ជីវិតកម្សាន្ដ
តារាសម្ដែងថៃ ៨ រូប កើតចេញពីគ្រួសារមហាសេដ្ឋី
តារាថៃសម្ដែងថៃប្រុស-ស្រី ដែលមានរូបរាងស្រស់ស្អាតនិងសង្ហា មិនត្រឹមមានជំនាញសម្ដែងដ៏អស្ចារ្យក្នុងវិថីសិល្បៈប៉ុណ្ណោះ តែមួយចំនួន ក៏កើតចេញពីគ្រួសារអ្នកមាន និងមហាសេដ្ឋី ប្រចាំប្រទេស ហើយថែមទាំងមានជំនួញក្នុងដៃជាច្រើនផងដែរ។
១ Yaya Urassaya

នាងតារាម៉ូដែល និងជាតារាសម្ដែងថៃ/ន័រវេស Yaya ត្រូវបានគេដឹងថា នាងមានឪពុកជាអ្នកជំនួញដ៏ល្បីល្បាញ ប្រចាំប្រទេសថៃ ថែមទៀតផង។
២ Punpun Suttata

តារារូបនេះមិនត្រឹមតែស្រស់ស្អាត និងមានទេពកោសល្យប៉ុណ្ណោះ តែបើរឿងធ្វើជំនួញ នាងក៏មិនធម្មតាផងដែរ ក្នុងសង្គមជំនួញរបស់អ្នកមាន។ ឪពុករបស់ Punpun Suttata មានអាជីវកម្មនាំចូលធ្យូងថ្ម Anthracite ដ៏ល្បីល្បាញមិនចាញ់គ្នាប៉ុន្មានឡើយ។
៣ James Ma

តួឯកប្រុសក្នុងរឿងភាគ” ស្អប់ព្រោះស្រលាញ់” រូបនេះ មានឪពុកជាអ្នកបើកអាជីវកម្មនាំចូល/នាំចេញ អចលនទ្រព្យដែលមានតម្លៃរាប់ពាន់លានដុល្លារឯណោះ។
៤ Pim Pimprapa

នាងជាតារាសម្តែង ម៉ូដែល និងជាតារាចម្រៀងល្បីក្នុងវិថីសិល្បៈ គ្រួសារនាងមានមុខរបរលក់ម៉ាស៊ីនជប៉ុន ប្រចាំប្រទេសថៃ ធំជាងគេ។
៥ Peach Pachara និង Pok Passakorn

គ្រួសាររបស់តារាវ័យក្មេងទាំងពីរនេះ គឺជាម្ចាស់ក្រុមហ៊ុន Central Group ដែលពាក់ព័ន្ធនឹងអចលនទ្រព្យ ការលក់ទំនិញ ការលក់រាយ បដិសណ្ឋារកិច្ច និ ងភោជនីយដ្ឋាន។
៦ Min Pechaya

គ្រួសាររបស់នាង បើកអាជីវកម្មផ្នែកអចលនទ្រព្យ និងសម្ភារសំណង់ ដ៏ល្បីល្បាញនៅក្នុងខេត្ត ខនកេន។
៧ Golf Pichaya និង Mike D. Angelo

គ្រួសាររបស់ពួកគេមានម៉ាកស្បែក ‘Michelangelo’ អស់រយៈពេលជាង ៣០ ឆ្នាំនៅក្នុងប្រទេសថៃ និងប្រទេសដទៃទៀត។
៨ Nickhun អតីតសមាជិក 2PM

គ្រួសាររបស់ Nichkhun បើកអាជីវកម្មជាច្រើនប្រភេទនៅក្នុងប្រទេសថៃ។ ដោយម្តាយរបស់លោក គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនឱសថថៃ ដែលមានឈ្មោះថា Union Medical ជាក្រុមហ៊ុននាំចូល និងចែកចាយឱសថឈានមុខគេនៅក្នុងប្រទេស ហើយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៦៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភោជនីយដ្ឋានមួយនៅ ថៃ លក់ដាច់ខ្លាំង បន្ទាប់ពី Lisa ចូលទៅញ៉ាំអាហារនៅទីនោះរួច (មានវីដេអូ)
ចុចអាន៖តារាស្រី ១៥ រូប ជាប់ឈ្មោះជាសិល្បករមានអំណាច និងឥទ្ធិពលខ្លាំងក្នុងពិភពតន្ត្រី

-
សន្តិសុខសង្គម២២ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានជាតិ១១ ម៉ោង ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល