Connect with us

ជីវិតកម្សាន្ដ

តារាស្រី ៥ ដួង លះបង់សិល្បៈ ស្រវាជំនួញអនឡាញ កើបលុយណែនដៃ

បានផុស

នៅ

ភ្នំពេញ៖ បច្ចុប្បន្នមានសិល្បករ-ការិនីខ្មែរមួយចំនួន ក្រៅពីអាជីពសិល្បៈ បានងាកមកបង្កើតមុខជំនួញថ្មីជាបន្តបន្ទាប់។ តាមការកត់សម្គាល់នៅអំឡុងពេលដែលសកម្មភាពនៃការលក់តាមអនឡាញក្នុងស្រុកកំពុងមានការីកផុសផុលខ្លាំង តារាស្រីល្បីៗមួយចំនួនបានបោះបង់សិល្បៈ និងបានហក់ចូលមកវិនិយោគក្នុងវិស័យមួយនេះយ៉ាងលេចធ្លោ ហើយមានលុយកាន់ណែនដៃ។

ថ្ងៃនេះ “កម្ពុជាថ្មី” សូមនាំប្រិយមិត្តមកស្គាល់តារាស្រីទាំង ៥ រូបដែលសុខចិត្តលះបង់សិល្បៈ និងកំពុងជោគជ័យលើមុខជំនួញវិស័យអនអនឡាញ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. តារាសម្តែងអ្នកនាង គង់ ច័ន្ទស្រីមុំ កន្លងមកត្រូវបានមហាជនបានដឹងហើយថា នាងជាតារាស្រីម្នាក់ដែលមានប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះល្បីគួរសមលើវិថីសិល្បៈ។ ប៉ុន្តែក្រោយមក នាងក៏បានផ្អាក់អាជីពមួយនេះ ងាកមកបើករបរលក់ផលិតផលតាមអនឡាញ ដែលកំពុងទទួលបានជោគជ័យ និងសាងសុភមង្គលជាមួយស្វាមី លោក គឹម សីហា។

២. អ្នកនាង គឹម លីហ្សា ក៏ជាតារាសម្តែងម្នាក់ធ្លាប់មានឈ្មោះល្បីលើវិស័យសិល្បៈយូរឆ្នាំ ប៉ុន្តែក្រោយមកនាងក៏បានចាកចេញពីសិល្បៈ បន្ទាប់ពីបានចូលរោងការជាមួយស្វាមីអាណិកជនខ្មែរ-អូស្រ្តាលី។ យ៉ាងណាមិញបន្ទាប់ពីចាយពេលរស់សាងគ្រួសារនៅទីនោះមួយរយៈ បច្ចុប្បន្ននាងបានត្រឡប់មករស់នៅលើទឹកដីកម្ពុជាវិញជាមួយការបើកមុខជំនួញក្នុងដៃលើវិស័យអនឡាញជាច្រើន។

៣. តារាសិចស៊ី បេនី យ៉ាំង មិនខុសគ្នានឹងតារាស្រីខាងលើនេះទេ បន្ទាប់ពីចូលប្រឡុកក្នុងវិស័យសិល្បៈមួយរយៈ​ បច្ចុប្បន្ននាងបានទម្លាក់ចោលអាជីពមួយនេះដោយស្រវាចាប់អាជីពខាងក្រៅ និងក្ដោបក្ដាប់មុខជំនួញធំៗជាច្រើនក្នុងដៃជាពិសេសលក់ផលិតផលអនឡាញកាក់កបខ្លាំង។

៤. អ្នកនាង ហង្ស ម៉ារីនី កន្លងមកនាងបានពង្រីកប្រជាប្រិយភាព និងក្តាប់បានឈ្មោះល្បីលើវិស័យសិល្បៈផ្នែកសម្តែង។ ប៉ុន្តែក្រោយមក នាងបានបាត់មុខពីវិស័យសិល្បៈមួយរយៈដោយងាកមកចាប់អាជីពលក់ផលិតផល​អនឡាញ ខណៈកន្លង មកនាងធ្លាប់អះអាងថា ទោះបីបញ្ហាកូវីដ-១៩ មែន តែពុំបានរាំងស្ទះដល់ការងាររកស៊ីនេះឡើយ។

៥. អតីតតារាចម្រៀង អឿន ម៉ីលីកា បានអះអាងមុននេះដែរ ថាសម្រាប់អាជីពអនឡាញរបស់នាងបច្ចុប្បន្ន កំពុងដំណើរការទៅមុខដោយរលូន និងជោគជ័យខ្លាំង ថ្វីត្បិតតែកន្លងមកជួបបញ្ហាជំងឺកូវីដ-១៩។ នាងថា រាល់ផលិតផលរបស់នាងនៅតែទទួលបានការគាំទ្រច្រើនពីអតិថិជនរបស់ខ្លួនដូនមុន៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​អាមេរិកវាយ​ប្រហារ​​លើ​ក្រុម​ហ៊ូធី សម្លាប់​មនុស្ស​៣៨​នាក់និង​របួស​១០២​នាក់​នៅ​យេម៉ែន​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកវិភាគអន្តរជាតិ លើកចំណុចធំ១ ដែល ពូទីន នឹងបញ្ឆេះសង្គ្រាមលោកលើកទី៣

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាមេរិក ​ចោទ​ក្រុមហ៊ុន​ផ្កាយរណប​ចិន​ថា​បាន​ជួយ​ដល់​ការ​វាយប្រហារ​របស់​ក្រុមហ៊ូធី

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្រុមហ៊ុន CCCC ប្ដេជ្ញាសាងសង់ព្រែកជីកហ្វូណនតេជោឱ្យរួចរាល់តាមផែនការប្រកបដោយគុណភាព និងជាគំរូ

Sokha Hotels

ព័ត៌មានពេញនិយម