Connect with us

ជីវិតកម្សាន្ដ

ម្ដាយ និងមិត្តជិតស្និទ្ធ រៀបរាប់រឿងហេតុមុនពេល Beam ស្លាប់

បានផុស

នៅ

ក្រោយពីសំបុត្រមរណភាពបឋមដែលចេញពីខាងកោសល្យវិច្ច័យ បញ្ជាក់ថា តារាសម្ដែង Beam ​ស្លាប់ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​បញ្ហាផ្លូវដង្ហើម ខាងមិត្តភក្តិ និងម្ដាយរបស់តារាប្រុសរូបនេះ ក៏បានចេញមុខមកនិយាយពីរឿងរ៉ាវ មុនពេលគេរកឃើញសពកាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី Davika Rerkchalermphot ត្រូវជាម្ដាយរបស់ Beam និយាយថា គាត់មិនទាន់ត្រៀមខ្លួនសម្រាប់ការសម្ភាសន៍ណាមួយឡើយ គាត់អាចប្រាប់ត្រឹមថា ​គាត់មានកូនតែមួយប៉ុណ្ណោះ ហើយគាត់មិនទាន់ទទួលយកបានទេនូវការបាត់បង់មួយនេះ។ យ៉ាងណាមិញ អ្នកស្រីក៏បានបង្ហើបខ្លះដែរទាក់ទងនឹងហេតុការណ៍មុនថ្ងៃកើតហេតុ ​ដោយគាត់បានឃើញកូន​ទៅ​លេង​បាល់ទាត់​ជាមួយ​មិត្តភក្តិ  និងញ៉ាំអាហារពេលល្ងាច រួចក៏ត្រឡប់មកគេងផ្ទះវិញ ដូចធម្មតា។ លុះស្អែកឡើង បែរជាប្រទះឃើញកូនប្រុសដេកស្ដូកស្ដឹក ដាស់មិនភ្ញាក់ទៅវិញ។

រីឯលោក Akkarawat Chokpiyaset អាយុ ២៥ឆ្នាំ ដែលជាមិត្តសម្លាញ់របស់ Beam Papangkorn និងជាម្នាក់ដែលបានទៅលេងបាល់ទាត់ជាមួយគ្នា បាននិយាយថា កាលពីថ្ងៃអង្គារ ទី២២ ខែមីនា ខ្លួននិងមិត្តភក្តិចំនួន ៦នាក់បានណាត់គ្នាទាត់បាល់នៅទីលានបាល់ទាត់ ក្នុងសង្កាត់ Sukhontha Sawat ។ ប៉ុន្តែមុនទៅទាត់បាល់ ខ្លួនគេ មិត្ត​ស្រី និង​ Beam បានទៅ​ញ៉ាំ​សាច់​ជ្រូក​អាំង​ ទាល់តែម៉ោង​ប្រហែល​​ ៦ ​ទើបទៅ​ដល់​ទីលាន​បាល់ទាត់។

Akkarawat បន្តថា ពេល​នោះ Beam ​ក្ដៅខ្លួនខុសធម្មតាបន្តិចដែរ ប៉ុន្តែពួកគេមិនចាប់អារម្មណ៍ ហើយការទាត់បាល់ នៅតែបន្តលេង។ នៅយប់នោះ ពួកគេបានបញ្ចប់ការលេងបាល់ទាត់នៅម៉ោងប្រហែល ១០យប់ រួចក៏ទៅញ៉ាំបាយចំហុយ នៅភោជនីយដ្ឋានមួយ ហើយជជែកគ្នាលេងបន្តិច ទើប Beam សុំទៅផ្ទះមុន។ ​លុះមកដល់ថ្ងៃទី២៣ ខែមីនា ទើបគេទទួលដំណឹងថា ​មិត្តសម្លាញ់បានលាចាកលោកទៅហើយ។

เพื่อนๆ “บีม ปภังกร” สุดสะอื้น ร่วมพิธีรดน้ำศพ บอกเล่าความทรงจำอบอุ่น จะไม่มีวันลืม

ទោះយ៉ាងណា ពេលនេះមូលហេតុស្លាប់របស់ Beam បានប្រកាសជាផ្លូវការហើយ គ្រាន់តែត្រូវរង់ចាំបញ្ជាក់លម្អិតប៉ុណ្ណោះ ខណៈពិធីបុណ្យសពក៏កំពុងចាប់ផ្ដើមប្រារព្ធដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ក្រុមកោសល្យវិច្ច័យប្រកាសមូលហេតុស្លាប់របស់ Beam

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម