ជីវិតកម្សាន្ដ
តារាប្រុស-ស្រី ថៃ ៩ រូប កំពុងក្លាយជាបុគ្គលមានប្រជាប្រិយភាពខ្លាំងក្លា ក្នុងប្រទេសខ្លួន
នៅក្នុងវិស័យកម្សាន្តនៃសិល្បៈថៃ មិនខ្វះទេតារាប្រុសស្រីដែលមានរូបសម្រស់ មុខមានមន្តស្នេហ៍ ទាក់ទាញចិត្តអ្នកគាំទ្រឲ្យលង់ទៅតាមពួកគេ។
ជាក់ស្ដែងកាលពីចុងខែមីនានេះ តារាថៃ ៩ រូប ត្រូវបានអ្នកគាំទ្រដាក់ងារជាបុគ្គលមានប្រជាប្រិយភាពខ្លាំងក្លា ក្នុងប្រទេសរបស់ពួកគេ។ ខាងក្រោមនេះ គឺជាតារាប្រុសស្រីដែលមានប្រជាប្រិយភាពបំផុត ដោយមានការវាស់ស្ទង់ពីអ្នកគាំទ្រប្រចាំប្រទេស។
១ Bright Vachirawit

តួឯកប្រុសF4 របស់ថៃរូបនេះ បានជាប់ចំណាត់ថ្នាក់លេខ ១ ជាតារាល្បីល្បាញបន្ទាប់ពីសម្ដែងរឿង” Boys Over Flowers” រួចភ្លាម លោកក៏ត្រូវបានអ្នកគាំទ្រដាក់ឈ្មោះជាតារាមានប្រជាប្រិយខ្លាំង ក្នុងរយៈពេល ២ សប្ដាហ៍ជាប់ៗគ្នាកាលពីចុងខែមីនា ឆ្នាំ២០០២ នេះ។
២ Mark Prin និង Baifern Pimchanok

ក្រោយ Mark Prin សម្ដែងក្នុងរឿង “My Husband in Law” សន្ទុះនៃការគាំទ្ររបស់លោក ហាក់ឡើងស្រឺតៗជាលំដាប់ រហូតធ្វើឲ្យតារាប៉ុស្តិ៍លេខ៣រូបនេះ ជាប់ចំណាត់ថ្នាក់លេខ ២ រួមជាមួយកំពូលតារាឯកឯករាជ្យ Baifern Pimchanok ទៅជាមួយផងដែរ។
៣ New Thitipoom និង Tu Tontawan

តារាសម្ដែងប្រុសរូបសង្ហា New Thitipoom ត្រូវបានអ្នកគាំទ្រដាក់ក្នុងបញ្ជីជាមួយចំណាត់ថ្នាក់លេខ៣ ក្នុងសប្ដាហ៍មុន។ គួរបញ្ជាក់ផងដែរថា តារាសម្ដែងស្រីវ័យក្មេង Tu Tontawan ក៏ជាប់ចំណាត់ថ្នាក់លេខ ៣ ដូចគ្នា។
៤ Mai Davika

តារាស្រី រាងស្លីមរូបនេះ នៅតែស្ថិតក្នុងបញ្ជីនៃចំណាត់ថ្នាក់លេខ ៤ ថាជាតារាមានប្រជាប្រិយ ទាក់ទាញពីសំណាក់ស្រីៗគ្នាឯង ដោយសារតែរូបសម្ផស្សរបស់នាង។
៥ Yaya Urassaya និងតារាផ្សេងទៀត

Yaya Urassaya, Alek Teeradetch, និង Toey Jarinporn ជាប់ចំណាត់ថ្នាក់លេខ ៥ រួមគ្នាពីការដាក់ចំណាត់ថ្នាក់ពីអ្នកគាំទ្រក្នុងប្រទេស៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿងពិតមួយចំនួនពី Mark Prin តារាប្រុសជួរមុខក្នុងប្រទេស ថៃ
ចុចអាន៖រូបថតប៉ុន្មានសន្លឹករបស់ Aum Patcharapa ផ្ទុះការចាប់អារម្មណ៍ខ្លាំងជាងគេ ត្រង់ចង្កេះ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៦ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា