគមន៍របស់ពួកគេ។
ស្រាវីស្គី Chivas ផលិតឡើង នៅទីក្រុង Speyside ប្រទេសស្កុតឡែន និងជាមួយប្រទេសជាង 100 ជុំវិញពិភពលោក។ ដែលទាំងអស់គ្នារួមគ្នាធ្វើឱ្យស្រាវីស្គី Chivas ទទួលបានភាពជោគជ័យជាសកលនាពេលបច្ចុប្បន្ននេះ ដោយលក់បានច្រើនជាង 4.2 លានកេស (១កេស ស្មើ 9L) ជារៀងរាល់ឆ្នាំ។ ស្រាវីស្គី Chivas លាយបញ្ចូលគ្នារវាងភាពបុរាណដែលមិនចេះជិនណាយជាមួយនឹងការច្នៃប្រឌិតបែបទំនើប រួមមាន Chivas 12 Chivas Extra 13 Chivas XV Chivas Mizunara Chivas 18 Chivas Ultis Chivas 25 Chivas Regal The Icon និង Global Travel Retail Exclusive Chivas Brothers Blend។
អំពី Pernod Ricard
Pernod Ricard គឺជាក្រុមហ៊ុនផលិតស្រាធំជាងគេ លំដាប់ទី២លើពិភពលោកដែលមានចំណូលសរុបពីការលក់ចំនួន 8,824 លានអឺរ៉ូ ក្នុងឆ្នាំ2021 និងជាក្រុមហ៊ុនផលិតផលស្រាដែលមានម៉ាកនាំមុខគេចំនួន 16 ម៉ាកក្នុងចំនោមម៉ាកផលិតផលនាំមុខគេចំនួន100 នៃផលិតផលស្រាទូទាំងពិភពលោក ព្រមទាំងជាក្រុមហ៊ុន ដែលត្រូវបានការទទួលស្គាល់អំពីកិត្យានុភាព និងវិសាលភាពក្នុងការចែកចាយផលិតផលស្រានៅក្នុងឧស្សាហកម្មនេះ ជាមួយនឹងម៉ាកល្បីៗជាង 240 ដែលចែកចាយលើទីផ្សារជាង 160 ប្រទេស។ ក្រុមហ៊ុន Pernod Ricard ជាក្រុមហ៊ុនមួយក្នុងចំណោមម៉ាកសញ្ញាដែលល្បីល្បាញជាងគេនៅក្នុងវិស័យផលិតស្រា ដែលមានដូចជា Absolut Vodka, Ricard pastis, Ballantine’s, Chivas Regal, Royal Salute និង The Glenlivet Scotch whiskies, Jameson Irish whiskey, Martell cognac, Havana Club rum, Beefeater gin, Malibu liqueur, Mumm និង Perrier-Jouët champagnes, ក៏ដូចជា Jacob’s Creek, Brancott Estate, Campo Viejo និង Kenwood wines។
ក្រុមហ៊ុនប្តេជ្ញាយ៉ាងមោះមុតលើគោលនយោបាយអភិវឌ្ឍដោយចីរភាព និងលើកទឹកចិត្តការប្រើប្រាស់ដោយ ទំនួលខុសត្រូវ។ យុទ្ធសាស្ត្រនិងមហិច្ឆតារបស់ក្រុមហ៊ុន គឺផ្តោតលើគុណតម្លៃសំខាន់ៗចំនួន៣ ដែលនាំដល់ ការពង្រីក ខ្លួនឥតឈប់ឈរគឺ ស្មារតីសហគ្រិនភាព ការជឿទុកចិត្តទៅវិញទៅមក និងប្រកាន់ភ្ជាប់នូវក្រមសីលធម៌ខ្ពស់។
ក្រុមហ៊ុន Pernod Ricard មានបុគ្គលិកសរុបប្រមាណជា ១៨៥០០នាក់ និងមានប្រតិបត្តិការតាមរយៈការ គ្រប់គ្រងបែបវិមជ្ឈកា (Decentralized Organization) ដោយផ្អែកទៅលើទស្សនៈវិស័យ “Créateurs de Convivialité” ។ គោលដៅប្រកបដោយចីរភាព និង ការរួមចំណែករយៈពេលវែងរបស់ក្រុមហ៊ុន ក្នុងឆ្នាំ 2030 “Good Times from a Good Place” គឺប្តេជ្ញារួមបញ្ចូលរាល់គ្រប់សកម្មភាពដើម្បីបង្កើតនូវផលិតផលសុទ្ធនិងមានគុណភាពខ្ពស់ ព្រមទាំងត្រូវបានទទួលចូលជាសមាជិក UN Global Compact LEAD ។ ក្រុមហ៊ុន Pernod Ricard បានចុះបញ្ជីក្នុង Euronext (Ticker: RI; ISIN Code: FR0000120693) និងជាសមាជិក CAC 40 និង Eurostoxx ក្នុងមាត្រា 50៕
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល