Connect with us

ជីវិតកម្សាន្ដ

ម្ចាស់ពាន Mister Supranational Cambodia 2022 ឡៅ បញ្ញា សុំការលើកទឹកចិត្តពីអ្នកគាំទ្រ

បានផុស

នៅ

​ខណៈពេលដែល​កំពុង​ត្រៀមខ្លួន​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​នា​ទឹកដី​ប្រទេស​ប៉ូឡូញ ម្ចាស់ជយលាភីក្នុងកម្មវិធី Mister Supranational Cambodia 2022លោក ឡៅ បញ្ញា បានស្នើរសុំឲ្យមានការផ្តល់កម្លាំងចិត្តពីអ្នកគាំទ្រនិងមហាជន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជា​ការពិត​បន្ទាប់ពី​បញ្ចប់​កម្មវិធី​ប្រកួត​បុរសឯក​ Mister Supranational Cambodia ​គឺ​បា​នរក​ឃើញ​ម្ចាស់​ជយលាភី ​Mister Supranational Ca mbodia ប្រចាំឆ្នាំ​ ២០២២ ដោយបាន​ទៅលើ​លោក ឡៅ បញ្ញា។​បច្ចុប្បន្ន​លោក​បាន​និង​កំពុងតែ​ខិតខំ​ហ្វឹកហាត់​យ៉ាង​យកចិត្តទុកដាក់​ និង​ស្ទាត់ជំនាញ​ដើម្បី​ត្រៀម​តំណាងឱ្យ​កម្ពុជា​ចូលរួម​ប្រកួត​លើ​ឆាកអន្តរជាតិ Mister Supranational ២០២២​។​

​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​លោក ឡៅ បញ្ញា​បាន​ប្រាប់​ថា ​កម្មវិធី​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​នេះ ​គឺ​នឹង​ត្រូវ​ប្រព្រឹត្ត​ធ្វើឡើង​នៅក្នុង​ខែកក្កដា ​ឆ្នាំ​ ២០២២​ ខា​ងមុខ​នេះ​ នៅឯ​ប្រទេស​ប៉ូឡូញ ​ដោយមាន​តំណាង​ប្រ​ទេស​មួយចំនួនទៀត​ចូលរួម​ផងដែរ​។ បញ្ញា ក៏បាន​បង្ហា​ញ​ការប្ដេជ្ញាចិត្ត​ដោយ​ភាព​មុះ​មុត​ជឿជាក់​ដើម្បី​តំណាងឱ្យ​កម្ពុជា​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​ខាងនេះ​ផងដែរ​។​

​ជាមួយគ្នានេះ​លោក ឡៅ បញ្ញា ក៏បាន​លើកឡើង​ដែរ​ថា​« ​ខ្ញុំបាទ ឡៅ បញ្ញា សូម​គោរព​ និង​អរគុណ ចំពោះ​ការគាំទ្រ​ និង​ស្រឡាញ់​ដ៏​កក់ក្ដៅ​ពី​ពុក​ម៉ែ​បងប្អូន​ និង​ហ្វេ​នៗ​ទាំងអស់គ្នា​។​ ក្នុងនាម​ខ្ញុំ​ជា​ម្ចាស់​ជយ​លា​ភី​ក្នុង​កម្មវិធី Mister Supranational Cambodia 2022 ​ខ្ញុំបាទ​សូម​ប្ដេជ្ញាចិត្ត​ថា​ នឹង​ខិត ខំប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត​ក្នុងការ​ប្រកួត​នៅ​ប្រទេស​ Poland ក្នុង​ខែ​ ៧​ ខាងមុខនេះ​(​កូន​ខ្មែរ​ប្រជាជន​ខ្មែរ​ប្រទេស​កម្ពុជា​)»៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម