Connect with us

ជីវិតកម្សាន្ដ

វ៉ាន់ នីឡា បកស្រាយរឿងគេរិះគន់ថា ស្វាមីស្រលាញ់ខោអាវជាងប្រពន្ធ

បានផុស

នៅ

​កន្លងមក​មហាជន​បានដឹងហើយថា ​បន្ទាប់​ពី​បញ្ចប់​ពិធី​ម​ង្គ​ល​ការ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង​ស្រាប់ តែមាន​ការរិះគន់​ទៅលើ​ស្វាមី​របស់​តារា​កំប្លែង វ៉ាន់ នី​ឡា ជុំវិញ​រឿង​ពាក់​ស្បែង​ជើង​តម្លៃ​ជាង​ ១​ ពាន់​ដុល្លារ​ ខណៈមានការ​លើកឡើងថា​ ជា​ចេតនា​សម្ញែង ​ឬ​បង្អួត​ភ្ញៀវ​ដែល​ចូលរួម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រោយ​មានការ​រិះគន់​ខាងលើនេះ​ឡើង​ភ្លាមៗ​នោះ គេ​ឃើញ​សាមីខ្លួន​ដែល​ជា​ស្វាមី​អ្នកនាង វ៉ាន់ នី​ឡា បាន​ចេញមុខ​បកស្រាយ​និង​ពន្យល់​ការពិត​ដល់​មហា​ជន​ទើប​ធ្វើ​ឲ្យ​ការរិះគន់​នោះ​រសាយ​បាត់​ទៅវិញ។​ យ៉ាងណាមិញ​ ស្របពេល​ដែល​រឿងរ៉ាវ​ខាងលើនេះ​ទើបតែ​ស្ងប់ស្ងាត់​មិនទាន់បាន​ប៉ុន្មានផង ​ស្រាប់តែ​ថ្មីៗ​នេះ មានការចាប់អារម្មណ៍ម្ដងទៀត ក្រោយឃើញវីដេអូខ្លីមួយចែកចាយពេញបណ្ដាញសង្គម TikTok ដោយឃើញស្វាមី វ៉ាន់ នីឡា មានការហួងហែងទៅលើសំលៀកបំពាក់ហួសហេតុនោះ។​

​នៅក្នុង​វីដេអូ​នោះគេ​ឃើញ វ៉ាន់ នី​ឡា គឺ​ស្ថិត​ក្នុងការ ​Makeup​ ដោយ​មុខ​មាន​ម្សៅ​ចង់​ផ្អែកលើ​ស្មា​ស្វា មី​ តែ​បែរជា​ស្វាមី​នាង​បាន​ច្រាន​ភរិយា​ចេញ​ ព្រោះ​ខ្លាច​ប្រឡាក់​អាវ​ខ្លួន​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែមទាំង​និយាយ​ថា ​អាវ​មួយ​ហើយ​ប្រឡាក់​បោក​មិន​ចេញ​ទាល់​តែ​សោះ​។​

​ត្រង់ចំណុច​នេះ ​បានធ្វើ​ឲ្យ​បងប្អូន​មួយចំនួន​តូច​គិត​ថា ​រូបលោក​ហួងហែង​រឿង​សំលៀកបំពាក់​ខ្លាំង​ពេក​រហូតដល់​ថ្នាក់​មិន​ចង់​ឲ្យ​ភរិយា​មក​ជិត​ខ្លួន ​តែ​ក្នុង​នោះគេ​ក៏​ឃើញ​មាន​អ្នកគាំទ្រ​មួយចំនួនទៀត​គិតថា ​នេះ​ជា​រឿង​ធម្មតា​ទៅហើយ​ ព្រោះ​ស្វាមី​នាង​ជាមនុស្ស​និយម​របស់​ប្រើប្រាស់​ថ្លៃៗ​ដូច្នេះហើយ​ហួងហែង​រឿងនេះ​ ក៏​គ្មាន​ទាស់ខុស​អ្វី​ដែរ​។​

​ទោះយ៉ាងណា​ក្រោយពី​មាន​ពាក្យរិះគន់​បែបនេះ ស្រាប់តែ វ៉ាន់ នី​ឡា ចេញមុខ​មក​បកស្រាយ​យ៉ាង​ត្រជាក់​ថា ​អស់ពី​រឿង​ស្បែកជើង​និង​ឈុត​ក្នុង​ថ្ងៃ​មង្គល​របស់​ស្វាមី​មក​បែកធ្លាយ​វីដេអូ​ល្បី​ថា ​ស្វាមី​មិន​ស្រឡាញ់​ប្រពន្ធ​បារម្ភ​ខ្លាច​តែ​ខូច​របស់​ប្រើ​ប្រាស់​ខ្លាំង​ជាង​ទៅវិញ​។​

​វ៉ាន់ នី​ឡា បានបញ្ជាក់​បន្ថែមថា ​ជា​រឿង​ធម្មតា​ទេ​ព្រោះ​នរណាៗ​ក៏​គេ​ស្រឡាញ់​របស់​ប្រើប្រាស់​ផ្ទាល់ ខ្លួន​ដែរ​ មិន​តែ​ប៉ុណ្ណោះ​រូបនាង​បាន​បោះសម្តី​ថា ​ប្រសិនបើ​អ្នក​ចែករំលែ​ក​វីដេអូ​នោះ​ជាម​នុស្ស​ចេះដឹង​មែន​មិនមែន​មក​កាត់​វីដេអូ​ចំណាយពេល​មក​ចេះដឹង​រឿង​គ្រួសារ​គេ​ដែរ ​លើសពីនេះទៅទៀត​រូបនាង​ បាន​ផ្តាំ​ទៅ​អ្នក​បង្ហោះ​វីដេអូ​របស់ខ្លួន​ត្រូវ​លុបចេញ ក្នុង​រយៈពេល​៣ ថ្ងៃ​ទៀត​ព្រោះថា រូបនាង​មិន​ចូលចិត្ត​និយាយ​អ្វី​ច្រើន​ឡើយ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម