Connect with us

ជីវិតកម្សាន្ដ

អាពាហ៍ពិពាហ៍របស់ Brooklyn និង Nicola ចំណាយលើអ្វីខ្លះទើបអស់ប្រាក់មហាសាល?

បានផុស

នៅ

គ្រប់ពិធីមង្គលការរបស់គូស្វាមីភរិយាអ្នកមានៗ និងអ្នកមានអំណាចនៅលើពិភពលោកតែងតែក្លាយជាប្រធានបទក្ដៅដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសាធារណជន។ ជាក់ស្ដែងថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណិតចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើពិធីមង្គលការរបស់កូនប្រុសច្បង David Beckham ដែលបានប្រារព្ធនៅសហរដ្ឋអាមេរិក។

Inside Brooklyn Beckham and Nicola Peltz's wedding album: Newlyweds share  more snaps
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មានអង់គ្លេសបានធ្វើស្ថិតិអំពីទិន្នន័យហិរញ្ញវត្ថុដែលប្រើប្រាស់ក្នុងពិធីមង្គលការរបស់ Brooklyn និង Nicola ហើយក្រោយចេញលទ្ធផល គ្រប់​គ្នា​មានការ​ភ្ញាក់​ផ្អើលមែនទែន ​នៅ​ពេលដឹងថា ​ពិធី​មង្គលការនេះចាយអស់​ប្រាក់​រាប់​សិប​លាន​ដុល្លារ​។

តម្លៃភោជនីយអាហារ

Choáng với con số biết nói ở siêu đám cưới cậu cả nhà David Beckham

ពិធី​មង្គលការ​របស់​គូស្នេហ៍​ល្បី​លើ​ពិភពលោក Brooklyn Beckham និង Nicola Peltz បាន​ប្រព្រឹត្ត​ទៅ​​រយៈពេល ៣ថ្ងៃ ២យប់ ចាប់​ពី​ថ្ងៃ​ទី ៩-១១ ខែ​មេសា ឆ្នាំ២០២២ នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។ ទោះបីជាភ្ញៀវដែលចូលរួមមានប្រហែល ៣០០នាក់ពិតមែន ក៏ពិធីនេះត្រូវបាន Mail Daily ទម្លាយថា គ្រាន់តែលើភោជនីយអាហារ ចំណាយប្រាក់ដល់ទៅ ៣.៥-៣.៩លានដុល្លារអាមេរិក។

តម្លៃលើការតុបតែង

Brooklyn Beckham and Nicola Peltz dance to Elvis Presley at wedding –  Plainsmen Post
Brooklyn and Nicola Peltz' wedding reception - First dance, cocktail tent  and Posh's dress - Mirror Online

​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់ Brooklyn និង Nicola ត្រូវ​បាន​តុបតែង​លម្អ​ដោយ​ផ្កា​ស្រស់ និង​ដើមឈើពិតៗ យ៉ាងប្រណីតបំផុត ក្នុងវិមានដ៏ស្កឹមស្កៃរបស់ឪពុកខាងស្រី ខណៈទឹកប្រាក់ដែលចំណាយមានជាង ២,៩៧០,០០០ដុល្លារអាមេរិក។

តម្លៃនៃវិមាន​ដែលប្រារព្ធពិធី

Choáng với con số biết nói ở siêu đám cưới cậu cả nhà David Beckham
Choáng với con số biết nói ở siêu đám cưới cậu cả nhà David Beckham

អ្វី​ដែល​មហាជន​បើកភ្នែកធំៗ និងកោតសរសើរ​បំផុត​ក្នុង​ពិធី​រៀបការ​រយៈពេល​៣​ថ្ងៃ​របស់ Brooklyn និង Nicola គឺ​​កន្លែង​រៀបចំពិធី​នេះតែម្ដង។ អាពាហ៍ពិពាហ៍ដ៏អធិកអធមនេះត្រូវបានប្រារព្ធឡើងនៅបរិវេណដី និងវិមានរបស់ឪពុកកូនក្រមុំ ដែលតម្លៃរបស់វាគឺ ១០៣លានដុល្លារអាមេរិក។

អំណោយអាពាហ៍ពិពាហ៍

Choáng với con số biết nói ở siêu đám cưới cậu cả nhà David Beckham

ក្រោយ​ដឹក​ដៃ​គ្នា​​ចូល​រួម​មង្គល​ការ​កូន​ប្រុស គូស្នេហ៍ Victoria និង David Beckham ​បាន​ជូនកាដូ​អាពាហ៍ពិពាហ៍​ដ៏​មាន​អត្ថន័យ​ដល់​កូន​ទាំងពីរ​ផង​ដែរ។ គេបានដឹងថា គូស្នេហ៍តារាមួយគូនេះ បានរៀបចំឲ្យកូនប្រុសនិងកូនប្រសានូវរថយន្តមួយគ្រឿង ដែលមានតម្លៃប្រហែល ៥០ម៉ឺនដុល្លារអាមេរិក។

គួរបញ្ជាក់ថា ចំណាយដែលបានរៀបរាប់ខាងលើ មិនបានរាប់បញ្ចូលនូវឈុតអាពាហ៍ពិពាហ៍របស់កូនកំលោះកូនក្រមុំឡើយ។ ចំណែកថ្លៃគ្រឿងអលង្ការ សម្អាងការ និងចំណាយផ្សេងទៀត ក៏មិនទាន់រាប់បញ្ចូលដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ទម្លាយទ្រព្យមហាសាល នៃឪពុកកូនក្រមុំដែលរៀបការកក្រើក អាមេរិក និងជាដន្លង David Beckham

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម