ជីវិតកម្សាន្ដ
រូបថតកាលពីក្មេងរបស់តារាស្រីចិន ៥រូប កំពុងល្បីល្បាញលើបណ្ដាញសង្គម
ថ្មីៗនេះ កម្រងរូបថតកុមារភាពរបស់កំពូលតារាស្រីចិន កំពុងតែល្បីល្បាញលើបណ្ដាញសង្គម និងបានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនជាច្រើនលាននាក់។ ក្រោយបានឃើញរូបថតទាំងនោះ គ្រប់គ្នាលាន់មាត់សរសើរថា ពួកគេមានសម្រស់ស្អាតតាំងពីក្មេងៗ ហើយអ្នកខ្លះហាក់មិនផ្លាស់ប្ដូរសម្រស់ទាល់តែសោះ ។
Fan Bing Bing


រូបថតកាលពីកុមាររបស់ «រាជិនីសម្រស់» ហ្វានពីងពីង ពិតជាមិនខុសឆ្ងាយពីបច្ចុប្បន្នប៉ុន្មានឡើយ។ ពីមុន និងពេលនេះ ពីងពីង នៅតែស្រស់ស្អាតបែបធម្មជាតិ។ វាមិនចម្លែកទេ ដែលតារាស្រីរូបនេះជាប់ឈ្មោះជាស្រីស្អាតលំដាប់អន្តរជាតិ។
Dilraba


មុនពេលនាងមានរូបរាងស្រស់ស្អាតដូចបច្ចុប្បន្ន Dilraba ត្រូវបានគេច្រឡំជារឿយៗថានាងជាក្មេងប្រុស។ ក្រឡេកទៅមើលរូបថតកុមារភាព Dilraba ជាមួយនឹងម៉ូដសក់ខ្លី និងរបៀបស្លៀកពាក់បែប Boy ផងនោះ នរណាៗក៏ថានាងប្រុសដែរ។ ទោះជាយ៉ាងណាសព្វថ្ងៃនេះ នាងមានសម្រស់ស្រស់ស្អាត និងទាក់ទាញមនុស្សជាច្រើន។
Yang Mi


យ៉ាងមី ជាតារាស្រីម្នាក់ដែលមានសម្រស់ស្រស់ស្អាតតាំងពីក្មេងមកម្ល៉េះ។ តាំងពីនៅជាកុមារី រហូតពេញវ័យ រូបសម្រស់របស់នាងមិនផ្លាស់ប្ដូរច្រើនឡើយ ហើយនេះជាអ្វីដែលហ្វេនស្រឡាញ់នាងខ្លាំង ព្រោះគេជឿថា យ៉ាងមី មិនកែសម្ផស្សដូចតារាមួយចំនួន។
Liu Yifei


ពេលបានឃើញរូបថតកុមារភាពរបស់ Liu Yifei អ្នកនិយមលេងអ៊ីនធឺណេត ចំហមាត់សឹងគ្រប់គ្នា ព្រោះតែមិនជឿថានាងស្រស់ស្អាត គ្មានប្ដូរសោះ។ ស្ថិតក្នុងរ៉ូបពណ៌ស ទាំងភ្នែក ច្រមុះ និងមាត់ ឡឺយៀកហ្វី ពិតជាដូចព្រះនាងក្នុងព្រេងនិទានអ៊ីចឹង។
Yangtze


យ៉ាំងស៊ឺ មានសម្រស់និងរូបរាងខុសប្លែកគ្នាបន្តិច ពេលប្រៀបធៀបរូបថតពេលមុន ជាមួយពេលបច្ចុប្បន្ន។ យ៉ាងណាក្ដីរូបថតកាលពីក្មេង នាងពិតជា Cute គួរឱ្យស្រឡាញ់ណាស់។ រហូតមកទល់ពេលនេះ យ៉ាំងស៊ឺ ក៏ជាតារាស្រីគួរឱ្យស្រឡាញ់ផងដែរ។
Angela Baby


ជាច្រើនលើកមកហើយ ទស្សនិកជនបានរិះគន់ពីភាពខុសគ្នារវាងរូបថតបច្ចុប្បន្ន និងអតីតកាលរបស់ Angela Baby។ នាងត្រូរងពាក្យចចាមអារ៉ាមម្តងហើយម្តងទៀតថាជា រូបសម្រស់ពេលនេះ គឺបានឆ្លងកាត់មុខកាំបិត។ យ៉ាងណាមិញ រូបថតកាលពីកុមារភាពរបស់តារាស្រីរូបនេះនៅតែទទួលបានការសរសើរថា គួរឱ្យស្រឡាញ់ខ្លាំងណាស់ ទោះបីពេលនោះ Angela Baby មានរាងធាត់បន្តិចក៏ដោយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តារាស្រី ១៥ រូប ជាប់ឈ្មោះជាសិល្បករមានអំណាច និងឥទ្ធិពលខ្លាំងក្នុងពិភពតន្ត្រី

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក