ជីវិតកម្សាន្ដ
តារា ថៃ ៧ ដួង ជម្នះឧបសគ្គក្នុងវិស័យ K-Pop រហូតមានឈ្មោះល្បីល្បាញ ទូទាំងពិភពលោក
មិនមែនត្រឹមរូបរាងស្រស់ស្អាតតែមួយមុខ ប៉ុន្តែតារាជនជាតិថៃទាំងនេះ ថែមទាំងមានទេពកោសល្យពីកំណើត រហូតទទួលការចាប់អារម្មណ៍ និងការគោរព ពីមនុស្សនៅទូទាំងពិភពលោក។
ប៉ុន្តែអ្វីទៅដែលធ្វើឲ្យជនជាតិថៃទាំងនោះ អាចកសាងកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង មកទល់សព្វថ្ងៃនេះបាន ?
១ Lisa ក្រុម Blackpink

សម្រាប់ Lisa យើងខ្ញុំមិនបាច់ណែនាំច្រើនឡើយ ព្រោះនរណាៗក៏ដឹងថា នាងជាតារាល្បីរបស់កូរ៉េខាងត្បូងទៅហើយ។ ខណៈពេលដែលពិភពលោកស្គាល់នាងថា ជាអ្នករ៉េបដ៏ប៉ិនប្រសប់ និងជាអ្នកចម្រៀងរបស់ក្រុម Blackpink នាងក៏ជាជាទូតសុឆន្ទៈឲ្យម៉ាកល្បីៗទូទាំងពិភពលោកដូចជា Celine, Bvlgari, MAC, Moonshot, Samsung និងជាច្រើនទៀត។ នាងតែងបង្ហាញពីជំនាញរាំដ៏អស្ចារ្យ នៅក្នុងឈុតរាំជាច្រើន ដែលបង្ហោះនៅលើ YouTube Channel របស់នាង។ បច្ចុប្បន្ននេះ Lisa គឺជាតារា K-pop ដែលមានអ្នកតាមដានច្រើនជាងគេនៅលើ Instagram ជាង ៥០ លាននាក់។
២ Bambam ក្រុម GOT7

អតីតសមាជិកក្រុម GOT7 ដ៏ល្បីល្បាញលើពិភពលោកនេះ បានចាប់ផ្ដើមដំណើរថ្មីក្នុងនាមជាសិល្បករទោលនៅកូរ៉េខាងត្បូង។ លោកមិនត្រឹមតែត្រូវបានទទួលស្គាល់ សម្រាប់ជំនាញរ៉េប និងរាំប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ជាអ្នកជំនាញក្នុងការផ្សព្វផ្សាយរឿងកំប្លែង នៅក្នុងកម្មវិធីទូរទស្សន៍ជាច្រើនរបស់កូរ៉េខាងត្បូងផងដែរ។ មិនត្រឹមប៉ុណ្តឹងទេ Bambam ក៏ជាទូតសុច្ឆន្ទៈនៃម៉ាកយីហោជាច្រើន នៅក្នុងប្រទេសថៃដូចគ្នា ។
៣ Ten ក្រុម NCT

លោកគឺជាផ្នែកមួយនៃក្រុមចម្រៀងប្រុស NCT ដែលមានសមាជិក ២៣នាក់ ដែលបានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០១៦ ក្រោមផលិតកម្ម SM Entertainment ។ លោកបានបង្ហាញខ្លួននៅក្នុងកម្មវិធីការរស់រានមានជីវិត នៃសមរភូមិការប្រយុទ្ធរបស់កូរ៉េខាងត្បូង Hit The Stage ដែលក្រោយមកលោកបានក្លាយជាអ្នកនិយាយរបស់ទីក្រុងសម្រាប់ជំនាញរាំ លេងសើចរបស់ខ្លួន ដែលស្ទើរតែគ្មាននរណាម្នាក់អាចចម្លងបាន។ ទន្ទឹមនឹងនេះដែរ លោកមានសកម្មភាពជាចម្បង ក្នុងនាមជាសមាជិកនៃក្រុមរងដំបូងរបស់ NCT U និងក្រុម WayV ដែលមានមូលដ្ឋាននៅប្រទេសចិន។
៤ Nichkhun ក្រុម 2PM

ប្រសិនបើអ្នកជាក្រុមគាំទ្រ K-pop ជំនាន់មុន នោះប្រហែលជាស្គាល់បុរសម្នាក់នេះច្បាស់។ នៅពេលដែលក្រុម 2PM បង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០៨ Nichkhun ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងក្លាយជាតារាថៃដំបូងគេដែលមិនធ្លាប់មាន ដោយបានចូលរួមក្នុងឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូង។ ពេញមួយរយៈពេល ១៣ ឆ្នាំនៅក្នុងឧស្សាហកម្មកម្សាន្ត លោកបានសម្ដែងក្នុងរឿងភាគថៃ និងចិន និងរឿងភាគទូរទស្សន៍ជាច្រើន ខណៈពេលដែលការផ្សព្វផ្សាយតន្ត្រីរបស់ 2PM ជាមួយសមាជិកក្រុមរបស់ខ្លួន។ ហើយចាប់តាំងពីឆ្នាំ ២០១៣ លោកត្រូវបានតែងតាំងជាអ្នកនាំពាក្យរបស់ UNICEF ប្រចាំប្រទេសថៃ។
៥ Minnie មកពី (G) I-DLE

ក្នុងឆ្នាំ ២០១៨ Minnie បានបង្ហាញខ្លួនជាលើកដំបូង ក្នុងនាមជាសមាជិកនៃក្រុម Kpop sextet (G) I-DLE ។នាងត្រូវបានគេស្គាល់ថា ជាតារាមានទឹកដមសម្លេងដ៏ប្លែក និងស្រទន់ Minnie តែងតែទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងកំណត់ត្រាខ្ពស់ នៃនារីដ៏ស្រស់ស្អាតនៅពេលនាងច្រៀង។ ក្រៅពីបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ Minnie ក៏មានឱកាសសម្ដែងក្នុងរឿងភាគកូរ៉េ Netflix ដែលនឹងមានឈ្មោះថា I Wish the World Will End Tomorrow។
៦ Sorn ក្រុម CLC

មិត្តរួមផលិតកម្ម Minnie គឺ Sorn បានធ្វើសកម្មភាពនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូង អស់រយៈពេល ៧ ឆ្នាំក្នុងនាមជាសមាជិកបច្ចុប្បន្នរបស់ CLC ។ ភ្លាមៗ បន្ទាប់ពីការបង្ហាញខ្លួនលើកដំបូង Sorn បានក្លាយជាសមាជិកដ៏ពេញនិយមមួយរូប ដោយសារតែនាងចេះភាសាកូរ៉េ អង់គ្លេស និងថៃ។ នាងក៏និយាយអំពីជីវិតរបស់នាងជា Idol នៅលើ Channel YouTube របស់នាង PRODUSORN ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងចំណោមអ្នកគាំទ្ររបស់នាង។
៧ Natty

នាងទទួលបានភាពល្បីល្បាញ នៅពេលដែលនាងជាបេក្ខនារីនៃក្រុម Reality Girls survival show SIXTEEN ដែលបានបង្កើតក្រុមនារីលំដាប់ពិភពលោក TWICE ។ ទោះបីជាក្មេងបំផុតនៅពេលនោះក៏ដោយ ប៉ុន្តែនាងពោរពេញទៅដោយទេពកោសល្យដ៏ប៉ិនប្រសប់ ហើយបន្ទាប់ពីការខិតខំអស់រយៈពេលជាច្រើនឆ្នាំ ទីបំផុតនាងបានបង្ហាញខ្លួនជាអ្នកលេងភ្លេង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បង្ហាញមុខតារា ៥ រូប ល្បីក្នុងវិស័យ K-pop ដោយសារឪពុកម្តាយ ជាបុគ្គលមានឥទ្ធិពលខ្លាំង

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?