ជីវិតកម្សាន្ដ
គួរឲ្យសរសើរ! អតីតគូស្នេហ៍ ថៃ ៦ គូ បែកបាក់គ្នាយូរហើយ តែចងមិត្តភាពដូចគ្រួសារតែមួយ
មានអតីតគូស្នេហ៍ច្រើនណាស់ ទោះបីបែកគ្នាក៏ដោយ ប៉ុន្តែមិត្តភាពនៅតែល្អដូចដើម ទាំងអតីតមិត្តស្រី និងអតីតស្វាមី ដែលត្រូវបានមហាជនហៅថា fan មិនមែន Unfriend ។
យ៉ាងណាមិញ មានអ្នកគាំទ្រជាច្រើនបានកោតសរសើរពួកគេជាខ្លាំង រួមទាំងគូស្នេហ៍ផ្សេងទៀត ដែលមហាជននៅតែចង់ឲ្យពួកគេវិលត្រលប់មកជួបគ្នាវិញដដែល។ ក្នុងនោះមានដូចជា៖
១ Toey Jarinporn និង Alex Rendell

បើទោះជាបានបែកបាក់គ្នា តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ប៉ុន្តែគេនៅតែឃើញចំណងមិត្តភាពរវាងគូស្នេហ៍ Toey Jarinporn និង Alex Rendell នៅតែរឹងមាំដូចមុន បើទោះជាស្ថានភាពបានផ្លាស់ប្ដូរពីការរាប់អានគ្នាក៏ដោយ។ ប៉ុន្តែអ្នកទាំងពីរនៅតែធ្វើដំណើរលើផ្លូវដដែល។ ក្រៅពីសម្ដែង គេនៅតែឃើញអ្នកទាំងពីរជាអ្នកស្រលាញ់ធម្មជាតិដូចគ្នា។ ពួកគេជាគូស្នេហ៍ដែលដឹងចិត្ត ធ្វើសកម្មភាពអភិរក្សទាំងព្រៃនិងសមុទ្រជាមួយគ្នា គាំទ្រគ្នារហូតមក ។
២ Tai Chutima និង Tim Phitha

ដោយសារតែពួកគេមានគោលដៅដូចគ្នា ទោះបីលែងលះគ្នាក៏ដោយ តែគ្រួសារនឹងនៅជារៀងរហូត សម្រាប់គូស្នេហ៍តារាសម្ដែង Tai Chutima និងអតីតស្វាមី Tim Phitha ដែលដើរតួជាឪពុកម្ដាយដ៏ល្អរបស់កូនស្រី Nong Pipim ។ ពួកគេតែងតែបង្ហាញរូបភាពជាមួយគ្នាយ៉ាងកក់ក្តៅ ចំពោះមុខកូនៗ ដោយបានចូលរួមថតរូបអបអរសាទរកូនស្រី Nong Pipim ដែលទើបតែរៀនចប់ថ្នាក់មត្តេយ្យ។
៣ Manao Sornsilp និង Tong Kawin

អតីតគូស្នេហ៍តារាសម្ដែង Manao Sornsilp និងកីឡាករបាល់ទាត់ជម្រើសជាតិថៃ Tong Kawin បន្ទាប់ពីស្រលាញ់គ្នាអស់ជាច្រើនឆ្នាំ មុននឹងមកត្រឹមជាមិត្តភក្តិ។ ក្នុងនោះក៏មានរូបភាពមួយសន្លឹក ដែល Manao បានទៅចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសពឪពុក Tong ដោយគូស្នេហ៍នេះ បានយំកំពុងឱបគ្នា រហូតដល់មនុស្សជាច្រើនលើកទឹកចិត្តឲ្យពួកគេត្រឡប់មកវិញ ។
៤ A Phasin និង Cucumber Jiraporn

ប្ដីប្រពន្ធមួយគូទៀត ដែលឋានៈមិនសំខាន់ដូចមិត្តភាព គឺតារាសម្ដែងប្រុសវ័យក្មេង A Pasin Ruangwut និងអតីតភរិយា Cucumber Jiraporn ទោះបីបែកបាក់គ្នាក៏ដោយ ក៏ពួកគេនៅតែជាបងប្អូននឹងគ្នាដ៏ល្អ អាចរស់នៅជាមួយគ្នាក្រោមដំបូលផ្ទះតែមួយ។ ទាំងនេះក៏ដោយសារជាកាតព្វកិច្ចឪពុកម្ដាយ មិនអាចបញ្ឈប់បាន គឺពួកគេត្រូវជួយចិញ្ចឹមកូនប្រុសតូចម្នាក់រួមគ្នា។
៥ Petchja Wichian និង Nuclear Fun

បើទោះបីជាពួកគេបានចុះសំបុត្រលែងលះ ដើម្បីបញ្ចប់អាពាហ៍ពិពាហ៍ក្ដី តែសម្រាប់គូរបស់ DJ Petcha Wichian និងអតីតភរិយា Nuclear Hansa នៅតែដើរតួជាឪពុកម្តាយដ៏ល្អរបស់ Nong Taika ដែលជាកូនប្រុសជាទីស្រលាញ់រួមគ្នា។ អ្នកទាំងពីរបែងចែកពេលវេលាជាមួយគ្នា ដើម្បីជួយចិញ្ចឹមកូនប្រុស ហើយក៏មានរូបភាពគូស្នេហ៍ដែលនៅតែមានពេលវេលាល្អជាមួយគ្នា រហូតដល់មនុស្សជាច្រើន នៅតែចង់ឃើញអ្នកទាំងពីរ វិលមកដូចមុន។
៦ Fluke Krirkpol និង Bo Chayada

អតីតស្វាមី Fluke Krikkaphon និង Bo Chayada បើទោះជាបែកគ្នាយូរ ប៉ុន្តែមិនដែលមានជម្លោះនឹងគ្នាឡើយ។ជាពិសេសភារកិច្ចរបស់អ្នកទាំងពីរ ក្នុងនាមជាឪពុកម្ដាយរបស់ Nong Achi កូនប្រុសជាទីស្រឡាញ់របស់ពួកគេ ។ រហូតមកដល់ពេលនេះ គ្រួសារទាំងពីរតែងតែឃើញធ្វើដំណើរជាមួយគ្នាជានិច្ច៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រវត្តិត្រួសៗពីតួឯកស្រីក្នុងរឿង ” ល្បែងបំណងប្រាថ្នា” Nychaa មុនក្លាយជាតារាសម្ដែងល្បីសព្វថ្ងៃ
ចុចអាន៖រឿងរ៉ាវសំខាន់ៗ ពី Nadech Kugimiya រហស្សនាមស្ដេចពាណិជ្ជកម្ម នៅប្រទេស ថៃ

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?