ជីវិតកម្សាន្ដ
អ្នកនាង ដេត ម៉ាលីណា អតីតភរិយា លោក ឌួង ឆាយ និយាយបែបណា ពេលគេសួរនាំរឿងស្នេហា?
ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ អតីតស្វាមីអ្នកនាង ដេត ម៉ាលីណា គឺលោក ឌួង ឆាយ បានសម្រេចភ្ជាប់ពាក្យផ្លូវការជាមួយនឹងនារីស្រស់ស្អាត់វ័យក្មេងម្នាក់ដែលជាអ្នករកស៊ីមួយរូប។

បន្ទាប់ពីឃើញបែបនេះ គេឃើញមតិមហាជនមួយចំនួនបានចាប់អារម្មណ៍ ដោយខ្លះចង់ដឹងថា ក្រោយឃើញអតីតស្វាមីភ្ជាប់ពាក្យជាមួយនារីវ័យក្មេងបែបនេះ តើអ្នកនាង ដេត ម៉ា លីណា អាចមានការបាក់ទឹកចិត្តទេ? ខ្លះទៀតទៀតចង់ដឹងថា តើអ្នកនាង ដេត ម៉ាលីណា មានបំណងជ្រើសរើសបុរសណាម្នាក់ដើម្បីស្អំបេះដូង ដូចអតីតស្វាមី ឬទេ?

ដោយចាប់អារម្មណ៍នៅក្នុងការ Live លក់ផលិតផលរបស់ អ្នកនាង ដេត ម៉ាលីណា អ្នកនាងបាននិយាយថា៖ “មានអ្នកចង់ដាក់ CV (ពាក្យសុំស្នេហ៍) ទេ? អត់គូទេ ឥឡូវនៅ Single (នៅលីវ)”។

ភ្លាមៗនោះក៏មានសំនួរថា យកមែនអត់បង? ត្រង់ចំណុចនេះ ត្រូវបានអ្នកនាង ដេត ម៉ាលីណា ឆ្លើយវិញថា៖ “និយាយលេងទេ អត់យកទេ សុខចិត្តនៅម្នាក់ឯងស្រួលជាង ម្យ៉ាងទៀតខំតែរកស៊ីចញ្ចឹមកូនទាំង៣ គឺមានក្តីសុខគ្រប់គ្រាន់ហើយ”។

យ៉ាងណាមិញនៅលើទំព័រហ្វេសប៊ុករបស់អ្នកនាង ដេត ម៉ា លីណា ដដែលក៏បានលើកឡើងថា៖ “ចង់ឃេីញ ៥ ឆ្នាំខាងមុខមានអនាគតល្អប្រសេីរ គឺចង់នៅ single ដដែល ហេីយមានពេលវេលាស្នាមញញឹមជាមួយកូនៗ គ្រួសារ និងមនុស្សជាទីស្រលាញ់ជុំវិញខ្លួនខ្ញុំ”៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ