Connect with us

ជីវិតកម្សាន្ដ

ឌួង ហ្សូរីដា ទម្លាយហេតុផល ៦ យ៉ាង ដែលមនុស្សស្រីជ្រើសរើសយកភាពនៅលីវ

បានផុស

នៅ

តារាសម្តែងស្រី ឌួង ហ្សូរីដា សុខៗស្រាប់តែទម្លាយចេញនូវហេតុផល ៦ យ៉ាងដែលមនុស្សជ្រើសរើសយកភាពនៅលីវច្រើនជាង។​ ការលើកឡើង​នោះ​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ពី​មហាជន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមរយ​:​ខ្លឹមសារ​ដែល​នាង​បង្ហោះ​បាន​លើកឡើងថា​ បើទោះបីជា​ការ​នៅ​លីវ​មិនមែនជា​រឿង​ដែល​ ត្រូវ​បាន​គេ​យកមក​ធ្វើការ​ពិភាក្សា​ច្រើន​ក៏ពិតមែន​ ប៉ុន្តែ​សម្រាប់​មនុស្ស​សម័យថ្មី​និង​ក្មេងៗ​ជំនាន់​ក្រោយនេះ​ មានការ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​អំពី​អត្ថ​ប្រយោជន៍​អំពី​ភាព​នៅ​លីវ​ ដែល​ពួកគេ​នឹង​ទទួល​បាន​។​

​ទាំងនេះ​គឺជា​ហេតុផល​នឹង​អត្ថប្រយោជន៍​ល្អៗ​ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ភាគច្រើន​សព្វថ្ងៃនេះ ​ជ្រើស​រើស​យក​ភាព​នៅ​លីវ​ច្រើនជាង​ការ​មាន​ដៃគូ​ ហើយ​ពួក​គេ​មាន​អារម្មណ៍​ថា​ការរស់នៅ​តែម្នាក់ឯង​នាំមក​នូវ​ផលប្រយោជន៍​ជាច្រើន​៖

១. ស្ត្រី​សព្វថ្ងៃនេះ​ ចង់​ពឹង​ផ្អែកទៅលើ​សមត្ថភាព​ផ្ទាល់​ខ្លួន​ ហើយ​ស្ត្រី​ជ្រើសរើស​នៅ​លីវ​កាន់តែច្រើន​ឡើង​ ពីព្រោះ​ពួកគេ​ចង់​ស្វែងយល់​ពី​របៀប​ដែល​ពួកគេ​អាច​រស់នៅ​ដោយ​ខ្លួនឯង និង​ស្វែងរក​ចំណុចខ្លាំង​របស់​ពួកគេ​ជាជាង​កា​រពឹក​ផ្អែកទៅលើ​ដៃគូ​ដែល​ឈានទៅដល់​ការ​គ្រប់​គ្រង់​ពួកគេ​។​

២. ដោយសារ​ជីវិត​អាពាហ៍ពិពាហ៍​ នឹង​ក្លាយ​ជាប​ន្ទុក​របស់​ស្ត្រី សព្វថ្ងៃនេះ​មាន​ស្ត្រី​កាន់តែ​ច្រើនឡើង​ដែលមាន​ការងារ​ធ្វើ និង​ទទួលបាន​ប្រាក់ចំណូល​សម្រាប់​ការផ្គត់ផ្គង់​ខ្លួនឯង​។ ទាំងនេះ​ដោយសារតែ​ការ​ក្លាយជា​ប្រពន្ធ​នឹងធ្វើ​ឲ្យ​ពួកគេ​មាន​ទំនួល​ខុសត្រូវ​ច្រើន​ ក្នុងការ​មើលថែ​កុមារ​ការងារ​ផ្ទះ និង​ការជួយ​សាច់ញាតិ​ចាស់ជរា​នៅក្នុង​ក្រុមគ្រួសារ​ជា​ដើម​។​

៣. ស្ត្រី​សព្វថ្ងៃ​ចង់​ធ្វើការ​ផ្តោតទៅលើ​អាជីព​របស់​ពួក​គេ ស្ត្រី​ប្រហែល​ជាង ៧០ ទៅ ៨០ ភាគរយ​ដែលមាន​អាយុ​ចាប់ពី ២៥ ទៅ ៦០ ឆ្នាំ​ដែលមាន​ការងារ​ឬ​អាជីព​រួចទៅហើយ ​ក៏ដោយ​ពួកគេ​នឹងត្រូវ​បា​ន​បញ្ឈប់​ ដោយសារតែ​ការងារ​ផ្ទះ ​និង​ការថែទាំ​កុមារ​រួមទាំង​គ្រួសារ​ទាំងមូល​។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ស្ត្រី​សម្រេចចិត្ត​នៅ​លីវ​សិន​។​

៤.​ដោយសារ​ពួកគេ​មាន​សាច់ញាតិ​ចាស់​ដែល​ត្រូវ​មើលថែ ស្ត្រី​ខ្លះ​ជ្រើសរើស​មិន​រៀបការ​ដើម្បី​មើល ថែទាំ​សមាជិកគ្រួសារ​ចាស់​ដែល​ភាគច្រើន ​គឺជា​ឪ​ពុក​ម្តាយ​។ ពួកគេ​តែងតែមាន​អារម្មណ៍​ថា​ ក្រុមគ្រួសារ​ គឺ​សំខាន់​ជាង​ការរៀប​ការចាកចេញ​ពី​អ្នកមាន​គុណ​ទាំងពីរ​។​

៥. ចំពោះ​បុរស​វិញ​ពួកគេ​គិតថា ​គ្មាន​លទ្ធភាព​ក្នុងការ​មាន​ប្រពន្ធ​និង​គ្រួសារ យោងតាម​ស្ថានភាព​នៃ​ការងារ និង​ការងារ​ប្រចាំថ្ងៃ​នៅក្នុង​សម័យនេះ​ពួកគេ​ ពិតជា​មិនអាច​ចំណាយ​ទៅលើ​ការ​រៀបការ​និង​មានគ្រួសារ​បាន​នៅឡើយ​ទេ​ ដែល​ធ្វើ​ឲ្យ​ពួកគេ​សម្រេច​ចិត្ត​នៅ​លីវ​សិន​។​

៦.​មនុស្ស​សព្វថ្ងៃ​ចង់​ចំណាយ​ប្រាក់​តែ​សម្រាប់​ខ្លួនឯង​ប៉ុណ្ណោះ ​មូលហេតុ​មួយទៀត​ដែល​ធ្វើ​ឲ្យ​មនុស្ស​សព្វថ្ងៃ​ចូលចិត្ត​នៅ​លីវ​ គឺ​ដោយសារតែ​ពួកគេ​មិន​ចង់​ចែករំលែក​លុយកាក់​រប​ស់​ពួកគេ​ជាមួយ​អ្នក​ផ្សេង​។ ពួកគេ​ចង់​ចំណាយ​វា​សម្រាប់តែ​ខ្លួនឯង ​ដើម្បី​មាន​សេរីភាព​ទៅលើ​អ្វីដែល​ពួកគេ​ចង់បាន​ចង់​ធ្វើ​ ឬ​ចង់​ទិញ​យកមកប្រើ​ប្រាក់​ដោយ​គ្មាន​ការ​រឹតត្បិត​ពី​អ្នកដទៃ​។​

​នៅក្នុង​ខ្លឹមសារ​នៃ​ការរៀប​រាប់ទាំង​ ៦​ ចំណុច​របស់​តារា​សម្តែង​ចាស់វស្សា ឌួង ហ្សូ​រី​ដា ខាងលើ​មិន​ត្រឹម​ទទួលបាន​ការចាប់អារម្មណ៍​ពី​មហាជន​ទេ​ គឺមាន​ខ្លះទៀត​បាន​គាំទ្រ​ចំពោះ​ការលើកឡើង​នេះ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៨ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៩ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម១០ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៩ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម