ជីវិតកម្សាន្ដ
វ៉ាន់ នីឡា រៀបការមិនទាន់បាន ១ អាទិត្យផង លោកតា វ៉ិចទ័រ ប្រាប់ថាចង់បានចៅ ព ឆាប់ៗ
តារាកំប្លែងវ័យក្មេងកូនស្រីបណ្តូលចិត្តលោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ គឺអ្នកនាង វ៉ាន់ នីឡា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅបានសម្រេចក្តីសុបិនដោយបានចូលរោងការជាផ្លូវការហើយជាមួយស្វាមីវ័យប្រហែលគ្នា។

កត់សម្គាល់នៅក្នុងថ្ងៃសិរីមង្គលរបស់កូនក្រមុំ ដែលជាតារាកំប្លែង វ៉ាន់ នីឡា និងកូនកម្លោះរូបសង្ហាវ័យប្រហែលគ្នានេះ បើចាប់អារម្មណ៍ទៅមើលទិដ្ឋភាពមង្គលការ គឺបានរៀបចំតុបតែងយ៉ាងស្រស់ស្អាត។ កម្មវិធីនេះ បានរៀបចំធ្វើឡើងទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់ ទោះជាពេលនេះរាជរដ្ឋាភិបាលបានបើកឲ្យមានពិធីរៀបអាពាហ៍ពិពាហ៍ឡើងវិញក្ដី។
ដោយឡែកទន្ទឹមគ្នាដែលអ្នកនាង វ៉ាន់ នីឡា បានរៀបអាពាហ៍ពិពាហ៍រួចរាល់ហើយនោះក៏មានមតិ និងសំនួរមួយចំនួនពីរអ្នកគាំទ្រ និងមហាជនបានសួរនាំដែរថា ក្រោយពេលអាពាហ៍ពិពាហ៍ហើយតើតារាវ័យក្មេង វ៉ាន់ នីឡា នៅតែបន្តអាជីពកំប្លែងទៀតឬ មួយយ៉ាងណា? ខណៈមានអ្នកគាំទ្រខ្លះទៀតក៏បានសំណូមពរកុំឲ្យនាងឈប់ពីអាជីពមួយនេះផងដែរ។


ជុំវិញនិងចម្ងល់របស់មហាជនខាងលើនេះដែររហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញមានការបញ្ជាក់ពីអ្នកនាង វ៉ាន់ នីឡា ពាក់ព័ន្ធរឿងរ៉ាវនេះទេ។ ដោយឡែកបើតាមការលើកឡើងរបស់លោក សុវណ្ណ រិទ្ធី ហៅតា វ៉ិចទ័រ បានប្រាប់អ្នកព័ត៌មានឲ្យដឹងនាថ្ងៃមង្គលការកូនស្រីថា ត្រង់ចំណុចឈប់ឬត្រូវបន្តសិល្បៈ គឺអាស្រ័យលើការសម្រេចរបស់កូនស្រី (វ៉ាន់ នីឡា)។


លោកបន្តថា បើកូនស្រីចង់ប្រកបមុខរបរដោយខ្លួនឯង(រកស៊ី)ក៏សម្រេចតាមចិត្តកូនតែបើនាងនៅច ង់បន្តអាជីពកំប្លែង ក៏អាស្រ័យលើកូនពោលគឺ លោកក្នុងនាមជាឪពុកគ្រាន់តែចាំជួយជំរុញលើកទឹក ចិត្តពីក្រោយប៉ុណ្ណោះ។ ចំណែកពេលសួរថាក្រោយ នីឡា រៀបការរួចតើលោកចង់បានចៅពរដែរទេ? ចំណុចនេះលោកបញ្ជាក់ដោយខ្លីថា លោកពិតជាចង់បានចៅឆាប់ៗតែម្តង៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី