ជីវិតកម្សាន្ដ
ស្វាមី វ៉ាន់ នីឡា ចេញមុខបកស្រាយក្រោយផ្ទុះការរិះគន់រឿងពាក់ស្បែកជើងតម្លៃជាង១ពាន់ដុល្លារ
បន្ទាប់ពីមានការរិះគន់ និងចែករំលែកនូវរូបភាពនៃថ្ងៃមង្គលការរបស់តារាកំប្លែង វ៉ាន់ នីឡា និងស្វាមីដោយមានការជជែកវែកញែករឿងស្វាមីនាងពាក់ស្បែកជើងតម្លៃជាង១០០០ដុល្លារនោះ ពេលនេះស្វាមីខ្លួនបានចេញមកបកស្រាយការពិតហើយ។

ជាការពិតតារាកំប្លែងវ័យក្មេងកូនស្រីបណ្តូលចិត្តលោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ គឺកញ្ញា វ៉ាន់ នីឡា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ បានសម្រេចក្តីសុបិនតាមរយ:ការចូលរោងជ័យជាផ្លូវការជាមួយស្វាមីរូបសង្ហា។កត់សម្គាល់នៅក្នុងថ្ងៃសិរីមង្គលរបស់កូនក្រមុំដែលជាតារាកំប្លែង វ៉ាន់ នីឡា និងកូនកម្លោះរូបសង្ហាវ័យប្រហែលគ្នានេះ បើចាប់អារម្មណ៍ទៅមើលទិដ្ឋភាពមង្គលការគឺបានរៀបចំតុបតែងយ៉ាងស្រស់ស្អាត។

កម្មវិធីនេះបានរៀបចំធ្វើឡើងទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់ ទោះជាពេលនេះរាជរដ្ឋាភិបាលបានបើកឲ្យមានពិធីរៀបអាពាហ៍ពិពាហ៍ឡើងវិញក្ដី។ ដោយឡែកក្រោយពេលកម្មវិធីមង្គលការនោះបញ្ចប់ស្រាប់តែគេបានចាប់អារម្មណ៍ទៅលើស្បែកជើងកូនកំលោះដែលជាស្វាមី វ៉ាន់ នីឡា ពាក់បង្ហាញនាថ្ងៃពិសេសរបស់ខ្លួន។

ស្បែកជើងដែលស្វាមីអ្នកនាង វ៉ាន់ នីឡា ពាក់នោះ ត្រូវបានគេស្គាល់ថា គឺជាម៉ាកល្បីតម្លៃជាង១ពាន់ដុល្លារឯណ្ណោះទើបមានការនិយាយបែបរិះគន់ថា ស្វាមី នីឡា ពាក់នេះ គឺដើម្បីអួតភ្ញៀវដែលចូលរួមចំពោះភាពហាយសូររបស់ខ្លួន។ដោយសារមានហេតុផលនេះ ទើបសាមីខ្លួនដែលជាស្វាមី វ៉ាន់ នីឡា បានចេញមកបញ្ជាក់ច្បាស់ៗថា វាមិនពិតដូចការលើកឡើងនេះទេ។

លោកបានរៀបរាប់ថា លោកគ្មានបំណងពាក់ស្បែកជើងមួយគូនោះក្នុងន័យអួតបង្ហាញពីភាពហាយសូរនៃតម្លៃរបស់វាឡើយ ព្រោះថាស្បែកនោះលោកយកមកពាក់ថតរូបមួយភ្លែតៗប៉ុណ្ណោះ។ ម្យ៉ាងទៀតលោកក៏មិនបានតាំងចិត្តពាក់វាដែរតែចៃដន្យប្អូនប្រុសរបស់លោកបានយកឲ្យពាក់ចំមួយគូនេះ ទើបលោកពាក់វាតែម្ដងទៀត៕
អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២០ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន