ជីវិតកម្សាន្ដ
តារាចម្រៀង ប៊ូ សុនីតា ធ្លាក់ខ្លួនឈឺជំងឺមហារីកដុំសាច់ក្នុងស្បូនធ្ងន់ធ្ងរ ដំណាក់កាលទី ៣
អតីតម្ចាស់ជយលាភីលេខ ២ ក្នុងកម្មវិធីកំពូលតារាអាស៊ាន កាលពីឆ្នាំ ២០១០ និងតារាចម្រៀងកញ្ញា ប៊ូ សុនីតា ត្រូវបានប្រភពពីអ្នកសិល្បៈទម្លាយថា ពេលនេះបានកើតជំងឺមហារីកស្បូនធ្ងន់ធ្ងរស្ថិតក្នុងដំណាក់កាលទី ៣ គួរឲ្យបារម្ភ។

ប្រភពបានបន្តថា បច្ចុប្បន្នកញ្ញា ប៊ូ សុនីតា បាននិងកំពុងព្យាបាលតាមដំណាក់កាល ខណៈនាងក៏បានអំពាវនាវសុំការជួយឧបត្ថម្ភពីសប្បុរសជន ដើម្បីបានប្រាក់ព្យាបាលជំងឺបន្តជីវិតចុងក្រោយផងដែរ។ ប្រភពបន្តថានាងកំពុងស្ថិតក្នុងដំណាក់កាលប្រឈមអាយុជីវិត ប្រសិនបើគ្មានលទ្ធភាពបាញ់គីមីបន្តនោះទេ។

ជាមួយគ្នានេះ បើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់តារាស្រី ប៊ូ សុនីតា បានបញ្ជាក់ថា នាងខ្ញុំមានជំងឺមហារីកដុំសាច់ក្នុងស្បូនដំណាក់កាលទី3B។ គិតយ៉ាងម៉េចទៅ ជំងឺខ្ញុំពីដំបូងខ្ញុំឭគេនិយាយតៗគ្នាថា ចាក់គីមីហើយលែងហូរឈាមតែឥឡូវខ្ញុំហូរឈាមរហូត។ ខ្ញុំខ្លាចបំផុតការហូរឈាមហ្នឹង។

កញ្ញា ប៊ូ សុនីតា បាននិយាយបន្ថែមថា ពេលនេះនាងកំពុងស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរណាស់ ព្រោះធ្លាក់ឈាមអត់ឈប់ហើយដួលសន្លប់។ ប៊ូ សុ នីតា បាននិយាយហាក់អស់សង្ឃឹមទៀតថា ខ្ញុំមិនដឹងថា ខ្ញុំត្រូវទៅនៅពេលណាទេ ដូច្នេះខ្ញុំសូមអហោសកម្មខ្លួនឯងទុកជាមុន។ តាមរយៈនេះ គឺមានទស្សនិកជនមួយចំនួន បានសម្តែងការអាណិតអាសូរចំពោះនាង និងថែមទាំងអំពាវនាវដល់សប្បុរសជនជួយសង្គ្រោះជីវិតតារាស្រីរូបនេះផង៕


អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ