ជីវិតកម្សាន្ដ
តារាសម្តែង Will Smith សុំទោស Chris Rock ជាសាធារណៈ រឿងទះកំផ្លៀងលើឆាក Oscars (វីដេអូ)
តារាសម្តែង Will Smith បានសុំទោសដល់តារាកំប្លែង Chris Rock បន្ទាប់ពីលោកបានទះកំផ្លៀងលើឆាកប្រកាសពានរង្វាន់ Oscars ដែលបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តារាសម្តែងបាននិយាយថា ទង្វើរបស់លោកគឺមិនអាចទទួលយកបាន និងមិនអាចលើកលែងបាន។
លោក Will Smith បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«ខ្ញុំសូមធ្វើការសុំទោសជាសាធារណៈដល់លោក Chris។ ខ្ញុំពិតជាខុសឆ្គង និងធ្វើខុសហើយ»។

ការសុំទោសជាសាធារណៈនេះបានកើតមានឡើង បន្ទាប់ពីអង្គភាពពានរង្វាន់ Oscars បានថ្កោលទោសចំពោះទង្វើរបស់លោក Smith និងបានប្រកាសពិនិត្យមើលផ្លូវការ។
តារាសម្តែងបានទះកំផ្លៀងតារាកំប្លែង Rock នៅលើឆាកនៅពេលឡើងប្រកាសពានរង្វាន់ខ្សែភាពយន្តឯកសារល្អបំផុត ប៉ុន្តែលោកបាននិយាយកំប្លែងពីអ្នកស្រី Jada Pinkett ដែលជាប្រពន្ធរបស់លោក Smith ជុំវិញសក់ដែលជ្រុះដោយសារជំងឺ។
លោក Smith បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដែលបង្ហោះលើ Instagram ថា ៖«អំពើហិង្សាគ្រប់ទម្រង់ទាំងអស់គឺជាថ្នាំពុល និងបំផ្លិចបំផ្លាញ»។
«ទង្វើរបស់ខ្ញុំនៅក្នុងពិធីប្រគល់ពានរង្វាន់ Academy Awards កាលពីយប់មិញពិតជាមិនអាចទទួលយកបាន និងមិនអាចលើកលែងបាន។ ការកំប្លែងសម្រាប់ខ្ញុំគឺជាចំណែកមួយនៃការងារ តែការកំប្លែងអំពីលក្ខខណ្ឌវេជ្ជសាស្ត្ររបស់ Jada គឺហួសហេតុពេកដែលខ្ញុំមិនអាចទ្រាំបាន និងមានប្រតិកម្មផ្លូវចិត្ត»។
លោក Smith បានធ្វើការសុំទោសផ្ទាល់ទៅលោក Rock ហើយលោកក៏សុំទោសទៅអង្គភាព Academy និងក្រុមគ្រួសារ Williams ផងដែរ។
លោកបានសរសេរថា ៖«ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ចំពោះទង្វើរបស់ខ្ញុំដែលបានធ្វើឲ្យប្រឡាក់នូវអ្វីដែលជាដំណើរដ៏ស្រស់ស្អាតសម្រាប់យើងទាំងអស់គ្នា»។
នៅក្នុងពិធីប្រចាំឆ្នាំនេះដែរ លោក Smith ក៏ទទួលបានពានរង្វាន់តារាសម្តែងប្រុសឆ្នើមប្រចាំឆ្នាំក្នុងរឿង King Richard៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ