Connect with us

ជីវិតកម្សាន្ដ

ផលិតកម្ម​អង្គរវត្ត​ ប្រកាស​ស្វែងរក​ឯកសារ​សិល្បៈ​ខ្មែរ​ ពី​ឆ្នាំ​១៩៨០-២០២០ ​ដើម្បី​ចងក្រង​រក្សាទុក​ កុំ​ឲ្យ​បាត់បង់

បានផុស

នៅ

​​គោលបំណង​ ដើម្បី​ចូល​រួម​ចំណែក​លើកស្ទួយ​និង​ថែរក្សា​ការពារ​កេរ្តិ៍​តំណែល​នៃ​តម្លៃ​វប្បធម៌​សិល្បៈ​ខ្មែរ​ ឲ្យ​មាន​ភាព​ឋិតថេរ​គង់​វង់​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​នោះ ​ពេលនេះ​ផលិតកម្ម​អង្គរវត្ត​ បាន​ប្រកាស​ជា​សាធារណៈ​ ដើម្បី​ស្វែងរក​ឯកសារ​សិល្បៈ​ខ្មែរ​ ចាប់​តាំងពី​ឆ្នាំ​១៩៨០​ដល់​២០២០ ​ដើម្បី​ចងក្រង​រក្សាទុក​ កុំ​ឲ្យ​បាត់បង់​នា​ពេល​ខាង​មុខ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​យោ​ងតាម​ការប្រកាស​រប​ស់​ផលិតកម្ម​អង្គរ​វត្ត បាន​បញ្ជាក់​ថា​ បើសិនជា​បងប្អូន​មាន​របស់បុរាណ​ មាន​ឯកសារ​វប្បធម៌​និង​សិល្បៈ​បុរាណ​ខ្មែរ ​ដូចដែល​បាន​រៀបរាប់​ហើយ​បង្ហាញ​នេះ​ សូម​ទាក់ទង​មក​យើងខ្ញុំ​។​ យើងខ្ញុំ​ស្រាវជ្រាវ​រក​ឯកសារ​សិល្បៈ​ខ្មែរ កុំ​ឲ្យ​បាត់បង់​សិល្បៈ​ខ្មែរ​ជំនាន់​នោះ​។ ​បើ​សិន​បងប្អូន​ណា​មាន​ជា​ឌី​ស​ចម្រៀង​ឬក៏​ស្គាល់​ទីតាំង​កន្លែង​ណា​ ខេត្ត​ណា​សូម​ទាក់ទង​មក​យើងខ្ញុំ​ផង​។​

​ប្រភព​បាន​និយាយ​ទៀត​ថា​ សូម​អរគុណ​ចំពោះ​បងប្អូន​ទាំង​អស់​គ្នា ​ដែល​បាន​ជួយ​គាំទ្រ​ជាច្រើន​យើងខ្ញុំ​រីករាយ​ណាស់​ ហើយ​សប្បាយចិត្ត​ណាស់​ ដែល​បាន​ឃើញ​បងប្អូន​ស្រឡាញ់​លើ​វិស័យ​សិល្បៈ​ខ្មែរ​។ ​ដូច្នេះ​ហើយ​ ដើម្បី​រក្សាទុក​នូវ​ឯកសា​រ​វប្បធម៌​សិល្បៈ​ខ្មែរ​តាំងពី​ឆ្នាំ​១៩៨០ ដល់ ២០០០​ យើងខ្ញុំ​សូម​ប្រកាស​ស្វែងរក ឯកសារ​ចម្រៀង​ង​ដូចជា ៖ CD , Tape Audio ( ឌី​ស​ចម្រៀង​, កាសែត​ចម្រៀង )-Casette Video ( កាស្សែតវីដេអូ​រឿង​ភាពយន្ត​)-Laser Disc -Magazine ( ទស្សនា​វ​ដ្តី​)​ជាដើម​។​

​ប្រភព​ដដែល​នេះ​ បាន​បន្ថែម​ដែរ​ថា ​ហេតុនេះ​ហើយ​ចំពោះ​បងប្អូន​សិល្បករ​-​សិល្បការិនី​ខ្មែរ​ ដែល​បាន​ប្រឡូក​វិស័យ​នេះ​ ជំនាន់​ច្រើន​ឆ្នាំមុន​ អាចទាក់ទង​បញ្ជូន​ឯកសារ​ទៅដល់​ផលិតកម្ម​អង្គរវត្ត​ ហើយ​យើងខ្ញុំ​រំពឹង​ថា​ នឹង​មាន​ការសហការ​គ្នា​ឲ្យ​បាន​ផុសផុល​ ដើម្បី​ដួង​ព្រលឹង​សិល្បៈជាតិ​ខ្មែរ​យើង​ទាំងមូល​។ ​សូមបញ្ជាក់​ថា​ លោកអ្នក​អាច​ទាក់ទង​ ដើម្បី​សួរនាំ​ព័ត៌មាន​ឬ​ផ្តល់​ជូន​នូវ​ឯកសារ​តាមរយៈ​Facebook​ផលិតកម្ម​អង្គរវត្ត​ឬ​តាម​តេ​ឡេ​ក្រាម​លេខ​ផលិតកម្ម Telegram: 0718634688៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​ហង្ស ម៉ា​រ៉ានី បង្ហាញ​គន្លឹះ​ជោគជ័យ​៨​ចំណុច​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម