ជីវិតកម្សាន្ដ
ប្រធានក្រុមល្ខោនមហាជនវង់ទី១ អុល សំអាង បញ្ជាក់ពីប្រវត្តិ នៃការកើតឡើងវង់ល្ខោននេះ និងតម្លៃជួលក្នុងមួយយប់ៗ
ទោះជាសម័យនេះជាសម័យវិទ្យាសាស្រ្តបែបទំនើបទៅហើយក្តីតែប្រជាជនខ្មែរយើងនៅតែងាកមកមើលល្ខោនដដែល ជាពិសេសនៅតាមបណ្តាជនបទ គឺនៅតែនិយមទស្សនានិងគាំទ្រល្ខោនបាសាក់ ។
ទោះត្រូវជួបវិបត្តិកូវីដកំពុងយារយីមួយរយ:មកហើយក្តី តែការគាំទ្រក្រុមល្ខោនមហាជនវង់ទី១ អុល សំអាង រាជធានីភ្នំពេញ ក្រោយពីរដ្ឌាភិបាលបានបើកដំណើការប្រទេសឡើងវិញ ពេលនេះក្តីសង្ឃឹមរបស់ ក្រុមល្ខោននេះថា នឹងនៅតែមានការគាំទ្រល្ខោនបាសាក់ដែលជាកេរ្តិ៍មរតករបស់ខ្មែរយើង។
លោក អុល សំអាង បព្ជាក់ថា ក្រោយពីចាកចេញពីភូមិម្រាក់ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មករស់នៅភ្នំពេញ ដើម្បីបន្តការសិក្សាយកបរិញ្ញាបត្រ សេដ្ឋកិច្ច តែដោយសារពុំបានទទួលលទ្ធផល លោកក៏ទៅប្រឡូកវិស័យសិល្ប:វិញ។ ក្នុងអាយុ២០ឆ្នាំ លោកបានទទួលការបណ្ដុះបណ្ដាលជាច្រើនពីលោកគ្រូ សែម សុវណ្ណ នៅឆ្នាំ២០០០ នៅក្លឹប (MSL) ផលិតកម្ម ពាន្តមាស ជាអ្នកចម្រៀងសម័យ ហើយក៏បានទទួលការបណ្ដុះបណ្ដាលបន្ថែមទៀតពីលោកគ្រូ យ៉ាន បូរិន គ្រូ ភួង ពិសិដ្ឋ លោក ខ្លូត រតនា លោក ហ៊ុយ សាន់ និង អ្នកស្រី ឌី សាវ៉េត។
លោកបន្តថា ក្រោយពីហាត់រៀននៅក្នុងក្លឹបនេះចប់ហើយ លោកមានគំនិតបន្ថែមទៀតគិតថានឹងទៅទទួលការបណ្ដុះបណ្ដាលល្ខោនបាសាក់បន្តទៀត នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ គឺរៀនផ្នែកច្រៀង ស្មូត និងចម្រៀង មហោរីទៀតផង។
ដោយទឹកចិត្តស្រឡាញ់សិល្បៈនៅឆ្នាំ ២០០៤_២០០៥ លោកចាប់ផ្តើមអានសៀវភៅល្ខោនបាសាក់របស់លោក សាំង សារុន ចប់ លោកក៏មានគំនិតចាប់ផ្ដើមបង្កើតក្រុមល្ខោននេះឡើង ហើយមកដល់ពេលនេះ ធ្វើឲ្យលោកមានទឹកចិត្តទ្វេឡើងក្នុងការបង្កើតក្រុមល្ខោននេះតែម្តង។ចាប់តាំងពីក្រុមល្ខោននេះបង្កើតឡើងមកពេលណាគឺមានភាពទាក់ទាញណាស់ថែមទាំងមានការគាំទ្រទៀតផងនៅតាមបណ្ដាលខេត្តនានាក៏ដូចជានៅទីក្រុងភ្នំពេញដែរ។ លោកប្រាប់ថា ខ្ញុំច្រើនលើកយករឿងបែបអក្សរសិល្ប៍បុរាណមកសម្ដែងមានដូចជា រឿង ព្រះជិនវង្ស. នាងព្រាហ្មណ៍កេសរ.តារាវិឆ័យប្រល័យសូរិយា.ចៅភិរុណ ចៅស្រទបចេក.នាងបាដាចា (ព្យុះកម្មជីវិត)ជាស្នាដៃតែងនិពន្ធរបស់ខ្ញុំ និងរឿង ព្រះស៊ីសុវណ្ណ.ព្រះធិនវង្ស នាងពៅ ។ល។ លោកបញ្ជាក់ថា ខ្ញុំគិតថា ទោះជាសម័យនេះជាសម័យវិទ្យាសាស្រ្តកំពុងរីកចម្រើនក្តី តែប្រជាជនខ្មែរយើង នៅតាមបណ្ដាខេត្តនានា គាត់នៅតែចូលចិត្តមើលល្ខោនណាស់ តាំងពីព្រលប់រហូតទល់ភ្លឺ។
ដោយឡែកតួឯកស្រីសំដីផ្អែមអ្នកនាង លាភ សម្ផស្ស អាយុ 34 ឆ្នាំនិយាយថា ខ្ញុំវិញសម្ដែងជាតួឯកស្រីសុភាព ស្លូតបូត កំសត់ តែបើខ្ញុំដើរតួកាចវិញគឺសំឡេងឡើងអត់ដល់។ អ្នកនាងបព្ជាក់ថា ខ្ញុំមានទឹកចិត្តបំរើសិល្ប:ល្ខោនព្រោះឃើញថាប្រជាជនខ្មែរយើងពួកគាត់នៅតាមជនបទ ចូលចិត្តមើលល្ខោនណាស់ ហើយនៅតែគាំទ្រល្ខោនដដែលអ្នកនាងបន្តថាខ្ញុំចូលលេងល្ខោនគឺចង់រក្សាកេរ្តិ៍ដំណែលប្រពៃណី វប្បធម៌ ល្ខោនរបស់ខ្មែរយើងឲ្យគង់វង្សផងដែរ។
តួល្ខោនដែរលេងទាំង២នាក់ប្ដីប្រពន្ធ ប្ដីដើរ តួកាច ឬ តួត្លុក លោក យន វីត និង អ្នកនាង អ៊ុយ សុខលី អាយុ២៣ឆ្នាំច្រើនដើរ តួ កាច និងតួភីលៀង និងកំពុង បណ្ដុះបណ្ដាលបន្ថែមទៀតជាតួយក្ខិណីបានបញ្ជាក់ទាំង២នាក់ប្តីប្រពន្ធថា ខ្ញុំ២នាក់ប្តីប្រពន្ធចូលលេងល្ខោននេះតាំងពីឆ្នាំ 2011 គឺដើរលេងគ្រប់ខេត្តក្នុងវង់ល្ខោនរបស់ លោក អុល សំអាង ខ្ញុំវិញគិតថា ប្រជាជនខ្មែរគាត់នៅតែគាំទ្រសិល្បៈល្ខោននេះដដែល។ ទោះជាសម័យនេះមានការជឿនលឿន ដូចជាទូរទស្សន៍ អ៊ីនធឺណេតទំនើបក៏ដោយ តែប្រជាជនខ្មែរ នៅតាមជនបទ គាត់នៅតែគាំទ្រសិល្បៈល្ខោនណាស់ គឺមើល១យប់ទល់ភ្លឺ ក៏មានដែរ។ អ្នកនាង អ៊ុយ សុខលី បញ្ជាក់ទៀតថា ខ្ញុំទាំងពីរនាក់ប្ដីប្រពន្ធលេងក្នុងក្រុមល្ខោននេះ ពេលគេជួលទៅលេងក៏មិនពាក់ព័ន្ធការងារយើងដែរ ទោះជាយ៉ាងណាខ្ញុំគិតថា ខ្ញុំសប្បាយចិត្តព្រោះឃើញថាបងប្អូនខ្មែរយើងគាត់នៅតែគាំទ្រវប្បធម៌ ល្ខោនខ្មែរយើង។ នាងបន្តថា ក្រៅពីលេងល្ខោនពួកខ្ញុំទាំង២នាក់ប្តីប្រពន្ធមានការងារបន្ថែមគឺធ្វើសំណង់និងការងារបន្ទាប់បន្សំផ្សេងៗទៀត។
ក្នងសំដីរៀបរាប់ពុំសូវច្បាស់ប្អូនប្រុស សំអាង សំណាង មានអាយុ៧ឆ្នាំដែលបានទទួលការបណ្ដុះបណ្ដាលពីឪពុក ឈ្មោះ អុល សំអាង ប្អូនប្រុសបាននិយាយថា ព្រោះតែការស្រឡាញ់សិល្បៈចង់លេងល្ខោនដូចឪពុកដែរ ជាពិសេសគឺចង់រក្សាកេរ្តិ៍មរតក ល្ខោនបាសាក់របស់ខ្មែរអោយគង់វង្សផងទើបខ្ញុំចូលលេងល្ខោនដើម្បីកុំអោយបាត់បង់។ ប្អូនប្រុសបន្តថា ខ្ញុំច្រើនធ្វើតួត្លុក ឬតួកូន ខ្ញុំលេងបាន២ឆ្នាំហើយ។
ដោយឡែកក្រុមល្ខោននេះ ពេលគេជួលទៅលេងម្ដងៗ លោក អុល សំអាង បព្ជាក់ទៀតថា ក្នុង១យប់ តម្លៃ៣០០០ដុល្លារទៅ៤០០០ដុល្លារ តែកន្លែងខ្លះយើងគុណទៅតាមនោះដែរ ក៏មានតម្លៃត្រឹម ២០០០ដុល្លារ ទៅ ២៥០០ដុល្លារ។ ប៉ុន្តែបើច្រើនយប់វិញ យើងក៏បន្ធូរបន្ថយខ្លះដែរ ដូចជាករណីនៅក្នុងទីវត្តអារាមជាដើម។
លោក អុល សំអាង បានបញ្ជាក់បន្ថែមថា ក្នុងនាមខ្ញុំជាប្រធានក្រុមល្ខោន គឺមានកិត្តិយសណាស់ដែលមានប្រមុខរាជរដ្ឌាភិបាលបានផ្ដល់កិត្តិយសនិងការគាំទ្រល្ខោនខ្មែរ គឺកាន់តែធ្វើឲ្យសន្ទុះទឺកចិត្តសិល្ប:អ្នកសម្តែងល្ខោនកាន់តែមានកម្លាំងចិត្តនៅតែបន្តសម្តែងល្ខោនដើម្បីរក្សាវប្បធម៌ល្ខោនខ្មែរយើងឲ្យរស់រានមានជីវិតគង់វង្សយូរអង្វែងតទៅ៕
អត្ថបទ៖ រុងរឿង
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់