ជីវិតកម្សាន្ដ
ប្រមូលផ្ដុំឈុតអាក្រក់បំផុត ប្រចាំកម្មវិធីពានរង្វាន់ Grammy ឆ្នាំនេះ
កម្មវិធីពានរង្វាន់ Grammy Awards ប្រចាំឆ្នាំ លើកទី ៦៤ បានធ្វើប្រារព្ធឡើងហើយ កាលពីយប់ថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០២២ នៅទីក្រុង Las Vegas ដោយមានការចូលរួមពីសំណាក់តារាល្បីៗមកពីគ្រប់ទិសទី។
មុនពេលពិធីប្រគល់រង្វាន់មកដល់ តារាចម្រៀងប្រុសស្រី បានបង្ហាញខ្លួនលើកម្រាលព្រំក្រហមម្នាក់ម្ដង បញ្ចេញភាពលេចធ្លោរៀងៗខ្លួន ជាពិសេសម៉ូដសម្លៀកបំពាក់សុទ្ធតែប្លែកៗ មានទាំងស្រស់ស្អាត ទាក់ភ្នែក និងម៉ូដដែលពិបាកភ្នែកមើលជាទីបំផុត។

ក្នុងនោះគេសង្កេតឃើញតារាមួយចំនួនបានពាំនាំសម្លៀកបំពាក់ដែលអាក្រក់បំផុតលើកម្រាលព្រំក្រហមរបស់ពានរង្វាន់ Grammy Awards ឆ្នាំនេះ ខណៈតារាខ្លះស្លៀកមិនសមនឹងរូបរាងរបស់ខ្លួន ហើយមានម៉ូដខ្លះទៅជាសមនឹងដើរផ្សារឯណោះវិញ។
តារាទូរទស្សន៍ Reality TV Kourtney Kardashian និងស្វាមីរបស់នាងលោក Travis Barker បានដើរលើកំរាលព្រំក្រហមក្នុងសម្លៀកបំពាក់ដ៏កម្រ ប៉ុន្តែជាមួយនឹងអាវពណ៌ផ្កាឈូករបស់ Barker ទស្សនិកជនបែរជាយល់ថា លោកលេចតែឯង តែភរិយាអាប់រស្មីឱ្យឈឹង។

ឈុតដាយណូស័រ របស់តារាចម្រៀង Tayla Parx ក៏ធ្វើឱ្យមហាជនរិះគន់ដៃដែរ ព្រោះឈុតនេះគេប្រៀបធៀបនាងថា កំពុងស្លៀកខោអាវចុះហែលទឹក ម៉េចមិនដឹង។

ចំណែករ៉ូបបោះពុម្ពរូបស្បែកសត្វ Roberto Cavalli របស់ Megan Thee Stallion ធ្វើឱ្យនាងមើលទៅមានអំណាចនៅលើកំរាលព្រំក្រហម ប៉ុន្តែគេថា នាងស្លៀកទៅព្រៃសមជាង។

តារាចម្រៀង Billie Eilish បានជ្រើសរើសស្លៀកឈុតខ្មៅងងឹតបំផុត ហើយនាងត្រូវមហាជនរិះគន់ថា ស្លៀកមិនសមជាមួយរូបរាងអីបន្តិច។

នរណាៗក៏និយាយដែរថា សម្លៀកបំពាក់របស់ Dillon Francis ស្លៀកចូលកម្មវិធីប្រៀបដូចគាត់ទើបវង្វេងចេញពីផ្សារ។

រ៉ូបពណ៌ស្វាយរបស់ Yola វិញ ពិតជាពិបាកមើលណាស់ គ្មានភាពច្នៃសមនឹងកម្មវិធីលំដាប់អន្តរជាតិទាល់តែសោះ។

តារាចម្រៀង Avril Lavigne គ្រងឈុតពណ៌ខ្មៅ ដែលត្រូវហ្វេននិយាយចំៗមិនទុកមាត់ថា នាងស្លៀករ៉ូបហួសសម័យ។

Alisha Gaddis ស្លៀករ៉ូបចាស់ដែល Celine Dion ធ្លាប់ស្លៀកក្នុងកម្មវិធី Met Gala ឆ្នាំ២០១៩។

គ្រប់គ្នាឃើញអាវ និងសំពត់របស់ Kari Jobe សុទ្ធតែថានាងស្លៀកវាំងនន។

ចុះប្រិយមិត្តវិញ មានអីខមមិនអ្វីឬអត់?
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តារាល្បី ៤ រូប ប្រជែងសម្រស់គ្នា ប្រើប្រេនសំលៀកបំពាក់តែមួយ ក្នុងកម្មវិធីពានរង្វាន់ Grammy

-
សន្តិសុខសង្គម២៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង