Connect with us

ជីវិតកម្សាន្ដ

ពេជ្រ ចរណៃ មោទនភាព​ខណៈ​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​ត្រូវបាន​ផ្សព្វផ្សាយ​ដល់​ក្រៅ​ស្រុក

បានផុស

នៅ

ភ្នំពេញ ៖ តារា​សម្តែង​និង​ជា​គ្រូបង្ហាត់​គុន​ល្បុក្កតោ​គឺ​កញ្ញា​ពេជ្រ ចរណៃ បច្ចុប្បន្ន​ក្រៅតែពី​ការ​លេចមុខ​នៅលើ​វិស័យ​ភាពយន្ត​(​ខ្មែរ​)​នាង​ក៏​ជា​តារា​ស្រី​មួយរូប​ដែល​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​លើកស្ទួយ​វិ​ស័យ​គុន​ល្បុក្កតោ​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាព​នេះ​តារា​ស្រី ពេជ្រ ចរណៃ កន្លងមក​តែង​ទទួល​បាន​ការ​សរសើរ​លើកទឹកចិត្ត​និង​គាំទ្រ​ច្រើន​ពី​មជ្ឈដ្ឋាន​មហាជន​ដែល​ស្នេហា​លើ​វិស័យ​ភាព យន្ត​និង​ក្បាច់គុណ​បុរាន​ខ្មែរ​(​ល្បុក្កតោ​)​។​ដោយ សារ​ហេតុផល​នេះហើយ​ទើប​ថ្មីៗ​នេះ​កញ្ញា​ពេជ្រ ចរ ណៃ បាន​សម្តែង​មោទនភាព​ខណៈ​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​ត្រូវបាន​ផ្សព្វផ្សាយ​ដល់​ក្រៅ​ស្រុក​។

កញ្ញា ពេជ្រ ចរណៃ បាន​រៀបរាប់​បែបនេះ​ថា​ ថ្ងៃនេះ​បានបញ្ចប់​បេសកកម្ម​មួយទៀត​ហើយ​។​យើងខ្ញុំ​ជា​ម្ចាស់​វប្បធម៌​និង​ជា​ម្ចាស់​កេរ​មរតក​ក្បាច់គុន​(​ល្បុ​ក្ក តោ​)​ពិតជា​រំភើបចិត្ត​ដែល​បានឮ​ពី​បងៗ​សារព័ត៌​មា ន​ជា​ជនជាតិ​(​ចិន​)​បាន​ស្គាល់​និង​និយាយ​អំពី​ភាពល្បីល្បាញ​របស់​ក្បាច់គុន​បុរាណ​ខ្មែរ​ល្បុក្កតោ​។​

តារា​សម្តែង​រូប​ស្រស់ ពេជ្រ ចរណៃ បាន​បន្ថែម​ទៀត​ថា សូម​អរគុណ​ដល់​បងៗ​សារព័ត៌មាន​(​ចិន​)​ដែល​បាន​មក​ធ្វើ​បទ​សម្ភាស​និង​យក​រូបភាព ក្បាច់​គុ ន​បុរាណ​ខ្មែរ​ល្បុក្កតោ​ទៅ​ផ្សព្វផ្សាយ​ទៅ​ក្រៅ​ប្រទេស​។​ សូម​បញ្ជាក់​ដែរ​ថា ​តារា​សម្តែង​កញ្ញា ពេជ្រ ចរ ណៃ កន្លងមក​ក៏បាន​បំផុស​ដល់​យុវជន​ឲ្យ​ចូលរួម​លើកស្ទួយ​និង​បង្ហាញ​សិល្បៈ​វប្ប ធម៌​របស់​ខ្មែរ​ទៅ កាន់​ពិភពលោក​តាមរយ​:​សកម្មភាព​នានា​ដូចជា​, ការបង្ហាញ​នូវ​ក្បាច់គុន​ល្បុក្កតោ ,​ល្ខោនខោល​និង​បង្ហោះ​រូបភាព​ស្លៀកពាក់​សំលៀក បំពាក់​បុរាណ​ខ្មែរ​ជាដើម​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម