ជីវិតកម្សាន្ដ
ថ្ងៃមង្គលការ ទឹម រដ្ឋា សិល្បករ-សិល្បការិនីចូលរួម អបអរនិងជូនពរគ្រប់គ្នា
ភ្នំពេញ ៖ ទីបំផុតតារាសម្តែងនិងម៉ូឌែល ទឹម រដ្ឋានៅ ថ្ងៃទី២៦ខែមីនាឆ្នាំ២០២២នេះបានសម្រេចក្តីសុបិនរបស់ខ្លួនតាមរយៈការចូលរោងជ័យជាផ្លូវការជាមួយអនាគតស្វាមីជនជាតិបរទេសបន្ទាប់ពីសាងសម្ព័ន្ធភាពស្នេហ៍យូរឆ្នាំមកនេះ។

កត់សម្គាល់នៅក្នុងថ្ងៃសិរីមង្គលរបស់កូនក្រមុំដែលជាតារាសម្តែងស្រី ទឹម រដ្ឋា និងកូនកំលោះរូបសង្ហាវ័យប្រហែលគ្នានេះបើចាប់អារម្មណ៍ទៅមើលទិដ្ឋភាពនាព្រឹកនេះគេឃើញមានការរៀបចំតុបតែងកម្មវិធីឡើងយ៉ាងស្រស់ស្អាត។ ខណៈកម្មវិធីនេះនឹងធ្វើទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលសុខាភិបាលដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។

រឿងដែលគេកាន់តែចាប់អារម្មណ៍ថែមទៀតនោះក្នុងកម្មវិធីមង្គលការស្រីស្រស់ ទឹម រដ្ឋា នេះដែរគេក៏ បានឃើញវត្តមានរបស់បងប្អូនសាច់ញាតិទាំងស ងនិងអ្នកសិល្បៈល្បីៗមួយចំនួនធំចូលរួមអបអរផងដែរ។ កាន់តែពិសេសក៏មានការជួនពរពីសំណាក់អ្នកគាំទ្រជាច្រើនផងដែរ។

តាមរយៈនេះមានអ្នកគាំទ្រនិងមហាជនជាច្រើនបានផ្ញើសារចូលរួមអបអរនិងជួនពរថ្ងៃជោគថ្ងៃជ័យដែលជាពេលវេលាដ៏ល្អសម្រាប់ ទឹម រដ្ឋា និងស្វាមីបន្ទាប់ពីនាងបានភ្ជាប់ពាក្យនឹងគ្នាអស់រយៈពេលច្រើនឆ្នាំមកនេះ។ ជាក់ស្តែងពិធីការិនីអ្នកនាង ស៊ឹម សូ លីកា ក៏បានផ្ញើសារជួនពរដែរថាបងទាំងពីរសូមចូលរួមអបអរសាទរដល់ប្អូនស្រី Tim Rotha ក្នុងថ្ងៃពិសេសថ្ងៃមង្គលសិរីសួស្ដីអាពាហ៍ពិពាហ៍គូស្វាមីភរិយាថ្មី។
អ្នកនាង ស៊ឹម សូលីកា បានបន្ថែមថាបងសូមជូន ពរប្អូនស្រីព្រមទាំងស្វាមីសូមបានជួបតែសេចក្ដី សុខសុភមង្គលសំណាងល្អសុខភាពល្អមានលាភ មានទ្រព្យសម្បត្តិស្តុកស្តម្ភជោគជ័យគ្រប់ភារកិច្ចការងារ៕
ដោយ ៖ ចាន់រ៉ា







-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច