ជីវិតកម្សាន្ដ
តាមពិតបវរកញ្ញាចក្រវាលឡើងគីឡូស្រឺតៗ ដោយសារនាងកំពុងព្យាបាលជំងឺមួយ
បន្ទាប់ពីបង្ហាញខ្លួនក្នុងរូបរាងធាត់ទ្រលុក បវរកញ្ញាចក្រវាល ឆ្នាំ២០២១ កញ្ញា Harnaaz Sandhu បានធ្វើឱ្យមហាជនជាច្រើនរិះគន់ធ្ងន់ៗ ប៉ុន្តែពេលនេះនាងបានចេញមុខមកលាតត្រដាងការពិតពីក្រោយការឡើងទម្ងន់នេះ ខណៈទស្សនិកជនបានដឹងហើយ ពួកគេសម្ដែងការអាណិតចំពោះនាងសឹងគ្រប់គ្នា។

ដំបូងឡើយបវរកញ្ញា Harnaaz Sandhu បានសារភាពថា នាងរមែងញ៉ាំអាហារច្រើន មិនសូវគិតម៉ោងពេល និងចូលចិត្តបង្អែមជាច្រើនមុខដូចជា ស្ករគ្រាប់ និងសូកូឡាជាដើម ហើយនេះគឺជាមូលហេតុដែលនាងមិនអាចគ្រប់គ្រងទម្ងន់ខ្លួនឯងបាន។

ដោយសាររូបរាងធាត់កាន់តែខ្លាំងឡើង អ្នកគាំទ្រខាងវិស័យសម្រស់ជាច្រើនសម្ដែងការខកចិត្ត ព្រមទាំងរិះគន់នាងមួយទំហឹងថា Harnaaz Sandhu ចង្កាកាន់តែធំ ចង្កេះក៏ធំ ស្លៀកពាក់អ្វីក៏លែងស្អាត និងថានាងមិនចេះថែខ្លួន។ល។
ឆ្លើយតបនឹងពាក្យរិះគន់ខាងលើ បវរកញ្ញាច្រវាលរូបនេះ បាននិយាយទាំងអួលដើមកថា នាងខ្លួនឯងក៏មានភាពខ្មាស់អៀនដែរ ខណៈរូបរាងផ្លាស់ប្ដូរខុសពីមុន ហើយនាងថែមទាំងមិនសូវហ៊ានស្លៀកពាក់ចេញក្រៅនោះទេ។

បន្ថែមពីលើនេះនាងបានផ្ដល់បទសម្ភាសន៍ ដោយប្រាប់មូលហេតុសំខាន់មួយ ដែលធ្វើឱ្យឡើងគីឡូមិនឈប់ គឺដោយសារនាងមានជំងឺ Celiac។ វាជំងឺពោះវៀនម្យ៉ាង ដែលតម្រូវឱ្យ Harnaaz Sandhu លេបថ្នាំជាច្រើន ដែលនេះជាផលរំខានធ្វើឱ្យសាច់ហើម និងធ្វើឱ្យនាងមានរូបរាងធាត់។ នាងថែមទាំងទម្លាយថា មុនពេលចូលរួមប្រកួតកម្មវិធី Miss Universe 2021 នាងមានជំងឺនេះរួចទៅហើយ។
បន្ទាប់ពីដឹងនូវការពិតតមួយនេះ ទស្សនិកជនបានសម្តែងការអាណិតអាសូរ និងសង្ឃឹមថា Harnaaz Sandhu ឆាប់ជាសះស្បើយពីជំងឺ និងត្រឡប់ទៅរករូបរាងពីមុនវិញ៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ បវរកញ្ញាចក្រវាល Harnaaz Sandhu ប្រែប្រួលរូបរាងខ្លាំង មើលសឹងមិនស្គាល់

-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?