Connect with us

ជីវិតកម្សាន្ដ

រឿងរ៉ាវ​ជីវិត​មួយ​ចំនួន​ របស់​តារា​ប្រុស​​ Kem ​Hussawee ​ដែល​អ្នក​គ្រប់គ្នាមិនធ្លាប់ដឹង

បានផុស

នៅ

ទស្សនិកជនមួយចំនួនអាចដឹងត្រឹមថា តារាសម្តែងប្រុសសង្ហា Kem Hussawee គឺជាតារាពន្លកថ្មីក្នុងប៉ុស្តិ៍លេខ ៧ថៃប៉ុណ្ណោះ។ យ៉ា​ង​ណាមិញ គេហទំព័រ ថៃអាប់ដេត ក៏បានបន្ថែមពីរឿងរ៉ាវជីវិតពិតនៅក្រៅឆាករបស់ Kem ក្រោយបានសម្ភាសន៍ជាមួយ​គេ​ផ្ទា​ល់​​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តោះ! ចង់ដឹងរឿងរ៉ាវជីវិតពិតមួយចំនួនរបស់ Kem មានរឿងអ្វីខ្លះដែលអ្នកគាំទ្រអាចពុំធ្លាប់ដឹង ឥឡូវមកតាមដាន​ខាងក្រោម​ទាំ​ង​អស់​គ្នា៖

Kem បានកើត និងធំធាត់នៅក្នុងខេត្ត Bueng Kan បន្ទាប់មកទើបផ្លាស់ប្តូរមករស់នៅទីក្រុង Bangkok ដោយចាប់ផ្តើមប្រឡូក​ចូ​ល​វិស័យ​សិល្បៈកម្សាន្តដំបូងជាអ្នកដើរម៉ូត។ ចូលដល់ឆ្នាំ ២០១៦ តារាប្រុសសង្ហារូបនេះបានសម្ដែងរឿងឱ្យទូរទស្សន៍ PPTV ដែ​ល​មានចំណងជើងថា «Patiharn The Series»

ឆ្នាំ ២០១៨ ដោយសារមានសមត្ថភាពសម្ដែងល្អ បូករួមនឹងរូបសម្បត្តិសង្ហាទៀត Kem មានឱកាសចុះកុងត្រាជាមួយប៉ុស្តិ៍លេខ ៧​ថៃ ​និងបានសម្ដែងរឿងភាគដំបូងឱ្យប៉ុស្តិ៍នេះ មានចំណងជើងថា រឿង «Hi-So Sa Orn»។ ជោគជ័យកាន់តែខ្លាំង ដើមឆ្នាំ ២០២០ Kem ត្រូវបានគេរាយការណ៍មកថា បានទិញផ្ទះថ្មីតម្លៃរាប់លានបាតឱ្យឳពុកម្តាយរបស់គេថែមទៀត។

តាមបទសម្ភាសន៍ Kem បញ្ជាក់ថារូបគេពិជាស្រឡាញ់ម៉ាក់ និងមានភាពស្និទ្ធិស្នាលជាមួយម៉ាក់របស់គេជាងអ្នកណាៗទាំងអស់ ហើយរាល់ថ្ងៃពិសេសនានាគេតែងតែមានអ្វីដើម្បីពញ្ញាក់អារម្មណ៍អ្នកម្តាយគេជានិច្ច។

គួរបញ្ជាក់ផងដែរថា Kem Hussawee មានទស្សនិកជនស្គាល់កាន់តែច្រើន បន្ទាប់ពីសម្ដែងរឿង «So Wayree» ជាមួយដៃគូ​ស្រី​នា​ង ​Mookda Narinrak។ បច្ចុប្បន្ន Kem គឺជាតារាប្រុសដែលមានប្រជាប្រិយភាពខ្លាំងមិនចាញ់តារារៀមច្បងប៉ុន្មានទេ និងតែងតែ​ទទួ​លបានការអញ្ជើញឱ្យចូលរួមកម្មវិធីតូចធំក្នុងសង្គមសិល្បៈជាញឹកញាប់៕

អត្ថបទផ្ដល់ដោយ៖Porman

ចុចអាន ៖តារាប្រុសសង្ហា GMM ៤រូប ក្តោបបានឱកាស សម្ដែងរឿងជាមួយតារាស្រីរៀមច្បងលំដាប់ជួរមុខ

ចុចអាន៖ផលិតផលប្រេនៗជាច្រើន រត់មករកតារាស្រីថៃ ៨រូបនេះ រហូតជាប់ឈ្មោះជា Queen នៃពាណិជ្ជកម្ម ឆ្នាំ២០២០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម