Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញា ប៉ូគឹមថេង សុតធីតា ត្រៀមដាក់ពាក្យបណ្ដឹងដើម្បីការពារសុវត្ថិភាពខ្លួន ក្រោយមានមន្រ្តី​ប៉ូលិសម្នាក់ ប្រើអំណាចបំផ្លាញទ្រព្យសម្បត្តិ

បានផុស

នៅ

កញ្ញា ប៉ូគឹមថេង សុតធីតា ដែលជាMiss Grand Cambodia 2021ស្របពេលដែលកេរ្តិ៍ឈ្មោះបោះជំហ៊ានលើវិស័យសិល្ប:នោះ ក៏ស្រាប់តែថ្មីៗនេះបានផ្ទុះនូវរឿងរ៉ាវដ៏ភ្ញាក់ផ្អើល​មួយទៀត ដោយនាងអះអាងថា នាងកំពុងតែមានការព្រួយបារម្ភចំពោះសុវត្ថិភាពក្រោយមានមន្រ្តីប៉ូលីសម្នាក់ប្រើអំណាចទៅបំផ្លាញទ្រព្យសម្បិត្តិដែលខ្លួនសាងសង់ឡើងស្របច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បវរកញ្ញា ប៉ូគឹមថេង សុតធីតា បានថ្លែងប្រាប់ឲ្យដឹងតាមរយ:បណ្តាញសង្គមនាល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ថា នាងបានសាងសង់សំណងលើដីរបស់ខ្លួនតើខ្ញុំខុសត្រង់ណា? ​បុគ្គលម្នាក់យកឈ្មោះជាប៉ូលីស​ខណ្ឌមកបំផ្លាញ​ទ្រព្យសម្បិត្តិរបស់នាងដែលនាងបានសាងសង់ ?។ កញ្ញា សុតធីតា បញ្ជាក់ថា ដើមឈើខ្ញុំដាំក្នុងដីខ្ញុំក៏បំផ្លាញ់ ដើមតូចៗកាប់ឡើងដាច់ជា២ដើមធំៗយកគ្នាមកគាស់រំលើងឡើងខ្ទេច ។

បវរកញ្ញា ប៉ូគឹមថេង សុតធីតា បាននិយាយទៀតថា សូម្បីតែរបងទ្វារក៏លើកទៅខ្ទេច នេះគេហៅថាបំផ្លាញទ្រព្យសម្បិត្តិប្រជាជនមករឹបអូសទាំងគ្មានដីការច្បាស់លាស់មកបែបលឹបលរដូចជាចោរមិចមិន​ធ្វើសកម្មភាព​ពេលគ្រួសារនាងនៅ។ សំនួរសួរថាកំហុសនាងត្រង់ណាដែលសាងសង់លើដីខ្លួនឯងនិង?។

ប៉ូគឹមថេង សុតធីតា បានសង្កត់ធ្ងន់ថា ស្អែកនេះ(ទី២២ខែមីនា)ខ្ញុំនឹងដាក់ពាក្យបណ្តឹងហើយ។ ដែលខ្ញុំផុសនេះ គឺចង់អោយបងប្អូនទាំងអស់គ្នាធ្វើជាសាក្សីពីសុវត្តិភាពរបស់ខ្ញុំផង។ ​រូបភាពក៏មានវីដេអូរក៏មានបងប្អូនក្នុង​សមាគមន៍ក៏ជាសាក្សីគ្រប់គ្នាខ្ញុំជាពលរដ្ធដែលរស់នៅស្រប់ច្បាប់ខ្ញុំក៏ត្រូវមានយុត្តិធម៌សម្រាប់ខ្លួនខ្ញុំដែរ។

នាងក៏បានបន្ថែមដែរថា គ្រប់គ្នាក៏ដឹងនាងមិនមែនជាមនុស្សដែលចូលចិត្តបង្ហាញអារម្មណ៍តាមsocialmediaទេ ប៉ុន្តែនាងគ្រាន់តែចង់អោយគ្រប់គ្នាជួយធ្វើជាសាក្សីសុវត្ថិភាពរបស់នាងផង ព្រោះមិន ដឹងថា មានរឿងអ្វីបន្តរទៀតទេ បន្ទាប់ពីដាក់ពាក្យបណ្តឹងរួចហើយនោះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម