Connect with us

ជីវិតកម្សាន្ដ

លោក ម៉ែន និមលរតន៍ អះអាងថា កម្ពុជាកាន់តែរីកចម្រើនលើវិស័យដើរម៉ូត និងការប្រឡងបវរកញ្ញា

បានផុស

នៅ

ទស្សនិកជន​ដែល​និយម​តាមដាន​ស្រ​លាញ់​ និង​គាំទ្រ​លើវិស័យដើរម៉ូតក្នុងស្រុកបានដឹងហើយថា បច្ចុប្បន្នការដើរម៉ូដ ឬប្រកួតបវរកញ្ញានៅកម្ពុជាកំពុងតែទទួលបានការពេញនិយម និងចាប់អារម្មណ៍គាំទ្រច្រើនពីមហាជនគ្រប់មជ្ឈដ្ឋាន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទន្ទឹមគ្នា​នេះដែរ​លោក ម៉ែន និមល​រតន៍ ដែលជា​អ្នកគ្រប់គ្រង​កម្មវិធី​និង​ជា​ស្ថាបនិក ​CambodiaInte rnational Models​ ហៅ​កាត់​ CIM ​ក៏បាន​ថ្លែង​ដោយ​អះអាងថា ​សព្វថ្ងៃ​កម្ពុជា​កាន់តែ​រីកចម្រើន​លើ​វិស័​យ​ដើរ​ម៉ូដ​ និង​ការប្រឡង​បវរកញ្ញា​។ ​ការ​ថ្លែង​ដោយ​ក្តី​រំពឹង​របស់លោក និមល​រតន៍ នេះ​បាន​ធ្វើឡើង​កា លពី​ថ្មី​កន្លងទៅ​ក្នុងជំនួប​ជាមួយ​អ្នកសារព័ត៌មាន។​

​លោក ម៉ែន និមល​រតន៍ បាន​បញ្ជាក់ថា​ការ​ចាប់បដិសន្ធិ​នៃ​ក្រុមហ៊ុន​យើង​នឹង​ទទួលបាន​ប្រជាប្រិយភាព​ហើយ​គ្រប់​ការងារ​ដែល​ម្ចាស់​កម្មវិធី​ចូលរួម​ពិតជា​ទទួលបាន​ភាពលេច​ធ្លោ​មិន​ខកបំណង​។ ​លើសពីនេះ ​លោក​សង្ឃឹមថានឹង​នាំឲ្យ​កម្ពុជា​រីកចម្រើន​កាន់តែខ្លាំង​ថែមទៀត​លើ​វិស័យ​ដើរ​ម៉ូដ​និង​ការ​ប្រឡង​បវរកញ្ញា​។​ លោ​កថា ​កាលពី​ពាក់កណ្តាល​ឆ្នាំ​ ២០២០​ ខ្ញុំ​បា​នប​ង្តើ​ត​ជា​ក្រុមហ៊ុន​មួយ​នេះ​ឡើង​ គឺ​ក្រុម​ហ៊ុន​CIM​ដោយមាន​តារា​បង្ហាញ​ម៉ូដ​ចូលរួម​ជា​មួយ​យើង​ជាច្រើន​ដួង​។​

​សូម​ជម្រាប​ដែរ​ថា​កាលពី​ថ្ងៃទី​ ០២​ ខែមេសា​ ឆ្នាំ ​២០២២​ ក៏មាន​ការរៀបចំ​កម្ម​វិធី​ជួបជុំ​ដ៏​ធំ​មួយនា​ផ្សារ​ទំនើ​ប​ Olympia ​រាជធានី​ភ្នំពេញ​។ ​កម្មវិធី​នេះ ​គឺ​លេច​វត្តមាន​សុទ្ធតែ​តារា​ល្បីៗ​រាប់ទាំង​បវរកញ្ញា​ចក្រវាល ​៤ ​ជំនាន់​ នឹង​បវរកញ្ញា​ភេទ​ទី​ ៣ ​ដ៏​ស្រស់ស្អាត​ និង​តារា​បង្ហាញ​ម៉ូដ​ផ្នែក​បុរស​មួយចំនួនទៀត​ផងដែរ​។​ អ្វីដែល​កាន់​ពិសេស​នោះ​ គឺ​បវរកញ្ញា​ជាច្រើនរូប​មកពី​គ្រប់​កម្មវិធី​ផ្សេងៗ​បាននាំគ្នា​ដើរ​លើ​កម្រាលព្រំ​ក្រហម​ឡើង​ឆាក​បង្អួត​គ្រឿង​ពេជ្រ​រំលេច​ភាពស្រស់ស្អាត​គ្រប់គ្នា​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

AmCham៖ ​ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា- អាមេរិក ​កំពុងរីកចម្រើនខ្លាំង

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

​អនុប្រធានាធិបតី​ស៊ូដង់ខាងត្បូង​ត្រូវចាប់ខ្លួន ខណៈ​មន្ត្រី UN​ អំពាវនាវភាគីជម្លោះ​​​អត់ធ្មត់​

កីឡា៤ នាទីutes មុន

ឧកញ៉ា ឈាង សុវណ្ណរតនៈ រៀបចំ​ការ​ប្រកួត​កីឡា​វាយសីមានប្រាក់រង្វាន់សរុប​ ២០ លានរៀល

លោក Wang Chuanfu
ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

BYD ​គ្រោងបង្កើនការលក់រថយន្ត​ទ្វេ​ដងឆ្នាំនេះ ដល់ ៨ សែន គ្រឿង

ព័ត៌មានជាតិ៤២ នាទីutes មុន

ឧទ្យានជាតិវីរៈជ័យ ជាទីកន្លែងកម្សាន្តដ៏មនោរម្យសម្រាប់អ្នកនិយមចូលចិត្តធ្វើដំណើរផ្សេងព្រេង និងស្រឡាញ់ធម្មជាតិ

Sokha Hotels

ព័ត៌មានពេញនិយម