ជីវិតកម្សាន្ដ
៣ចំណុច គ្មានអ្នកផ្ដួល “ក្មេងស្រីស្អាតបំផុតលើលោក” តាំងពីនាងនៅក្មេង រហូតពេលនេះ
ជិត ២ទស្សវត្សរ៍មកហើយ Thylane Blondeau ក្មេងស្រីដែលធ្លាប់ត្រូវបានគេដាក់រហ័ស្សនាមជា “ស្រីស្អាតបំផុតក្នុងពិភពលោក” ពេលនេះបានក្លាយជានារីវ័យពេញវ័យដ៏ស្រស់ស្អាត និងមានអាជីពជោគជ័យយ៉ាងខ្លាំង។ នៅអាយុ ២០ឆ្នាំ ក្នុងឆ្នាំ២០២២នេះ Thylane Blondeau មានកេរ្តិ៍ឈ្មោះល្បីល្បាញជុំវិញពិភពលោក ជាតារាបង្ហាញម៉ូដម៉ាក Dolce & Gabbana និងជាម្ចាស់យីហោម៉ូដផ្ទាល់ខ្លួនថែមទៀតផង។

កញ្ញា Thylane Blondeau ជាតារាបង្ហាញម៉ូតសញ្ជាតិបារាំង នាងត្រូវបានគេចាប់អារម្មណ៍ជាអន្តរជាតិតាំងពីពេលដែលនាងបានបោះជំហានដំបូងនៅលើវិថី Jean Paul Gaultier នៅពេលនាងមានវ័យត្រឹមតែ ៤ឆ្នាំប៉ុណ្ណោះ។ មិនយូរប៉ុន្មាននៅពេលដែល Thylane Blondeau មានអាយុ ៦ឆ្នាំ នាងបានទទួលងារជា “ក្មេងស្រីស្រស់ស្អាតបំផុតនៅលើលោក” ហើយក្រោយមករូបភាពក្មេងស្រីស្អាតរូបនេះបានសាយភាយពេញបណ្តាញសង្គម ទូទាំងសកលលោក។

បច្ចុប្បន្ន Thylane Blondeau បានក្លាយជានារីវ័យ ២០ឆ្នាំដ៏ស្រស់ស្អាត ថែមទាំងមានអាជីពជាតារាម៉ូដែលយ៉ាងជំនាញ និងជោគជ័យខ្លាំងបំផុត។ ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ Thylane Blondeau បានឈានទៅដល់ការកសាងអាជីពដ៏មានឥទ្ធិពល ដោយចំណុចចាប់ផ្តើមរបស់នាង គឺនៅអាយុ ៤ឆ្នាំ។

នៅអាយុ ១២ឆ្នាំ នាងក្ដោបបានឱកាសជាអ្នកផ្សព្វផ្សាយឱ្យម៉ាកប្រណីតៗជាច្រើនដូចជា L’Oreal និង Dolce & Gabbana ។ បន្ទាប់ពីនោះ Thylane Blondeau បានបង្ហាញខ្លួនជាបន្តបន្ទាប់នៅក្នុងតារាងស្រីស្អាតកំពូលសម្រស់។ នៅក្នុងនោះ នាងធ្លាប់បង្ហាញមុខជាច្រើនដងក្នុងបញ្ជី “នារីមុខស្អាតបំផុតទាំង ១០០” ដែលប្រកាសដោយ TC Candler ។

បើក្រឡេកមើលជីវប្រវត្តិរបស់នាង អ្នកនឹងឈប់ឆ្ងល់មិនខានថាហេតុអ្វីបានជា Thylane Blondeau អាចល្បីល្បាញ និងជោគជ័យទាំងនៅក្មេងបែបនេះ។
ទីមួយ Thylane Blondeau មានប្រវត្តិគ្រួសារល្បីល្បាញស្រាប់ ដោយឪពុកគឺជាអតីតកីឡាករបាល់ទាត់ក្របខ័ណ្ឌ Premier League របស់បារាំង Patrick Blondeau ហើយម្តាយជាពិធីការិនីកម្មវិធីទូរទស្សន៍បារាំង និងជាអ្នកច្នៃម៉ូដ Véronika Loubry ។
ទីពីរ តារាស្រីរូបនេះ មានក្រុមមិត្តភក្តិ ដែលសុទ្ធសឹងតែជាតារាល្បីៗលំដាប់ពិភពលោក និងកំពូលតារាហូលីវូដ។
ទីបី នាងមានភាពស្រស់ស្អាតពីធម្មជាតិ និងទេពកោសល្យប៉ិនប្រសព្វ ទើបបានជានាងអាចកសាងកេរ្តិ៍ឈ្មោះរឹងមាំក្នុងពិភពម៉ូដ រហូតពិបាកមានអ្នកផ្ដួលនាងបាន៕




-gthumb-gwdata1200-ghdata1200-gfitdatamax.jpg)
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ជារឿងខកចិត្ត បវរកញ្ញាម្ចាស់ផ្ទះ ៣រូប មិនអាចឈានជើងចូលសូម្បីវគ្គកំពូលទាំង១០
ចុចអាន៖ សាវតាម្ចាស់ពានរង្វាន់ Mister Global 2021 ជាបុរសសម្បូរទេពកោសល្យ គួរឱ្យសរសើរ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ