ជីវិតកម្សាន្ដ
បណ្ដុំរូបភាពគូស្នេហ៍ ថៃ ល្បីៗ ជូនពរសង្សារបណ្ដូលចិត្តក្នុងថ្ងៃកំណើត សែនផ្អែមល្ហែម
ក្នុងវិថីសិល្បៈថៃ មានគូស្នេហ៍តារាៗជាច្រើន បានបើកចំហរពីម្ចាស់បេះដូងរបស់គេ ខណៈអ្នកខ្លះ បានស្រលាញ់គ្នាមកជិត១០ឆ្នាំទៅហើយ។
ដូច្នេះហើយ កម្ពុជាថ្មី បានប្រមូលផ្ដុំពីបណ្ដុំរូបភាពគូស្នេហ៍តារាល្បីៗ នៅប្រទេសថៃ ដែលបានជូនពរថ្ងៃខួបកំណើតគ្នាទៅមក និងបង្ហាញពីរូបភាពផ្អែមល្ហែម ដាក់គ្នាផងដែរ។
ចាំមើលថា តើគូស្នេហ៍ណាផ្អែមជាងគេ?
១ Nadech-Yaya

ខណៈនៅថ្ងៃទី១៨ ខែមីនា គឺជាថ្ងៃខួបកំណើតរបស់ Yaya ហើយឆ្នាំនេះ គូស្នេហ៍មួយគូនេះ មិនបានប្រារព្ធខួបកំណើតជាមួយគ្នាទេ ព្រោះតួស្រីកំពុងព្យាបាលជំងឺកូវីដ១៩។ ដោយក្តីស្រលាញ់ និងបារម្ភ Nadech បានបញ្ចេញរូបភាពផ្អែមល្ហែម ឲ្យពិភពលោកបានដឹង ជាមួយនឹងប្រយោគ “រីករាយថ្ងៃកំណើតក្មេងស្រី មនុស្សដែលខ្ញុំស្រលាញ់ជាងគេលើលោក” ។
២ Mak-Kimberly

ក្ដីស្រឡាញ់របស់គូស្នេហ៍នេះ បានឈានចូលឆ្នាំទី ៨ ហើយនិងកាន់តែផ្អែមល្ហែមរៀងរាល់ឆ្នាំដែរ។ នៅថ្ងៃទី ២២ ខែមករា វាជាថ្ងៃកំណើតរបស់នាង Mak បានសរសេរសាពាក្យមួយឃ្លាថា “ខ្ញុំនឹងនៅក្បែរអ្នកបែបនេះជារៀងរហូត សូមឲ្យរីកចម្រើនជាមួយគ្នា” ខណៈ Kimberly បានជូនពរដល់ Mak ឲ្យជួបតែសេចក្តីសុខនៅថ្ងៃខួបកំណើតទី ១៩ ខែមីនា ដោយនិយាយថា “Happy birthday my Everything You are proof that perfect does exist” ។
៣ Got -Richie

គូស្នេហ៍សាមញ្ញ ពីបុរសសង្ហា Got Itthipat និងតារាស្រីវ័យក្មេង Richie Oranes ត្រូវបានគេនិយាយថា ពួកគេ ជាគូស្នេហ៍ស័ក្តិសមគ្នាខ្លាំងណាស់។ អ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែម ជាពិសេសក្នុងថ្ងៃខួបកំណើតដែលភាគីម្ខាងទៀត បានរៀបចំសារផ្អែមល្ហែម ដើម្បីសរសេរពីអារម្មណ៍គ្នាទៅវិញទៅមក។ ជាក់ស្តែងការជូនពរថ្ងៃកំណើតពី Richie ដល់ Gott ដែលបានសរសេរថា “I will always love you” ។
៤ Taew-Pranai

តាំងពីប្រកាសថាស្រលាញ់គ្នាមក គូស្នេហ៍ Taew Nataphon និងអ្នកជំនួញដ៏ល្បី Pranai Phornprapha តែងបង្ហាញភាពផ្អែមល្ហែមដល់គ្នា។ នៅថ្ងៃទី២៤ ខែមីនា ដែលជាថ្ងៃខួបកំណើតរបស់ Pranai ដែលជាសង្សារ Taew បានរៀបចំឡើង យ៉ាងគគ្រឹកគគ្រេង។
៥ Aum-Pok

Aum Patcharapa និង Pok Prathanwong គឺជាគូស្នេហ៍ដ៏ល្អឥតខ្ចោះ និងស្ថិរភាពបំផុត ហើយនៅថ្ងៃខួបកំណើតរបស់ Pok តារាស្រី Aum បានរៀបចំរូបថតផ្អែមល្ហែម ដែលមិនធ្លាប់មាននៅលើបណ្ដាញសង្គមពីមុនមក ភ្ជាប់មកជាមួយសារ ដែលសរសេរចេញពីបេះដូង។
៦ Mint -Phupha

កាលពីថ្ងៃខួបកំណើតរបស់ Mint កាលពីឆ្នាំមុន Phupha បានស្នើសុំរៀបការ ភ្ជាប់ជាមួយរូបភាពផ្អែមល្ហែម និងពាក្យជូនពរ ពិតជាផ្អែមល្ហែមជាខ្លាំង។
៧ Mai-de

ជាគូស្នេហ៍សិល្បៈដ៏គួរឲ្យស្រលាញ់មួយគូទៀត ក្រោយស្រលាញ់គ្នាបាន ៥ ឆ្នាំហើយ។ ខណៈនៅពេលខួបកំណើតរបស់ De ក្នុងខែកញ្ញាឆ្នាំមុន តារាស្រីរូបនេះ បានជូនពរសង្សារជាទីស្រលាញ់ផ្អែម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាស្រី ថៃ ៨ រូប មានវាសនា រៀបការជាមួយស្វាមី សុទ្ធតែជាមហាសេដ្ឋី
ចុចអាន៖ទម្លាយមុខមាត់ពិត តារាស្រី ថៃ ១០ រូប ពីមុននិងឥលូវ ខុសប្លែកខ្លាំង មើលសឹងមិនស្គាល់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ