Connect with us

ជីវិតកម្សាន្ដ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភទឹកប្រាក់៥០០០​ដុល្លារដល់លោកគ្រូ ព្រហ្ម ម៉ាញ ដើម្បីព្យាបាលជំងឺ

បានផុស

នៅ

បន្ទាប់ពីទទួលដំណឹងនៃការធ្លាក់ខ្លួនឈឺធ្ងន់ និងដោយក្តីអាណិតអាសូរចំពោះតារាកំប្លែងនិងចម្រៀងអាយ៉ៃលោក ព្រហ្ម ម៉ាញ នោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានឧបត្ថម្ភអំណោយ​នូវទឹកប្រាក់ចំនួន៥០០០ដុល្លារដល់តារាកំប្លែងរូបនេះ ដើម្បីជួយសម្រួលដល់ថ្លៃព្យាបាលជំងឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការឲ្យដឹងពីតារាកំប្លែងអ្នកនាង កាឆយ បានបញ្ជាក់ប្រាប់កាលពីយប់មិញថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវ ម៉ែន នារីសុភ័ក្រ ដែលជា​តំណាងដ៏ខ្ពង់ខ្ពស់បានផ្តល់ជាអំណោយនូវទឹកប្រាក់ចំនួន៥០០០ដុល្លារដល់លោកគ្រូ ព្រហ្ម ម៉ាញ។ អ្នកនាង កាឆយ បន្តថា ក្នុងនាមខ្ញុំជាសិល្បករជំនួសមុខអោយលោកគ្រូ ព្រហ្ម ម៉ាញ នាងខ្ញុំសូមថ្លែងអំ ណរអរគុណដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងលោកជំទាវ ម៉ែន នារីសុភ័ក្រ តំណាងដ៏ខ្ពង់ខ្ពស់ដែលបាននាំយកអំណោយជួយដល់លោកគ្រូ ព្រហ្ម ម៉ាញ។

អ្នកនាងបន្តថា ក្នុងឱកាសនេះនាងខ្ញុំនិងក្រុមគ្រួសាររបស់លោកគ្រូ ព្រហ្ម ម៉ាញ សូមបួងសួងដល់វត្ថុស័ក្កិសិទ្ធក្នុងលោកតាមជួយបីបាច់ថែរក្សាសម្តេចនិងលោកជំទាវព្រមទាំងបុត្រាបុត្រីសូមអោយមានសុខភាពល្អ និងសូមប្រសិទ្ធពរបវរសួស្តីមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។

បន្ថែមពីនេះ អ្នកនាង កាឆយ បានលើកឡើងទៀតថា អ្នកនាងមិនអាចជួយអ្វីគាត់បានទេ មានតែទឹកចិត្តការគោរពនិងស្រលាញ់ដូចឪពុកម្តាយរបស់អ្នកនាងអញ្ចឹង ហើយពេលនេះទើបដឹងសិល្បៈ​ពេល​ដែលអស់សមត្ថភាពឬក៏ចាស់ទៅទើបយើងដឹងថា តំលៃសិល្បៈមានកម្រិតណាមានតែសាងអំពើល្អ។ អរគុណដល់សម្តេចខ្លាំងណាស់ដែលលោកទាំងពីរតែងតែបារម្ភនិងមើលថែរក្សាសិល្បៈគ្រប់ផ្នែកទោះ បីលោករវល់រឿងប្រទេសជាតិក៏ដោយក៏លោកមិនទុកអោយកូនចៅវេនាឡើយ។

សូមបញ្ជាក់ថា តារាកំប្លែងនិងចម្រៀងអាយ៉ៃដ៏មានប្រជាប្រិយភាពលោក ព្រហ្ម ម៉ាញ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២កន្លងទៅ បានដួលសន្លប់នៅក្នុងកម្មវិធីដ៏អស្ចារ្យមួយនាសណ្ឋាគារGarden City។ បន្ទាប់ពីជួបហេតុការដួលសន្លប់ វីរៈសិល្បករផ្នែកចម្រៀងអាយ៉ៃលោក ព្រហ្ម ម៉ាញ ពេលនេះកំពុងសម្រាកនៅមន្ទីរពេទ្យប៉ាស៊ីហ្វិកក្បែរស្ពានអាកាស៧មករា ដើម្បីតាមដានស្ថានភាពជំងឺលើសឈាម​របស់គាត់៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ការបង្កើតនាទីសន្ទនាធម៌បានជួយដល់មនុស្សឱ្យចរិតល្អ រួមការអភិវឌ្ឍជាតិ តាមរយៈការលើកកម្ពស់សីលធម៌ សន្តិភាព

ព័ត៌មានជាតិ២២ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ វត្តអារាម និង ព្រះសង្ឃ មានតួនាទីរួមចំណែក កសាងសង្គមជាតិ ក្រោម​ម្លប់សន្តិភាព

Cambodian National Team
កីឡា៣១ នាទីutes មុន

បើ​ត្រូវ​ជំនួស​ អាច​ជា​កម្ពុជា បន្ទាប់​ពី​ប៉ាគីស្ថាន​ដក​ខ្លួន​ពី Asian Cup

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

រងទុក្ខផ្ទួនៗ រដ្ឋកាលីហ្វ័រញ៉ា ជួបគ្រោះរញ្ជួយដី ២លើកទៀតហើយ

ជំងឺអេដស៍
ព័ត៌មានជាតិ១ ម៉ោង មុន

អង្គការ AHF នឹងប្រារព្វទិវាស្រោមអនាម័យអន្តរជាតិនៅថ្ងៃទី១៤កុម្ភៈដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺអេដស៍នៅកម្ពុជា

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម២៤ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

សន្តិសុខសង្គម១៩ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

Sokha Hotels

ព័ត៌មានពេញនិយម