Connect with us

ជីវិតកម្សាន្ដ

សាវិន ហ្វីលីព បញ្ជាក់ពីតំណែងដែលខ្លួនទទួលបានក្នុងរឿងប្រវត្តិសាស្រ្ត«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»

បានផុស

នៅ

តារាសម្តែងលោក សាវិន ហ្វីលីព កាលពីថ្មីៗកន្លងទៅបានបង្ហាញអារម្មណ៍រំភើបខ្លាំងបន្ទាប់ពីទទួលបានឱកាសសម្តែងក្នុងខ្សែភាពយន្តប្រវត្តិសាស្រ្តរឿង” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ដែលជាខ្សែភាពយន្តនិយាយពីជីវិតពិតរបស់ថ្នាក់ ដឹកនាំកំពូលនៃប្រទេកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំឡុងពេលដែលក្តាប់បានឱកាសចូលរួមសម្តែងក្នុងរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ” នេះដែរលោក សាវិន ហ្វីលីព មិនត្រឹមសម្តែងការរំភើបខ្លាំងទេគឺលោកបានបង្ហើបថាបច្ចុប្បន្នកំពុងមមាញឹកក្នុងការថតសម្តែងខណ:លោកក៏ទទួលបានតំណែងធំមួយនៅក្នុងរឿងប្រវត្តិសាស្រ្តនេះផងដែរ។

តារាសម្តែងប្រុសដែលមានភាពរួសរាយលោក សាវិន ហ្វីលីព បានប្រាប់កម្ពុជាថ្មីឲ្យដឹងតាមរយ:សាអេឡិចត្រូនិច(ឆាតហ្វេសប៊ុក)ដោយខ្លីថាសព្វថ្ងៃលោកកំពុ ងសម្ដែងជាតួអង្គឈ្មោះ អ៊ួង ឯក ប្រធានយោធាតំបន់២១ក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ដោយឡែកចំពោះមុខជំនួញខាងក្រៅត្រូវបានលោក សាវិន ហ្វីលីព បញ្ជាក់បន្ថែមថាការងារអចលនទ្រព្យរបស់លោកគឺប្រព្រឹត្តទៅធម្មតាដែលពេលនេះលោកក៏ជាទូតសុឆន្ទៈប្រចាំគំរោងចំការលំហែមរត កបរសេដ្ឋដែលមានផ្ទៃដី៣៥០ហិកតាក្នុងខេត្តកំពង់ស្ពឺ។ក្រៅពីការងារទាំងពីរខាងលេីលោកក៏មានផលិតកម្មផ្ទាល់ខ្លួនមួយឈ្មោះSTUDIO23 Ente rtainment ផងដែរដែលភាគច្រេីនទទួលផលិតស្ពតពាណិជ្ជកម្មនិងផលិតវីដេអូផ្សព្វផ្សាយផលិតផលគ្រប់ប្រភេទទាំងអស់។

សូមបញ្ជាក់ដែរថាខ្សែភាពយន្តប្រវត្តិសាស្រ្តរបស់ខ្មែររឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរមី» បានចាប់ផ្តើមធ្វើពិធីក្រុងពាលីថតជាផ្លូវការនៅព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០២១ក្រោមអធិបតិភាពដ៏ខ្ពង់ ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា។

ពិធីក្រុងពាលីរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌រមី»នេះ គឺបានប្រព្រឹត្តធ្វើឡើងនៅទីបញ្ជាការដ្ឋានកងអង្គរក្ស​ស​​សម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងទីក្រុងតាខ្មៅ ខេត្តកណ្តាល ។ ដោយក្នុងនោះក៏មានវត្តមានបុត្រា-បុត្រីទាំង៤ របស់ ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញចូលរួមផងដែរ។ម្យ៉ាងទៀតក៏តារាប្រុ ស-ស្រីចាស់ក្មេងល្បីៗជាច្រើនក៏បានបង្ហាញវត្តនៅ ក្នុងពិធីនេះដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម