ជីវិតកម្សាន្ដ
មិននឹកស្មាន ផល វឌ្ឍនៈ មានកូនស្រីដល់ទៅ ២ នាក់ អាចច្រៀងបានយ៉ាងពីរោះ
ក្មេងស្រី ២ នាក់បងប្អូន ដែលតែងតែច្រៀងចម្រៀង Cover ជាច្រើនបទ និងទទួលបានការកោតសរសើរពីទឹកដមសំឡេង ជាពិសេសការប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អ តាមការពិតនោះគឺជាកូនស្រីរបស់លោក ផល វឌ្ឍនៈ។
លោកអ្នកគ្រប់គ្នាប្រហែលជាធ្លាប់បានស្ដាប់បទចម្រៀង ” ខ្ញុំជឿ ” ច្រៀងដោយ កញ្ញា តន់ ច័ន្ទសីម៉ា, ” ឲ្យអត់ស្រឡះទៅ ” ច្រៀងដោយ លោក ខេម និងអ្នកនាង មាស សុខសោភា, ” យ៉ាងណាក៏អូនជាសង្សារគេ ” ច្រៀងដោយ កញ្ញា លាង សុផាឡែន នឹងមានបទចម្រៀង និងសាច់ភ្លេងល្បីៗជាច្រើនដែលជាស្នាដៃរបស់លោក ផល វឌ្ឍនៈ។ ក្នុងការដើរលើវិថីសិល្បៈតែងនិពន្ធ និងផលិតតន្ដ្រីអស់រយៈពេលជាង ១៦ ឆ្នាំ លោក ផល វឌ្ឍនៈ ក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយា ហើយបានបន្សល់ទុកចំណងដៃកូនស្រី ២ គ្រាប់។
ទន្ទឹមនឹងនេះ កូនស្រីទាំង ២ របស់អ្នកនិពន្ធ និងអ្នកផលិតតន្រ្ដីរូបនេះ ក៏មានដុងសិល្បៈកាត់តាមឪពុករបស់ខ្លួនដែរ ទោះបីជំនាញខុសគ្នាក៏ដោយ។ លើសពីនេះទៅទៀត ក្រោមការវឹកហាត់ និងនិស្ស័យពីកំណើតឈាមជ័រជាអ្នកសិល្បៈ កូនស្រីរបស់លោកមានសមត្ថភាពច្រៀងមិនធម្មតា ជាពិសេសច្រៀងជាភាសាអង់គ្លេស។
តាមរយៈការបង្ហោះចម្រៀងជាច្រើននៅលើបណ្ដាញសង្គមយូធូបដែលមានឈ្មោះថា Monique Coco កំពុងទទួលបានការចាប់អារម្មណ៍ជាមួយទឹកដមសំឡេង និងការប្រើប្រាស់ភាសាអង់គ្លេសដ៏ល្អរបស់ពួកគេទាំងពីរ ជាពិសេសក្មេងស្រីទាំងពីរក៏ត្រូវជាកូនរបស់លោក ផល វឌ្ឍនៈ ផងដែរ៕
សូមអញ្ជើញទស្សនាចម្រៀងរបស់កូនស្រីលោក ផល វឌ្ឍនៈ
អត្ថបទ៖ ផានិត
-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?