ជីវិតកម្សាន្ដ
សាយ ស្កាត់ទៅជួបកុមារខ្វះខាត ៥ ភូមិ នៅរតនគិរី ដើម្បីធ្វើរឿងមួយនៅសាលាខ្លួនធ្លាប់រៀន
តារាចម្រៀងប្រុស Original Song លោក អួន បឋម ហៅ សាយ បច្ចុប្បន្នត្រូវបានគេមើលឃើញថា លោកកាន់តែមានការគាំទ្រ និងមានប្រជាប្រិយភាពខ្លាំង តាមរយៈការងារសប្បុរសធម៌ជួយសង្គម និងវិស័យសិល្បៈជាដើម។

ទន្ទឹមគ្នានៃសន្ទុះការគាំទ្រកាន់តែហក់ឡើងនេះដែរ តារាចម្រៀង សាយ បានប្រាប់ឲ្យដឹងថា ដើម្បីអបអរឱកាសឆ្នាំថ្មីនិងចែករំលែកក្តីស្រលាញ់ចំកុមារ និងក្មេងៗជួបការខ្វះខាតនោះកាលពីថ្មីៗនេះលោកបានទៅខេត្តរតនគិរី ដោយនាំយកអំណោយ និងសម្ភារៈសិក្សាមួយចំនួនទៀតចែកជូនដល់ពួកគាត់រស់ នៅទីនោះ។


លោកសាយបានបញ្ជាក់ថា ២ ថ្ងៃមុនខ្ញុំបានចូលរួមរៀបចំជូនជាអំណោយសម្ភារៈការសិក្សា និងចំណីអាហារខ្លះៗទៅកាន់ក្មេងៗសិក្សានុសិស្ស ដែលមានជីវភាពខ្សត់ខ្សោយមកពី ៥ ភូមិ នៅក្នុងខេត្តរតនគិរី (កម្មវីធីខួបរបស់ Zing RunwithSai) ដែលប្រព្រឹត្តនៅក្នុងសាលាបឋមសិក្សាប៊ូថងទេសអន្លុង ដែលជាសាលាខ្ញុំធ្លាប់រៀនបានមួយឆ្នាំកាលថ្នាក់ទី ៣ ក៏ចៃដន្យបានជួបលោកគ្រូ Ouk Sannដែលជាលោកគ្រូធ្លាប់បង្រៀនខ្ញុំនាពេលនោះ។

លោកបន្តថាបច្ចុប្បន្នលោកគ្រូជានាយកសាលា នៅក្នុងសាលាបឋមសិក្សាមួយនេះ ឆ្លៀតឱកាសនេះខ្ញុំ បាទ សាយ សូមអរគុណដល់លោកគ្រូដែលបានបង្រៀនខ្ញុំ និងបានធ្វើជាលោកគ្រូល្អនាយកសាលាល្អអភិវឌ្ឍន៍សាលាបឋមសិក្សាមួយនេះយ៉ាងល្អ ស្អាតខុសប្លែកពីកាលជាង ២០ ឆ្នាំមុន៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ