ជីវិតកម្សាន្ដ
ស្វាមី ម៉ារីម៉ា មានប្រវត្តិមិនធម្មតា មុនក្លាយជាតារាល្បីលំដាប់ប្រទេស
Jose Sixto Raphael Gonzalez Dantes កើតថ្ងៃទី ០២ ខែសីហា ឆ្នាំ ១៩៨០ និងមានឈ្មោះក្នុងវិស័យសិល្បៈ Dingdong Dantes ហើយប្រជាជាជនកម្ពុជាស្គាល់ច្បាស់ថា លោកគឺជាតួឯកប្រុសឈ្មោះ Sergio នៅក្នុងរឿង ម៉ារីម៉ា។ Dantes គឺជាតារាសម្ដែងហ្វីលីពីន អ្នកធ្វើបទបង្ហាញក្នុងទូរទស្សន៍ អ្នករាំ ម៉ូដែលពាណិជ្ជកម្ម និងផលិតករភាពយន្ត ដែលបច្ចុប្បន្នកំពុងធ្វើការផ្ដាច់មុខនៃបណ្តាញ GMA ។ លោកក៏ជាប្រធានស្ថាបនិកនៃ YesPinoy Foundation និងគ្រប់គ្រងស្ទូឌីយោភាពយន្តផ្ទាល់ខ្លួន ដែលមានឈ្មោះថា AgostoDos Pictures ផងដែរ។

ជីវិត និងអាជីព
Dantes កើតនៅទីក្រុង Quezon ប្រទេសហ្វីលីពីន។ លោកបានចាប់ផ្ដើមអាជីពជាតារាម៉ូដែល តាំងពីកុមារ នៅអាយុ ២ ឆ្នាំ ដោយបានបង្ហាញខ្លួននៅក្នុងការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ លើផលិតផលទឹកដោះគោ Carnation ។ ការផ្សាយពាណិជ្ជកម្មជាច្រើនផ្សេងទៀត បានកើតឡើង មុនពេលដែលលោកបានចូលរួមជាមួយក្រុមរាំប្រុស ដែលមានឈ្មោះថា Abztract Dancers ជាមួយមិត្តរបស់លោក គឺតារាសម្ដែង Nathan Dados និងបងប្អូនជីដូនមួយលោកគឺតារាសម្ដែង Arthur Solinap ។
យ៉ាងណាមិញ ក្នុងនាមជាតារាសម្ដែង ការបង្ហាញខ្លួនក្នុងភាពយន្តដំបូងរបស់លោក គឺក្នុងរឿង Shake, Rattle និង Roll V រឿង “Anino”។ បន្ទាប់ពីបីឆ្នាំ លោកបានបង្ហាញខ្លួនជាលើកដំបូង នៅលើបណ្តាញយុវជនរបស់ GMA Network T.G.I.S. នៅពេលលោកមានអាយុ ១៧ ឆ្នាំ ក្រោមឈ្មោះ Raphael Dantes ដោយដើរតួជា Iñaki ហើយពេលនោះលោកក៏មានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែង Antoinette Taus និងក្លាយជាគូដំបូង នៅក្នុងឧស្សាហកម្មកម្សាន្តហ្វីលីពីន ជាពិសេសនៅក្នុងទសវត្សរ៍ទី ៩០ ។

លោកក៏បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តជាច្រើនដូចជា Honey My Love So Sweet, Kiss Mo Ko និង I’m Sorry My Love និងកម្មវិធីទូរទស្សន៍រួមទាំង Anna Karenina និងបានធ្វើជាភ្ញៀវកិត្តិយសមួយចំនួននៅលើកម្មវិធី ABS-CBN ដូចជា F.L.A.M.E.S. វគ្គដែលជារឿងបែបមនោសញ្ចេតនាបែបយុវវ័យ ដែលមានក្រុមស្នេហាផ្សេងគ្នា និងរឿងដែលចាក់ផ្សាយពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០០។
ក្នុងឆ្នាំ ២០០៧ លោកបានបង្ហាញខ្លួនជាតួឯកឈ្មោះ Sergio ជាមួយប្រពន្ធលោកគឺ Marian ដោយសម្ដែងតួអង្គនាង ម៉ារីម៉ា ។ ក្នុងឆ្នាំដដែលនោះ លោកត្រូវបានគេដាក់ឈ្មោះថា ជាតារាលេខ ១ ដោយទស្សនាវដ្ដី Cosmopolitan (ហ្វីលីពីន)។ លោកបានឈ្នះពានរង្វាន់ USTV Students Choice Award ជាតារាសម្ដែងដែលមានប្រជាប្រិយបំផុតនៅក្នុងរឿងភាគធំៗ។

ជីវិតឯកជន
Dantes បានជួបជាមួយ Marian Rivera ក្នុងកម្មវិធីរាំ នៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៤។ បន្ទាប់មកនៅឆ្នាំ ២០១៧ អ្នកទាំងពីរបានសម្ដែងភាពយន្តជាមួយគ្នា គឺរឿង “Marimar”។ ក្រោយមកនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៤ Dantes បានរៀបការជាមួយ Rivera នៅក្នុងព្រះវិហារ Immaculate Conception Cathedral។ ទាំង Dantes និង Marian គឺជាសិល្បករផ្ដាច់មុខនៃបណ្ដាញ GMA ។ បន្ទាប់ពីការខិតខំប្រឹងប្រែងជាច្រើនឆ្នាំ និងបង្ហាញឲ្យឃើញនូវភាពជោគជ័យ នៃគម្រោងទូរទស្សន៍របស់ពួកគេ ទាំងបុគ្គល ឬរួមគ្នា GMA បានផ្តល់ឲ្យពួកគេនូវកិត្តិយសនៃងារជាស្តេច និងមហាក្សត្រីនៃបណ្តាញរបស់ពួកគេ។ ដូច្នេះ ពិធីមង្គលការរបស់ពួកគេ ត្រូវបានគេដាក់ឈ្មោះថា “The Royal Wedding”។ បច្ចុប្បន្ននេះ អ្នកទាំងពីរមានកូន ២ នាក់ហើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មកដឹងតួឯកស្រី ហ្វីលីពីន សម្ដែងក្នុងរឿង “វីរនារីដាណា” សុទ្ធតែល្បីៗ ជាពិសេសនាង ម៉ារីម៉ា
ចុចអាន៖តារាហ្វីលីពីនទាំង ១០ រូបនេះ ជាប់ងារជាស្រីស្អាត និងសិចស៊ីបំផុតប្រចាំប្រទេស

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ