ជីវិតកម្សាន្ដ
ជារឿងខកចិត្ត បវរកញ្ញាម្ចាស់ផ្ទះ ៣រូប មិនអាចឈានជើងចូលសូម្បីវគ្គកំពូលទាំង១០
ថ្វីត្បិតតែមានឱកាសក្នុងការតំណាងប្រទេសធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែបវរកញ្ញា កម្មវិធីសម្រស់ ប៉ុន្មានខាងក្រោម មិនអាចដណ្តើមបានតំណែងម្ចាស់ជយលាភីដូចការរំពឹងទុក ឬសូម្បីតែវគ្គ Top10 ក៏គ្មានឱកាសឈានជើងចូលដែរ។

ក្រោយកម្មវិធីប្រកួតសម្រស់ Miss World 2021 បានបញ្ចប់ទៅកាលពីប៉ុន្មានថ្ងៃមុននេះ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើន នាំគ្នាជជែកវែកញែករឿងបវរកញ្ញាពិភពលោកតំណាងរបស់ប្រទេស ព័រតូរីកូ មិនអាចឈានដល់កំពូលទាំង ១៣ ក្នុងការប្រកួតបវរកញ្ញាពិភពលោក ឆ្នាំ២០២១។

ក្នុងនាមជាអ្នកតំណាងធ្វើជាម្ចាស់ផ្ទះ បវរកញ្ញាពិភពលោក ឆ្នាំ២០២១ បេក្ខនារីជនជាតិព័រតូរីកា Aryam Diaz Rosado ត្រូវបានគេព្យាករណ៍ថា នឹងចូលទៅក្នុងបេក្ខនារីកំពូលទាំង ១៣នាក់ចុងក្រោយ។ ផ្ទុយទៅវិញ បវរកញ្ញាពិភពលោករូបនេះ មិនទទួលជោគជ័យតាមការរំពឹងទុកឡើយ។ ជាលទ្ធផល Miss World ទាំង ១៣នាក់ចុងក្រោយ រួមមាន បវរកញ្ញាតំណាងមកពីប្រទេសវៀតណាម ម៉ិកស៊ិក អៀរឡង់ ហ្វីលីពីន ប៉ូឡូញ សូម៉ាលី សហរដ្ឋអាមេរិក កូឡុំប៊ី សាធារណរដ្ឋឆេក បារាំង ឥណ្ឌា ឥណ្ឌូនេស៊ី និងកូតឌីវ័រ។

កន្លងមក ក្នុងប្រវត្តិសាស្ត្រនៃការប្រកួតបវរកញ្ញាពិភពលោក ប្រទេស ព័រតូរីកូ បានឈ្នះមកុដពីរដងកហើយ។ មិនត្រឹមតែប៉ុណ្ណោះ ព័រតូរីកូ ក៏ជាប្រទេសដំបូងគេ ដែលឈ្នះបានមកុដបវរកញ្ញាទាំងអស់ នៃការប្រកួតសម្រស់ដ៏ធំបំផុតទាំង ៥ នៅលើភពផែនដី។ ក្នុងនោះរួមមាន Miss World, Miss Grand International និង Miss International ។

ប៉ុន្តែលើកនេះ ប្រទេស ព័រតូរីកូ បានធ្លាក់កូដយ៉ាងខ្លាំង។ យ៉ាងណាមិញ ក្រៅពីប្រទេស ព័រតូរីកូ បរាជ័យនៅឆ្នាំនេះ បវរកញ្ញាកម្មវិធីសម្រស់ ២ ប្រទេសផ្សេងទៀត ក៏មិនទទួលបានជោគជ័យដែរ ទោះបីខ្លួនជាម្ចាស់ផ្ទះយ៉ាងណាក្ដី។
បវរកញ្ញា ប្រទេសថៃ កម្មវិធី Miss Grand International 2021


នៅឆ្នាំ ២០២១ ការប្រឡងប្រជែងសម្រស់ និងសមត្ថភាព Miss Grand International បានប្រព្រឹត្តទៅនៅប្រទេសថៃ និងបានទាក់ទាញទស្សនិកជនយ៉ាងច្រើនពីជុំវិញពិភពលោក។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រវិស័យសម្រស់ភ្ញាក់ផ្អើល ជាពិសេសទស្សនិកជនថៃខកចិត្ត នោះគឺថា តំណាងនៃប្រទេសម្ចាស់ផ្ទះ បវរកញ្ញា Indy Johnson មិនបានឈានដល់វគ្គកំពូលទាំង ២០នាក់នោះទេ។ ជាលទ្ធផលតំណាងប្រទេសវៀតណាមបានឈ្នះមកុដនៅឆ្នាំនោះ។
បវរកញ្ញា ប្រទេសអ៊ីស្រាអែល កម្មវិធី Miss Universe 2021

នៅឆ្នាំ២០២១ ដដែលនេះ មកុដបវរកញ្ញាចក្រវាលបានរកឃើញម្ចាស់ថ្មី ប៉ុន្តែមិនមែនជាតំណាងប្រទេសម្ចាស់ផ្ទះអ៊ីស្រាអែលឡើយ។ ជាអកុសល កំលុងពេលនោះ បវរកញ្ញា Noa Cochva បានដួលសន្លប់ រហូតនាងមិនអាចឡើងដល់កំពូលទាំង ២០បាន បើទោះខ្លួនជាម្ចាស់ផ្ទះដែលមានប្រៀបច្រើនក៏ដោយ។

ចំណែកម្ចាស់គ្រងមកុដ បវរកញ្ញាចក្រវាល ឆ្នាំ២០២១ បានទៅលើស្រីស្អាតមកពីប្រទេសឥណ្ឌា កញ្ញា Harnaaz Sandhu។
ឆ្នាំ២០២១ បវរកញ្ញាប្រទេសម្ចាស់ផ្ទះបវរកញ្ញា មិនទទួលបានសមិទ្ធផលគួរឲ្យចាប់អារម្មណ៍នោះទេ។ ពួកគេមិនអាចសូម្បីតែឈានដល់កំពូល Top10 ឬ Top12 នៅទីបញ្ចប់។ ជាការពិត លទ្ធផលនេះអាស្រ័យទៅលើកត្តាជាច្រើន ប៉ុន្តែដោយសារតែពួកគេធ្វើជាម្ចាស់ផ្ទះ ទើបធ្វើឲ្យអ្នកគាំទ្រវិស័យសម្រស់មិនតិចនាក់ខកចិត្តចំពោះពួកគេ។
ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ ចំពោះបវរកញ្ញាទាំងនេះ?
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តាមពិតបវរកញ្ញាចក្រវាលឡើងគីឡូស្រឺតៗ ដោយសារនាងកំពុងព្យាបាលជំងឺមួយ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?