Connect with us

ជីវិតកម្សាន្ដ

មកស្គាល់កំពូល DJ ស្រីទាំង ៧ រូប ល្បីសិចស៊ី និងទាក់ទាញខ្លាំង នៅ វៀតណាម

បានផុស

នៅ

មានមនុស្សតិចណាស់ ដែលយល់ពីអាជីព DJ ជាពិសេសនៅពេលនិយាយពីស្រីៗ ភាគច្រើនគិតថាពួកនាងជាអ្នករាំមិនល្អ ធ្វើការនៅក្នុងបារ នេះ​ជា​ការ​យល់​ខុស​។

DJ គឺជាអ្នកចូលចិត្តតន្ត្រី មាន​សមត្ថភាព​ក្នុងការចាក់ភ្លេង ដើម្បី​លេង​បទចម្រៀង​ដែល​បង្កើត​ភាពរំភើប​នៅ​ក្នុងបារ ភោជនីយដ្ឋាន និងពិធីជប់លៀង។ សំខាន់​ជាង​នេះ​ទៅទៀត ពួកគេត្រូវតែជាមនុស្សក្លាហាន ដើម្បីគ្រប់គ្រងខ្លួនឯង ។ ដូច្នេះហើយ​ បានជា​ពេលខ្លះ​ យើង​ត្រូវតែ​កោតសរសើរ និង​មាន​មោទនភាព​ចំពោះ​ឌីជេ​ស្រីៗ​ ដែល​បាន​លះបង់​ទេពកោសល្យ​របស់ខ្លួន​​ ដើម្បី​សហគមន៍​។

ខាង​ក្រោម​នេះ​ គឺ​ជា​ឌីជេ​ដែល​មាន​ទេព​កោសល្យ និង​ស្រស់​ស្អាត​បំផុត ប្រចាំនៅវៀតណាម៖

១ J Thuy Khanh

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាងគឺជាឌីជេស្រីនៅក្រៅប្រទេស និងជាតារាចម្រៀង កើតនៅឆ្នាំ ១៩៨៧ នៅ An Giang ។ បច្ចុប្បន្ននេះនាងរស់នៅ និងធ្វើការជាចម្បងនៅ Virginia Beach រដ្ឋ Virginia សហរដ្ឋអាមេរិក។ នាង​ជា​ឈ្មោះ​ល្បី​ខ្លាំង​ទាំង​នៅ​វៀតណាម និង​អាមេរិក។ ដើមឡើយ នាង​ជានិស្សិតអន្តរជាតិនៅ​សហរដ្ឋអាមេរិក ហើយបានបន្តអាជីពតន្ត្រីនៅទីនេះ។ មុន​នឹង​លង់​ស្នេហ៍​នឹង​អាជីព​ឌីជេ នាង​ជា​អ្នក​ចម្រៀង​នៅ​បរទេស​ដែល​មាន​ជំនាញ​ខាង​តន្ត្រី​ស្រុក​ស្រែ។ មាន​ទឹក​ដម​សំឡេង​ពីរោះ​ សំឡេង​ច្បាស់​លាស់ តារា​ចម្រៀង​ស្រី​រូប​នេះ តែង​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ច្រើន​។

២ DJ Ny Saki

នាងកើតនៅថ្ងៃទី ១៤ ខែធ្នូ នៅខេត្ត Vinh Long នាងកំពុងរស់នៅ និងធ្វើការភាគច្រើននៅ​ទីក្រុងហូជីមិញ។ Saki មាន​ឈ្មោះ​ពិត Huynh Kieu Ni ហើយនាង មិនត្រឹមតែជាឌីជេស្រី​ដែលពេញនិយមបំផុតក្នុងទីក្រុងសាយហ្គនប៉ុណ្ណោះទេ ប៉ុន្តែនាងក៏ជាឈ្មោះដ៏ទាក់ទាញនៅក្លឹប និងបារល្បីៗជាច្រើនក្នុងប្រទេស និងក្រៅប្រទេសផងដែរ។ ក្រៅពីជាឌីជេ Saki ត្រូវបានអញ្ជើញឲ្យសម្ដែង MV ឬថតស្ពតពាណិជ្ជកម្ម ហើយថែមទាំងកំពុងទន្ទ្រានក្នុងវិស័យភាពយន្តផងដែរ។

៣​ DJ Melo

នាង​កើតក្នុងឆ្នាំ ១៩៩១ ឈ្មោះ​ពិត Tran Thi Ngoc Diem។ នាង​ជា​ឌីជេ​ស្រី​ដ៏​ល្បី​មួយ​រូប ​ក្នុង​ក្រុង​សៃហ្គន។ នាង​ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់​អារម្មណ៍​ ជាមួយ​នឹង​ស្នាម​សាក់​ និង​សក់​លាប​ពណ៌​យ៉ាង​ខ្លាំង។ នាងមានជំនាញខាងតន្ត្រី R&B និងហ៊ីបហប។ ក្រៅ​ពី​ចំណង់​ចំណូល​ចិត្ត​ឌីជេ នាង​ក៏​មាន​ចំណូល​ចិត្ត​ប្រមូល​រថយន្ត​ម៉ូដែលល្បីៗ​ផង​ដែរ។

៤ DJ Windy Quyen

នាងមានឈ្មោះ​ពិតថា Ngo Do Quyen​ ជាមួយនឹងអាជីពជា DJ នាងអាចបញ្ចេញសមត្ថភាព​ខ្លាំងក្លា​រហូត​ផ្ទុះ​ការសរសើរពី​សំណាក​អ្នកគាំទ្រ។ សម្រស់​​របស់​នាង បាន​ធ្វើ​​​ឲ្យ​នាង​ក្លាយ​ជា​ឌីជេ​ស្រី​ស្អាត​បំផុត​ នៅ​ប្រទេស​វៀតណាម។

៥ DJ King Lady

DJ រូបនេះ កើតនៅឆ្នាំ ១៩៩៣ និងធំធាត់នៅ Saigon បច្ចុប្បន្ននាង​កំពុងលេចធ្លោនៅក្នុង​ពិភពឌីជេក្នុងប្រទេស​វៀតណាម នាងធ្លាប់បានចូលជា DJ ស្រីកំពូលទាំង ១០០ នៅលើ​​ពិភពលោក ក្នុងឆ្នាំ ២០១៤ ដោយគេហទំព័រដ៏ល្បីល្បាញ Thefdjlist ។

៦ DJ MIE

នាងមានឈ្មោះពិថា Truong Tieu My ។ បច្ចុប្បន្ននេះ នាងគឺជាឌីជេស្រី​ដ៏ល្បីម្នាក់នៅក្នុង​សហគមន៍តន្ត្រី EDM ដោយសារតែរូបរាងដ៏ស្រស់ស្អាតរបស់នាង និងជំនាញឌីជេដ៏ប៉ិន​ប្រសប់។ Wed ជាញឹកញាប់មានវត្តមាន នៅឆាកតន្ត្រីធំ ៗ ហើយត្រូវ​បានស្រឡាញ់​ដោយយុវវ័យ។ នាង​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ ​​ក្នុង​ការ​ប្រកួត Miss DJ 2015, Music Wed pursuing គឺ EDM លើសពីនេះនាងក៏លេង Hiphop បានយ៉ាងល្អផងដែរ។ Mie បន្ត​បង្កើត​ភាព​កក្រើក​ក្នុង​កម្មវិធី The Remix ២០១៧ ហើយ​ធ្វើ​ឲ្យ​ឈ្មោះ DJ Mie ឡើង​ក្ដៅ​ពេញ​បណ្ដាញ​សង្គម។

៧ DJ Nguyen Thi Phi Yen

នាងគឺ​ជាឌីជេស្រីស្អាតបំផុត នៅវៀតណាម និងកើតក្នុងឆ្នាំ ១៩៩៦ នៅ Khanh Ho។ នាង​ត្រូវ​បាន​មហាជន​ជាច្រើន​ស្គាល់​ថា​ជា ជាឌីជេ​ស្រី​វ័យ​ក្មេង​និង​គួរឲ្យស្រលាញ់។ មិន​ខុស​ពី​ឌីជេ​វ័យ​ក្មេង​ជា​ច្រើន​នាក់​ទៀត​ទេ នាង​ក៏​បាន​មក​កាន់​អាជីព​នេះ​ដោយ​ចៃដន្យ។ នាង​មាន​ជំនាញ​ខាង​តន្ត្រី​អេឡិច​ត្រូនិក និង​វីណា​ហូស។ ក្រៅពីជា DJ ដែលមានរូបរាងស្លីម សាច់សខ្ចី និងមុខគួរឲ្យស្រលាញ់ នាងក៏ជាតារាម៉ូដែលដែលចូលចិត្តថតរូប និងបានចូលរួមថត MV ជាច្រើនផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បុរស វៀតណាម ងប់ងុលនឹងហុងស៊ុយ ដោយជឿថា ពាក់មាសស្រោចខ្លួន ជួយពង្រឹងសំណាង (មានវីដេអូ)

ចុចអាន៖រូបថតប៉ុន្មានសន្លឹករបស់ Aum Patcharapa ផ្ទុះការចាប់អារម្មណ៍ខ្លាំងជាងគេ ត្រង់ចង្កេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

លោក សៅ សុខា៖ កម្ពុជារីកចម្រើន ជីវភាពពលរដ្ឋប្រសើរពីមួយទៅមួយថ្ងៃ គឺព្រោះតែមានសន្តិភាពពេញលេញ

ព័ត៌មានជាតិ១០ នាទីutes មុន

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបញ្ចុះបឋមសិលាសាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស

សេដ្ឋកិច្ច១០ នាទីutes មុន

អាជីវកម្មលក់គ្រឿងសម្ភារតុបតែងលម្អបុណ្យចូលឆ្នាំខ្មែរ កំពុងតែមានតម្រូវការខ្ពស់

វប្បធម៌ ជំនឿ៣០ នាទីutes មុន

រូបចម្លាក់ ស្ពៃក្តោប ជាបន្លែ​ហុងស៊ុយអាចទាក់ទាញទ្រព្យសម្បត្តិ និងសំណាងល្អ

ចរាចរណ៍៣២ នាទីutes មុន

អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម អប់រំផ្សព្វផ្សាយច្បាប់ ជូនពលរដ្ឋដែលកំពុងធ្វើដំណើរតាមផ្លូវជាតិ ៧១ សេ

Sokha Hotels

ព័ត៌មានពេញនិយម