ជីវិតកម្សាន្ដ
តារាចម្រៀងអាយ៉ៃ ព្រហ្ម ម៉ាញ ប្រកាសបំណងចុងក្រោយសម្រាប់ក្មេងៗជំនាន់ក្រោយ
គិតមកទល់ពេលនេះ តារាកំប្លែងនិងចម្រៀងអាយ៉ៃដ៏មានប្រជាប្រិយភាពនាយ ព្រហ្ម ម៉ាញ បានចូលព្យាបាលនៅមន្ទីរពេទ្យមានរយៈពេល ៦ ថ្ងៃហើយបន្ទាប់ពីដួលសន្លប់នៅក្នុងកម្មវិធីមួយនាសណ្ឋាគារ GardenCity។
![No photo description available.](https://scontent.fpnh10-1.fna.fbcdn.net/v/t1.6435-9/79237650_102893004541819_7502925489468604416_n.jpg?_nc_cat=110&ccb=1-5&_nc_sid=09cbfe&_nc_eui2=AeEspgtXPYJkZMYCX6jH-2Ay99qPLj17cDb32o8uPXtwNoeLEaV8x14l06qqSW2b-hQoZDUfrnPp80_gWA_6ccOl&_nc_ohc=a-_SeZSDmh8AX-TSqOP&_nc_ht=scontent.fpnh10-1.fna&oh=00_AT9RVaetQMz8A9S9gAkrfhfwEnE8aP-t7nw7mOqGqwrn-Q&oe=626339F3)
បន្ទាប់ពីជួបហេតុការណ៍ដួលសន្លប់វីរៈសិល្បករផ្នែកចម្រៀងអាយ៉ៃនាយ ព្រហ្ម ម៉ាញ បច្ចុប្បន្នកំពុងសម្រាកនៅមន្ទីរពេទ្យប៉ាស៊ីហ្វិកក្បែរស្ពានអាកាស ៧ មករា ដើម្បីតាមដានស្ថានភាពជំងឺលើសឈាមរបស់គាត់បន្ថែមទៀត។ ខណៈភរិយាគាត់ក៏បានបញ្ជាក់ដែរថា អាការៈលោកតាបានធូរស្រាលច្រើនមួយកម្រិតហើយ។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/IMG_20220325_132156.jpg)
ស្របពេលស្ថានភាពជំងឺរបស់តារាចម្រៀងអាយ៉ៃលោកតា ព្រហ្ម ម៉ាញ បានធូរស្រាលខ្លះហើយនោះលោកតាក៏បង្ហាញនូវឆន្ទៈសំខាន់មួយ គឺការជួយបណ្តុះបណ្តាលដល់ក្មេងៗជំនាន់ក្រោយនូវសិល្បៈចម្រៀងអាយ៉ៃ ដើម្បីបន្តវេនពីលោកតានៅថ្ងៃអនាគតខាងមុខ។
![No photo description available.](https://scontent.fpnh10-1.fna.fbcdn.net/v/t1.6435-9/81766963_119425666221886_8671331300365303808_n.jpg?_nc_cat=105&ccb=1-5&_nc_sid=8bfeb9&_nc_eui2=AeE9gQXgRIFZAUyJxNvTWElDBFQQZWTBlBQEVBBlZMGUFE6hXhos0QsOKTWOLsaPK5bDreluZ48UjsXkkQ6tEBum&_nc_ohc=4mbTlegDRAgAX9A2ZVq&tn=Ml7Du2iap63pEEVt&_nc_ht=scontent.fpnh10-1.fna&oh=00_AT-9e0hctGvQ88UJ0mfgIz4OX2u5t95IHawCFLr9HRpeSw&oe=6264C6FA)
![No photo description available.](https://scontent.fpnh10-1.fna.fbcdn.net/v/t1.6435-9/122637454_199235048240947_5236708987986525700_n.jpg?_nc_cat=102&ccb=1-5&_nc_sid=8bfeb9&_nc_eui2=AeEQzX8213OF9Wi9p0yAyjrMBOyxX545pgoE7LFfnjmmCvDd0ZAHU5pKo92eRlj2pmwO33vLmUJy1lr5WgTI_sQD&_nc_ohc=djj83DSRzPsAX83XW9o&_nc_ht=scontent.fpnh10-1.fna&oh=00_AT9-7K4n9oZoqPsZip0w47uXGw1bo2T-JY-dg_l_kQcOSg&oe=6262CADC)
លោកតា ព្រហ្ម ម៉ាញ បានប្រាប់ឲ្យដឹងថា គាត់នៅតែមានគំនិតដើម្បីបម្រើការងារបង្ហាត់បង្រៀនក្មេ ងៗជំនាន់ក្រោយឲ្យចេះក្នុងវិស័យសិល្បៈចម្រៀងអាយ៉ៃ ព្រោះសព្វថ្ងៃនេះ មានតិចណាស់អ្នកដែលចេះជំនាញនេះ អញ្ចឹងមានតែជួយអភិរក្ស។ ម្យ៉ាងទៀតនៅខាងផ្នែកតំបន់អាស៊ីនេះ គឺមានតែកម្ពុជាយើងមួយទេដែលមានអាយ៉ៃ។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/IMG_20220324_194441-609x1024.jpg)
តារាចម្រៀងនាយ ព្រហ្ម ម៉ាញ បានបញ្ជាក់ថា ខ្ញុំមានបំណងថា មុនអស់ជីវិតទៅខ្ញុំនឹងបង្រៀនដល់ក្មេងៗជំនាន់ក្រោយឲ្យចេះផ្នែកចម្រៀងអាយ៉ៃនេះ។ លោកតាបន្ថែមថា កន្លងមកលោកធ្លាប់បង្រៀនបានខ្លះដែរ ហើយដល់ ១ ឆ្នាំមុនផ្ទុះកូវីដ-១៩ ក៏ផ្អាកវិញទៅដើម្បីគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ កុំ ៣ ការពារ៕
អត្ថបទ៖ ចាន់រ៉ា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត