ជីវិតកម្សាន្ដ
Pancake តារាស្រីស្រឡាញ់ការសិក្សា ប្រឹងជម្នះភាពរវល់ រហូតអាចបញ្ចប់ថ្នាក់បណ្ឌិតដោយជោគជ័យ
ផេនខេក (Pancake Khemanit) ជាតារាស្រីរៀមច្បងលំដាប់ជួរមុខរបស់ ថៃ ដែលទទួលបានភាពល្បីល្បាញជិត ៣ទសវត្សរ៍មកហើយនៅក្នុងប្រទេស។ នាងមិនត្រឹមតែមានប្រជាប្រិយភាពក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ ជីវិតឯកជនរបស់នាងវិញក៏ទទួលបានការស្ងើចសរសើរជាច្រើន ខណៈថ្មីៗនេះ ផេនខេក បានបញ្ចប់ការសិក្សាបណ្ឌិតដោយជោគជ័យថែមទៀតផង។
.jpg)
នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ សាធារណជនថៃ និងអន្តរជាតិមួយចំនួន បានចូលរួមសម្តែងការសាទរជាខ្លាំងទៅលើតារាស្រី ផេនខេក បន្ទាប់ពីនាងលះបង់ពេលវេលា ប្រឹងជម្នះភាពមមាញឹក និងការងារលំបាកអស់ពេល ៧ឆ្នាំ រហូតបញ្ចប់ថ្នាក់បណ្ឌិត ជាមួយគូស្នេហ៍ដែលជាឧត្តមសេនីយ៍។

ម្សិលមិញនេះ ផេនខេក បានទទួលសញ្ញាប័ត្របណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ និងរដ្ឋបាលសាធារណៈ នៅឯសាកលវិទ្យាល័យ Ramkhamhaeng University ដែលជាសាកលវិទ្យាល័យល្បីឈ្មោះមួយប្រចាំប្រទេសថៃ ជាមួយមិត្តប្រុសលោកឧត្តមសេនីយ៍ Mee Saksunthorn ធ្វើឱ្យមហាជនសរសើរគូស្នេហ៍នេះព្រោងព្រាត និងនាំគ្នាជូនពរពេញបណ្ដាញសង្គមតែម្ដង៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ មិនត្រឹមតែស្រស់ស្អាត តារា ថៃ ៦ រូបនេះ ក៏ជាម្ចាស់ហាងកាហ្វេ និងភោជនីយដ្ឋានល្បីៗ នៅ បាងកក

-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច