ជីវិតកម្សាន្ដ
តារាចម្រៀងស្រី ៥ ដួង នៅតែរក្សាតំណែងឈរលំដាប់កំពូលមិនថមថយ
ទស្សនិកជនអ្នកគាំទ្រពិសេសមិត្តៗយុវវ័យ និងអ្នកនិយមតាមដានលើវិស័យសិល្បៈចម្រៀងខ្មែរប្រាកដជាបានដឹង និងស្គាល់ច្បាស់ហើយអំពីតារាចម្រៀងស្រីលំដាប់កំពូល ដែលកំពុងទទួលបានការគាំទ្រពីសំណាក់មហាជនជាច្រើនទាំងក្នុងស្រុក និងក្រៅស្រុក។
ជាការពិតរហូតមកទល់ពេលបច្ចុប្បន្នគេសង្កេតឃើញថា សម្រាប់តារាស្រីរបស់ខ្មែរប៉ុន្មានដួងនេះ នៅតែរក្សាប្រជាប្រិយភាព និងស្ថិតនៅក្នុងតារាងកំពូលតារាចម្រៀងឈរលំដាប់ជួរមុខដែលមិនទាន់ឃើញមានតារារូបណាមកជំនួសតំណែងពួកគេនៅឡើយទេ។ ចំពោះតារាស្រីលំដាប់កំពូលរបស់ប្រទេសកម្ពុជា ដែលទទួលបានការគាំទ្រមិនអន់ថយរហូតដល់បច្ចុប្បន្ននោះរួមមាន,
១. អ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបានអ្នកគាំទ្រចាត់ ទុកថាជាតារាចម្រៀងស្រីលំដាប់កំពូល ឬតួឯកប្រ ចាំផលិតកម្មហង្សមាស ខណៈសន្ទុះប្រជាប្រិយភាព និងទីផ្សារច្រៀងនៅតែរក្សាបានដូចដើម។


២. តារាចម្រៀងអ្នកនាង មាស សុខសោភា ថ្វីត្បិតតែបច្ចុប្បន្ននាងចាក់ចេញពីទ្រនំចាស់ហក់ចូលផ លិតកម្មថ្មី(រាម)មានរយៈពេល ១ ឆ្នាំហើយពិតមែន តែសម្រាប់ទីផ្សារគាំទ្រ និងកេរ្តិ៍ឈ្មោះល្បីរបស់នាងនៅតែដក់ជាប់ក្នុងអារម្មណ៍ទស្សនិកជនមិនអន់ថយឡើយ។


៣. តារាចម្រៀង ពេជ្រ សោភា គឺមិនខុសគ្នានឹងតារាចម្រៀងផ្សេងដែរ នាងក៏ត្រូវបានទស្សនិកជន និងអ្នកគាំទ្រចាត់ទុកថា ជាតារាលំដាប់ជួរមុខរបស់ផលិតកម្មហង្សមាសផងដែរ។


៤. អ្នកនាង សុគន្ធ និសា ក៏ត្រូវបានគេមើលឃើញថា នាងក៏ជាតារាចម្រៀងស្រី ដែលមានទឹកដមសំនៀងស្រទន់មានមនោសញ្ចេតនាផងដែរ។ សុគន្ធ និ សា ក៏ជាតារាស្រីស្ថិតក្នុងចំណោមតារាលំដាប់ជួរមុខផងដែរ។


៥ . តារាចម្រៀងមកពីផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី ក៏ត្រូវបានគេយល់ថា នាងមិនត្រឹមតែជាតារាស្រីស្ថិតក្នុងកម្រិតកំពូលនោះទេ គឺថែមទាំងជាគ្រាប់ពេជ្ររបស់សាន់ដេទៀតផង។


សូមជម្រាបថា តារាស្រីទាំង ៥ ដួងខាងលើ បានសាងស្នាដៃលើវិថីមួយនេះ មកដោយលំបាកអស់ជាច្រើនឆ្នាំទម្រាំធ្វើឲ្យមហាជនគ្រប់ស្រទាប់ស្គាល់ និងគាំទ្រពេញចិត្តបាន។ ក្នុងចំណោមតារាចម្រៀងស្រី ៥ ដួងខាងលើ គឺអ្នកខ្លះក៏បានរៀបការមានស្វាមីរួចហើយដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា