Connect with us

ជីវិតកម្សាន្ដ

ទុក្ខផ្ទួនៗ! សុខ រ៉ាស៊ី បាត់បង់បងប្រុសម្នាក់ទៀត បន្ទាប់ពីមរណភាពលោក អៀង ចេនឡា

បានផុស

នៅ

ពិតជា​រឿង​ដែល​គួរ​ឲ្យ​រន្ធត់​ណាស់​ និង​សោក​សៅ​ខ្លាំងណាស់​សម្រាប់​ពិធីករ​លោក សុខ រ៉ាស៊ី ខណៈដែលលោក អៀង ចេនឡា ត្រូវជាបងប្រុសបង្កើតទទួលមរណភាពមិនទាន់បាន ១ ខែផង ឥឡូវស្រាប់តែត្រូវបាត់បង់បងប្រុសថ្លៃជាទីស្រលាញ់ម្នាក់ទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​ពិធីករ​លោក សុខ រ៉ាស៊ី កាលពី​ព្រលប់​ថ្ងៃទី ​១៨ ​ខែមីនា ​ឆ្នាំ​ ២០២២​ ម្សិលមិញ​គេ​ឃើញ​លោក​បាន​បង្ហោះ​រូបភាព​កាត់​ទុក្ខ​ដ៏​ក្រៀមក្រំ​បង្ក​ការភ្ញាក់ផ្អើល​ និង​ការសួរនាំ​ជាច្រើន​ពី​មហាជន​។ ​លោក​បាន​រៀប​រាប់សារ​សោកសៅ​ថា​ ហេតុ​អី្វ​មនុស្ស​ល្អ​ៗឆាប់​ចាកចេញ​ម្ល៉េះ​។​

​ពិធីករ​លោក សុខ រ៉ាស៊ី បាន​បន្តថា ​ប្អូន​ទទួលយក​មិន​បានទេ​បងប្រុស​ដ៏​ល្អ​របស់​ប្អូន​។ ​តាមរយៈដំ​ណឹង​នៃ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​គេ​ឃើញ​មាន​អ្នក​សិល្បៈនិង​មហាជន​ជាច្រើន​បាន​ផ្ញើ​សារ​ចូលរួម​រំ​លែក​ទុក្ខ​គ្រប់គ្នា ​ខណៈមាន​ខ្លះទៀត​បាន​សួរថា​អ្នក​ដែល​ស្លាប់​ត្រូវជា​អ្វី​នឹង​លោក​ដែរ​?​។​ ចម្លើយ​ត្រូវបាន​លោក សុខ រ៉ាស៊ី បញ្ជាក់​ដោយ​ខ្លី​ថា​ គាត់​ត្រូវជា​បង​ថ្លែ​របស់លោក​។​

​សូមបញ្ជាក់ថា​ គិត​មកទល់ពេលនេះ​លោក សុខ រ៉ាស៊ី និង​ក្រុមគ្រួសារ​ទើបតែ​បាត់បង់​បងប្រុស​បង្កើតជា​ទីស្រលាញ់​គឺ​លោក អៀន ចេ​ឡា មិនបាន ​១ ​ខែ​ទេ​។ ​ប៉ុន្តែ​ឥឡូវនេះ​ ក៏​ត្រូវបាន​បាត់បង់​សមាជិក​គ្រួសារ​ម្នាក់ទៀត​ទាំង​ក្តី​អាល័យ​បំផុត​។​ គេ​ចាំបាន​ថា​ តារាចម្រៀង​លោក អៀង ចេ​ន ឡាន បានទទួល​ រណ​ភាព​កាលពី​យប់​ថ្ងៃទី​ ២៨ ​ខែកុម្ភៈ ឆ្នាំ​ ២០២២ ដោយសារ​ជំងឺរលាកស្រោមខួរ​ក្បាល​ធ្ងន់ធ្ងរ​៕

អត្ថបទ៖ ​ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៥ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៤ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម