ជីវិតកម្សាន្ដ
មាស នីតា អ្នក Cover បទ «ផ្លូវណាទៅផ្ទះម៉ែក្មេក» ត្រៀមប្តឹងបុគ្គលម្នាក់ដែលផ្ញើសារជេរប្រមាថខ្លួន
តារាចម្រៀងវ័យក្មេងកំពុងល្បីឈ្មោះកញ្ញា មាស នីតា ដែលគេស្គាល់តាមរយៈ Cover បទ ផ្លូវណាទៅផ្ទះម៉ែក្មេក បានផ្ទុះប្រតិកម្មបង្ហាញការមិនសប្បាយចិត្ត និងប្រកាសព្រមានប្តឹងលើបុគ្គលម្នាក់ដែលបានចូលសរសេរនៅលើខ្ទង់ខមិនរិះគន់នឹងផ្ញើសារជេរប្រមាថលើរូបនាង។
កញ្ញា មាស នីតាបានប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទនៅព្រឹកថ្ងៃទី ៩ ខែមេសា ២០២២នេះថានាងពិតជាទទួលយកមិនបានទេ ខណៈនៅសុខៗស្រាប់តែបុគ្គលម្នាក់បានប្រើទង្វើរអសីលធម៌ចូលខមមិននិងផ្ញើរសារមកជេរប្រមាថលើកិត្តិយសរបស់នាងជាស្រីបែបនេះ។ នីតាបន្តថា រវាងនាង និងបុគ្គលម្នាក់នោះពុំធ្លាប់ដែលមានជម្លោះជាមួយគ្នាពីមុនៗទេ។
តារាចម្រៀង មាស នីតា និយាយទៀតថា “ជេរខ្ញុំតាមខមមិន មិនអស់ចិត្តថែមទាំងផ្ញើសារតាមឆាតមកជេរខ្ញុំទៀតតើគាត់ធ្វើបែបនេះក្នុងបំណងអ្វី?”។
ខ្ញុំបានស្គាល់អត្តសញ្ញាណបុគ្គលប្រុសម្នាក់នេះហើយគឺជាអ្នកផាត់មុខឲ្យតារាស្រី ថាន់ នឿថង។ខ្ញុំបានឱ្យច្បាប់ធ្វើការហើយដូច្នេះបើសិនជាចេញវីឌីអូសុំទោសខ្ញុំជាសាធារណៈវិញទើបខ្ញុំព្រមព្រោះឥឡូវបុគ្គលម្នាក់នោះព្យាយាមគេចខ្លួនហើយបានបិទគណនីខ្លួនឯង។
តារាស្រី មាស នីតា បានបន្ថែមទៀតថាបុគ្គលម្នាក់ហ្នឹងកន្លងមកមិនមែនជេរតែនាងម្នាក់ទេគឺសូម្បីតែរៀមច្បងសិល្បៈខ្លះក៏ជេរគេដែរ។
សូមជំរាបថា ផលិតកម្ម HB Production និងម្ចាស់ដើម នៃបទ “ផ្លូវណាទៅផ្ទះម៉ែក្មេក” បកស្រាយដោយ កញ្ញា ថាន់ នឿថង បានស្នើឱ្យកញ្ញា មាស នីតា លុបបទចម្រៀងនេះចេញពី Channel YouTube នៅថ្ងៃទី ៧ ខែមេសា បន្ទាប់ពីមានអ្នកចូលទស្សនា កើនឡើងដល់ ១៦ លាន View៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ