ជីវិតកម្សាន្ដ
មកដឹងតួឯកស្រី ហ្វីលីពីន សម្ដែងក្នុងរឿង “វីរនារីដាណា” សុទ្ធតែល្បីៗ ជាពិសេសនាង ម៉ារីម៉ា
កាលពីជំនាន់មុន គ្មាននរណាម្នាក់ ដែលមិនស្គាល់រឿងភាគល្បីៗរបស់ប្រទេសហ្វីលីពីននោះទេ ជាក់ស្ដែងរឿង “វីរនារីដាណា” មិនត្រឹមល្បីល្បាញក្នុងប្រទេសហ្វីលីពីនប៉ុណ្ណោះ សូម្បីអ្នកគាំទ្រកម្ពុជាយើង ក៏ភ្លូកទឹកភ្លូកដី តាមដានគ្រប់គ្នា គឺដោយសារតែតួអង្គនាងម៉ារីមាតែម្ដង។
ប៉ុន្តែយើងអត់ដឹងទេថា សាច់រឿងនេះត្រូវបានផលិតមកច្រើនជំនាន់ហើយ និងល្បីល្បាញខ្លាំងគ្រប់សម័យកាលទាំងអស់។ ក្នុងនោះមានតារាសម្ដែងជាច្រើន ដែលដើរតួជា Darna ដូចជា ៖
១ Rosa del Rosario

Rosa គឺជាតារាសម្ដែងដំបូងបង្អស់ដែលដើរតួជាតួអង្គវីរនារីដាណានៅក្នុងខ្សែភាពយន្តរឿង mars ravelo darna ដែលផលិតនៅឆ្នាំ ១៩៥៣។
២ Liza Moreno

Liza Moreno ក្លាយជាតួអង្គ Darna ក្នុងសេរីរឿង Si Darna at Impakta ។
៣ Eva Montes

នាង Eva ក៏បានសម្តែងក្នុងរឿង Darna at ang Babaing Tuod និងដើរជាដាណា។
៤ Gina Pareno

Gina បានសម្តែងក្នុងរឿង Darna at ang Planetman នៅឆ្នាំ ១៩៦៩។
៥ Vilma Santos

Vilma Santos ជាតួអង្គ ដាណា ដ៏ល្បីល្បាញបំផុត នាងបានសម្ដែងក្នុងរឿង “Lipad Darna, Lipad” ។
៦ Lorna Tolentino

Lorna Tolentino បានសម្ដែងនៅក្នុងសេរី RPN 9 ដោយដើរតួជា ដាណា ក្នុងឆ្នាំ ១៩៧៧។
៧ Rio Locsin

Rio Locsin គឺជាតួអង្គ ដានា ក្នុងសេរីរឿង”Bira! Darna Bira!” ក្នុងឆ្នាំ ១៩៧៩។
៨ Sharon Cuneta

Sharon បានបង្ហាញខ្លួនជាតួ Darna ក្នុងរឿងភាគ “Captain Barbell” ជាមួយតួឯកប្រុសគឺលោក Edu Manzano ។
៩ Nanette Medved

Nanette Medved បានសម្តែងក្នុងរឿង ដាណា ក្នុងឆ្នាំ ១៩៩១ ។
១០ Anjanette Abayari

Beauty Queen សម្តែងជា ដាណា ក្នុងរឿង “Darna: ang Pagbabalik” ។
១១ Regine Velasquez

Regine សម្ដែងជាតួ ដាណា ប៉ុន្តែមិនមែនស្ថិតក្នុងរឿង វីរនារីដាណាទេ តែជាតួក្នុងរឿង “Captain Barbell” ទៅវិញ។ រឿងនេះថតក្នុងឆ្នាំ ២០០៣។
១២ Angel Locsin

Angel Locsin បានចាប់ផ្ដើមជំនាន់ថ្មីនៃតួអង្គ Darnas នៅលើទូរទស្សន៍ក្នុងឆ្នាំ ២០០៥ ដោយកាលណោះនាងទទួលបានការគាំទ្រពីហ្វេនមិនធម្មតាឡើយ។
១៣ Marian Rivera

នាង Marian Rivera បានក្លាយជាតួអង្គ Darna ក្នុងឆ្នាំ ២០០៩ ពេលនោះហើយដែលទស្សនិកជនកម្ពុជាស្គាល់នាងច្បាស់ ហើយនាងកាន់តែល្បីល្បាញខ្លាំង មិនចាញ់រៀមច្បងរបស់នាងឡើយ៕
ក្រោយទស្សនារួចហើយ តើតួអង្គ ដាណា មួយណាដែលអ្នកចូលចិត្តជាងគេ?
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Bella Ranee តារាសម្ដែង ថៃ ជាប់ឈ្មោះ Queen នៃពាណិជ្ជកម្មច្រើនជាងគេក្នុងឆ្នាំនេះ
ចុចអាន៖តារាសម្ដែងស្រី ថៃ លំដាប់ជួរមុខ ៦ រូប មានរហស្សនាម ជា Queen នៃពិភពម៉ូដ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ