Connect with us

ជីវិតកម្សាន្ដ

សុខ រ៉ាស៊ី បញ្ជាក់រឿងក្តីជាមួយលោក អ៊ិន សុភិន មិនទាន់បញ្ចប់ទេ​ ខណ:មានតារាមួយចំនួនទៀតក៏រងគ្រោះដែរ

បានផុស

នៅ

គិតរហូតមកដល់ពេលនេះករណីបណ្តឹងរបស់ពិធីករលោក សុខ រ៉ាស៊ី លើលោក អ៊ិន សុភិន នៅមិនទាន់មានច្រកចេញឬដំណោះស្រាយនៅឡើ​យទេ​ ខណ:ពាក្យបណ្តឹងនោះ​លោក សុខ រ៉ាស៊ី បានដាក់ចូលទៅតុលាការរួចហើយកាលពីកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែហេតុផលស្ងប់ស្ងាត់នេះទើបលោក សុខ រ៉ាស៊ី ជាថ្មីម្តងទៀតបានចេញ​មុខស្នើរ​សុំនិងអំពាវនាវយ៉ាងទទូចដល់ប្រព័ន្ធតុលាការឲ្យជួយពន្លឿន​រឿងក្តីនេះផង​ដើម្បីស្វែងរកយុត្តិធម៌ចំពោះជនរង គ្រោះដូចជារូបលោកផ្ទាល់។

លោក សុខ រ៉ាស៊ី បានរៀបរាប់ឲ្យដឹងថា ខ្ញុំមិនដឹងថាប៉ុន្មានអ្នកដែលរងគ្រោះដូចខ្ញុំ ដូចលោក សំបើម ស័ក្ក ដូចប្អូនស្រី សេង រដ្ឋា​ហើយនឹងនៅមានអ្នកសិល្បៈ​រងគ្រោះ​ជាច្រើន​ទៀតរួមទាំងក្រុមបច្ចេកទេ សភ្លើង អ្នកនិពន្ធ និង អតីត បុគ្គលិកគាត់ផងដែរ បើគាត់នៅតែបែបនេះ!។

លោក សុខ រ៉ាស៊ី បន្តទៀតថា សូមបញ្ជាក់ជាសាធា​រណ:ផងថារឿងក្តីខ្ញុំមិនទាន់​បាន​បញ្ចប់​នៅឡើយទេដោយសារបុគ្គលនេះមិនទាន់សងលុយខ្ញុំ។​សូមបងប្អូនជួយដឹងឭ។​លោក សុខ រ៉ាស៊ី ធ្លាប់បានថ្លែ​ងប្រាប់កម្ពុជាថ្មីដែរថាមកដល់ពេលនេះរឿងរ៉ាវក្តីក្តាំរបស់​លោក​គឺកំពុងស្ថិតនៅដៃតុលាការប៉ុន្តែមិនទាន់ឃើញមានការកោះហៅទៅដោះ​ស្រាយ​នៅឡើយទេរវាងលោកជាដើមបណ្តឹងនិងលោក អ៊ិន សុភិន ដែលជំពាក់លុយជាង​១ម៉ឺនដុល្លារ។

ពិធីករ សុខ រ៉ាស៊ី បន្តថា”ខ្ញុំសូមស្នើរដល់ស្ថាប័នតុ លាការមេត្តាពិនិត្យនិងជួយពន្លឿន​រឿងក្តីនេះ​ផងព្រោះខ្ញុំជាជនរងគ្រោះតែងទទឹងរង់ចាំនូវដំណោះ ស្រាយដើម្បីភាព​យុត្តិធម៌ពីករណី​ដែលគេបានកេញប្រវ័ញ្ញកំលាំងញើសឈាមខ្ញុំ​នេះ”។​លោកថាខ្ញុំពិតជាមិនសប្បាយចិត្តពេលឃើញបុគ្គលនោះហា ក់មិនខ្វល់អំពីរឿងនេះ​ខណ:ខ្ញុំត្រូវលក់ផ្ទះលក់ឡា នដើរសងបំណុលគេជំនួយនោះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Guo Jiakun
នយោបាយ១៦ នាទីutes មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ៤៤ នាទីutes មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម