ជីវិតកម្សាន្ដ
Paing Takhon បង្ហោះសាររំលឹកការឈឺចាប់ខ្លាំង និងទុក្ខលំបាកកាលពីឆ្នាំមុន ក្នុងពន្ធនាគារ
Paing Takhon បានបង្ហោះសានៃទុក្ខលំបាករបស់លោកកាលពីឆ្នាំមុន ទាំងឈឺចាប់បំផុត ហើយនិយាយថា ខ្ញុំជឿថា មានមនុស្សពិបាកជាងនេះ ខ្ញុំសង្ឃឹមថាសិល្បករខ្លះអាចធ្វើបាន។
គួររំលឹកថា តារាម៉ូដែលវ័យក្មេងជនជាតិភូមាដ៏ស្រស់សង្ហារូបនេះ ត្រូវបានចាប់ខ្លួនពីបទគាំទ្រការដើរតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ នៅខែមេសា ឆ្នាំ ២០២១ ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ក្រោយមកលោកត្រូវបានដោះលែងឲ្យមានសេរីភាព រួមជាមួយនឹងតារាល្បីៗផ្សេងទៀត ដូចជា Pye Tiu, Erinda Kyaw Sin និង Lu Min ក៏ដូចជាអ្នកដឹកនាំរឿង Y និងអ្នកសរសេរប្លុកសម្រស់ Win Min Tan ម្ចាស់ទំព័រ Yangon in My Heart ។
យ៉ាងណាមិញ នៅពេលលោកត្រូវបានដោះលែង មានអ្នកគាំទ្រជាច្រើនបានចូលរួមអបអរសាទរ។ ប៉ុន្តែនៅពេលថ្មីៗនេះ ទំព័រហ្វេសប៊ុករបស់ Paing Takhon បានបង្ហោះសារជាភាសាភូមាថា “ថ្ងៃនេះឆ្នាំមុន វេលាម៉ោង ៨ ព្រឹក ខ្ញុំបានឈឺជិតមួយឆ្នាំហើយ ជាមួយនឹងភាពលំបាក ប៉ុន្តែខ្ញុំយល់ថាឥឡូវនេះ មានមនុស្សពិបាកជាងខ្ញុំ ដូច្នេះរាល់ព្រឹត្តិការណ៍ដែលទទួលយកក្នុងអំឡុងពេលនេះ ត្រូវបានលុបចោលជាផ្លូវការនៅខាងខ្ញុំ”។ លោកក៏បានបន្ថែមទៀតថា “ខ្ញុំសង្ឃឹមថាសិល្បករមួយចំនួន នឹងតស៊ូ ធ្វើអ្វីដែលពួកគេអាចធ្វើបាន”។
សារនេះ បានធ្វើឲ្យមហាជនជាច្រើនផ្ញើការលើកទឹកចិត្ត Like និង Comment ថា មានមនុស្សប៉ុន្មាននាក់ នៅជាមួយគ្នា ក្នុងគ្រាលំបាកវេទនានេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មើលសឹងមិនស្គាល់ តារាម៉ូដែល មីយ៉ាន់ម៉ា Paing Takhon ក្រោយចេញពីពន្ធនាគារម្សិលមិញ (មានវីដេអូ )
ចុចអាន៖មកស្គាល់កំពូល DJ ស្រីទាំង ៧ រូប ល្បីសិចស៊ី និងទាក់ទាញខ្លាំង នៅ វៀតណាម
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន