ជីវិតកម្សាន្ដ
បង្ហាញមុខតារា ៥ រូប ល្បីក្នុងវិស័យ K-pop ដោយសារឪពុកម្តាយ ជាបុគ្គលមានឥទ្ធិពលខ្លាំង
នៅពេលដែលឧស្សាហកម្ម K-pop កាន់តែមានភាពល្បីល្បាញខ្លាំង រហូតដល់លោកខាងលិច គ្មានអ្នកណាម្នាក់ មិនស្គាល់ពីសាវតាររបស់តារា ដែលខ្លួនស្រលាញ់ឡើយ។
ទន្ទឹមនោះ មានតារាល្បីៗមួយចំនួននៅលើឆាកសព្វថ្ងៃនេះ ក៏មានឪពុកម្ដាយជាបុគ្គលល្បីៗនិងជាតារាជើងចាស់ឆ្នើម ដែលទាំងនោះហើយ ធ្វើឲ្យពួកគេមានភាពល្បីល្បាញ និងត្រូវបានគេស្គាល់ច្រើន ។
១ Kim Chae-won សមាជិកក្រុម Iz*One

ខណៈដែល Kim Chae-won បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងកម្មវិធី Iz*One បន្ទាប់ពីបានឈ្នះនៅទូទាំងប្រទេសក្នុងឆ្នាំ ២០១៨ ម្តាយរបស់នាងបានធ្វើការយ៉ាងខ្ជាប់ខ្ជួន ក្នុងវិស័យកម្សាន្តអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ Lee Ran-hee គឺជាតារាសម្តែងជើងចាស់ និងជាអ្នកសំដែងល្ខោន ថ្វីត្បិតតែអ្នកទាំងពីរមើលទៅដូចគ្នាខ្លាំងណាស់ ប៉ុន្តែទំនាក់ទំនងរបស់ពួកគេ ទើបតែត្រូវបានបើកបង្ហាញនៅក្នុងឆ្នាំ ២០១៩ ប៉ុណ្ណោះ។
២ Sieun សមាជិកក្រុម StayC

នាងបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងកម្មវិធី Kids is Life’s Blessings នៅក្នុងឆ្នាំ ២០១៤ ដែលជាកម្មវិធីពិតដែលគ្របដណ្តប់ជីវិតគ្រួសាររបស់កូនៗរបស់តារាល្បី។ ដោយសារតែឪពុករបស់ Sieun គឺគ្មាននរណាក្រៅពីអ្នកសំដែងជើងចាស់ Park Nam-jung ដែលត្រូវបានគេស្គាល់ថាជា “Michael Jackson របស់ប្រទេសកូរ៉េខាងត្បូង” ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ។ នាងត្រូវបានផលិតកម្ម JYP ទទួលកយក ហើយបានបង្ហាញខ្លួនជាតួសម្ដែងក្នុងរឿងភាគដូចជា Six Flying Dragons ។ បន្ទាប់ពីចាកចេញពី JYP នាងបានធ្វើឲ្យមហាជនភ្ញាក់ផ្អើល ជាមួយនឹងការសម្រេចចិត្តផ្លាស់ប្ដូរទៅជាតារាចម្រៀងប៉ុប។ នាងបានបង្ហាញខ្លួនជាលើកដំបូង ជាមួយក្រុមចម្រៀងស្រី StayC ក្នុងឆ្នាំ ២០២១។ សំលេង និងជំនាញរាំធម្មជាតិរបស់នាង បង្ហាញថា នាងមានន័យសម្រាប់កិត្តិនាម ដោយមានឬគ្មានឪពុកម្តាយ ដ៏ល្បីល្បាញជួយអមឡើយ។
៣ Hyunsik ក្រុម BtoB

Im Hyun-sik គឺជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង និងបទភ្លេង នៃក្រុម BtoB ។ ឪពុករបស់ Hyunsik មានភាពល្បីល្បាញតាំងពីយូរណាស់មកហើយ គាត់ជាតារាចម្រៀងប្រជាប្រិយឈ្មោះថា Im Ji-hoon ដែលសព្វថ្ងៃអ្នកទាំងពីរលេងហ្គីតា និងជាអ្នកនិពន្ធបទចម្រៀងដែលមានទេពកោសល្យ។ Im Hyun-sik បានចេញបទចម្រៀងដែលផលិតដោយខ្លួនឯងមួយចំនួន រហូតមកដល់បច្ចុប្បន្ន ដូច្នេះវាហាក់ដូចជាគាត់បានទទួលឥទ្ធិពលតន្ត្រី ពីឪពុករបស់គាត់ដែរ។
៤ Jeongyeon ក្រុម Twice

លោក Yoo Chang-joon គឺជាឪពុករបស់ Jeongyeon និងជាចុងភៅដ៏ល្បីម្នាក់ ដែលបានបង្ហាញខ្លួននៅក្នុងកម្មវិធីធ្វើម្ហូបជាច្រើន រួមទាំង Please Take Care of My Refrigerator។ ទោះជាយ៉ាងណាក៏ដោយ ទំនាក់ទំនងរបស់ពួកគេត្រូវបានលាតត្រដាង បន្ទាប់ពីការបង្ហាញខ្លួនដំបូងរបស់នាង ដែលអនុញ្ញាតឲ្យ Yoo បង្ហាញថាជោគជ័យរបស់នាង គឺដោយសារតែការខិតខំប្រឹងប្រែងរបស់នាង មិនមែនមកពីមានឪពុកជាបុគ្គលឡើយ។
៥ Sorn សមាជិកក្រុម CLC

តារាចម្រៀងប្រចាំប្រទេសកូរ៉េខាងត្បូងនេះ កើតមកពីគ្រួសារសុទ្ធតែជាអ្នកសិល្បៈ មុនពេលនាងបង្ហាញខ្លួនក្រោមផលិតកម្ម Cube ។ Sorn បានបង្ហើបតាមកញ្ចក់ទូរទស្សន៍ថា ឪពុករបស់នាងគឺ លោក Wanasthana Sajakul ដែលជាតារាសម្ដែងថៃជើងចាស់មួយរូប ដែលសព្វថ្ងៃនេះ គាត់ជាសមាជិកសភាដ៏ល្បីមួយរូប៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភោជនីយដ្ឋានមួយនៅ ថៃ លក់ដាច់ខ្លាំង បន្ទាប់ពី Lisa ចូលទៅញ៉ាំអាហារនៅទីនោះរួច (មានវីដេអូ)
ចុចអាន៖បណ្ដុំរូបភាពគូស្នេហ៍ ថៃ ល្បីៗ ជូនពរសង្សារបណ្ដូលចិត្តក្នុងថ្ងៃកំណើត សែនផ្អែមល្ហែម

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់