Connect with us

ជីវិតកម្សាន្ដ

ជីវប្រវត្តិតួឯកប្រុសក្នុងរឿង “ជីវិតស្រ្តីមេផ្ទះ” មុនពេលបាត់បង់ជីវិត ពីវិស័យភាពយន្តឥណ្ឌា

បានផុស

នៅ

Sushant Singh Rajput កើតថ្ងៃទី ២១ ខែមករា ឆ្នាំ ១៩៨៦ និង​ទទួល​មរណភាព​នា​ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២០ លោក​ត្រូវបានប្រជាជនកម្ពុជា​ស្គាល់ច្បាស់​ថា​ ជា​តួអង្គ​ម៉ាណាវ​ ក្នុង​រឿង​​ “ជីវិត​ស្ត្រី​មេផ្ទះ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជីវិត​ដំបូង និង​ការ​អប់រំ កើត​នៅ Patna ក្នុងរដ្ឋ Bihar និងមានឪពុកឈ្មោះ Krishna Kumar Singh និង ម្ដាយ Usha Singh ។ ឪពុក​របស់​លោក​ គឺ​ជា​មន្ត្រី​បច្ចេកទេស​ចូលនិវត្តន៍ ហើយបានធ្វើការនៅ Bihar State Handloom Corporation នៅ Patna ។ លោក​គឺជា​កូនពៅ​ក្នុង​ចំណោម​បងប្អូន៥នាក់ ហើយមានឈ្មោះហៅក្រៅថា Gulshan។ លោក​បាន​ចូលរៀន​នៅ​វិទ្យាល័យ St. Karen’s នៅ Patna។ គ្រួសាររបស់​លោក​ បាន​ផ្លាស់​ទៅ​ទីក្រុង Delhi បន្ទាប់​ពី​ម្ដាយ​ស្លាប់​ក្នុងឆ្នាំ ២០០២ និង​ជាកន្លែងដែល Rajput បាន​បញ្ចប់​ការ​សិក្សា​ ​កម្រិត​មធ្យម​នៅ Kulachi Hansraj Model School ។

Rajput ត្រូវ​បាន​គេ​រាយការណ៍​ថា ​ជា​អ្នក​អាន​ដែល​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ លើ​រូបវិទ្យា​តារាសាស្ត្រ ហើយ​បាន​ឈ្នះ​ការ​ប្រកួត​កីឡា​អូឡាំពិក​ជាតិ​ផ្នែក​រូបវិទ្យា។ លោកបានទទួលការចូល​រៀន​នៅមហាវិទ្យាល័យ​វិស្វកម្មដេលី ដើម្បីបន្តបរិញ្ញាបត្រវិស្វកម្មផ្នែកវិស្វកម្មមេកានិច។ ប៉ុន្តែ​លោក​មិនមានចំណាប់អារម្មណ៍ លើផ្នែកវិស្វកម្មទេ តែ​ដោយសារ​តែ​គ្រួសារ​បានផ្តល់​នូវជម្រើស ដែលធ្វើ​ឲ្យ​​លោក​មិនពេញចិត្ត​សោះ។ ជំនួសមកវិញ លោកចង់ក្លាយ​ជាអវកាសយានិក ហើយ​ក្រោយមកជាអ្នកបើកយន្តហោះកងទ័ពអាកាស ប៉ុន្តែយូរៗក៏​ចាប់​អារម្មណ៍​លើវិស័យ​បូលីវូដ​វិញ ក្នុងនាម​ជា​អ្នកគាំទ្រ របស់ Shah Rukh Khan ។

អាជីពដំបូង និង​កម្មវិធី​ទូរទស្សន៍ បានកើតឡើង​នៅពេលដែល​លោក​សិក្សា​នៅ​មហាវិទ្យាល័យ​វិស្វកម្ម Delhi លោកបានចុះឈ្មោះរៀន​នៅក្នុងថ្នាក់រាំរបស់ Shiamak Davar។ មិនយូរប៉ុន្មាន លោក​ក៏​ចាប់ផ្ដើម​ចូល​រៀនក្នុង​ថ្នាក់​សម្ដែង​ក្រោមអ្នកដឹកនាំល្ខោន Barry John។ ក្រោយមក​លោក​បានដើរតួជាអ្នករាំតាមឆាកអមតារាល្បីៗ និងនៅក្នុងការសម្តែងរបស់ Aishwarya Rai ក្នុងពិធីបិទការប្រកួត Commonwealth Games ឆ្នាំ ២០០៦។ ក្នុងឆ្នាំ២០០៦ លោក​បានឈប់រៀនផ្នែកវិស្វកម្មក្នុង​កំឡុងឆ្នាំទី ៤ ​ដើម្បី​ចាប់ផ្ដើម​អាជីព​សិល្បៈ និង​ការ​សម្ដែង​ពេញទំហឹង​។

Rajput ត្រូវបានគេហៅ​ជា​បន្តបន្ទាប់ ឲ្យធ្វើជាតួក​ទីពីរនៅក្នុងរឿងភាគទូរទស្សន៍ Kis Desh Mein Hai Meraa Dil ក្នុងឆ្នាំ ២០០៨។ ទន្ទឹមនោះ​ លោក​ក៏​បាន​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​រឿង​បូលីវូដ ​​រឿង “Kai Po Che” នាឆ្នាំ ២០១៣ ដែលបានក្លាយជាជោគជ័យផ្នែកពាណិជ្ជកម្ម និងសំខាន់បំផុតសម្រាប់លោកផ្ទាល់។

ឈុតមួយក្នុងរឿង​ ជីវិតស្រ្តីមេផ្ទះ

ការ​សម្ដែង​នេះ​ បានធ្វើឲ្យ​មានការចាប់​អារម្មណ៍​ពី​ផលិតករ Ekta Kapoor ដែល​បាន​អះអាង​ឲ្យ​លោក​​អាច​ដើរ​ជា​តួឯក​ក្នុង​រឿង “ជីវិតស្រ្តីមេផ្ទះ” (Pavitra Rishtad) ដោយ​សម្តែងជាតួអង្គម៉ាណាវ​ និង​ជា​ខ្សែភាពយន្ត​វែង​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ឥណ្ឌា។ យ៉ាងណាមិញ ​តួនាទីនេះត្រូវបានគេរាយការណ៍ថាជារបកគំហើញ​មួយ​សម្រាប់លោក ហើយ​ក៏បានឈ្នះ​ពានរង្វាន់​ទូរទស្សន៍​ជាច្រើន រួមទាំង​ពានរង្វាន់​ដំបូង។ លោក​ក៏បានឈ្នះពានរង្វាន់​ទូរទស្សន៍​ធំៗ​ចំនួនបី​​ ក្នុង​ប្រភេទ​តារា​ប្រុសល្អបំផុត និងជាតារា​ដែល​ពេញ​និយម​បំផុត​ផងដែរ។ លោក​ក៏​បានទទួលការតែងតាំងជាលើកដំបូង​សម្រាប់ពានរង្វាន់ Filmfare សម្រាប់តារាសម្តែងល្អបំផុត ហើយបានក្លាយជាការតែងតាំង ឈ្នះ​នៅក្នុងមហោស្រពភាពយន្តឥណ្ឌា​នៃទីក្រុងមែលប៊ន។ ក្រៅពីការសម្ដែង​ ​Rajput គឺ​ជាស្ថាបនិកនៃ​អង្គការមិនរកប្រាក់ចំណេញ ហើយត្រូវបានគេសរសើរថា​ ជាសហស្ថាបនិកនៃការ​ចាប់ផ្តើម​អាជីវកម្មបច្ចេកវិទ្យា។

ប៉ុន្តែជារឿងស្ដោកស្ដាយខ្លាំង Rajput បាន​ស្លាប់​ដោយការ​ធ្វើអត្តឃាត​នៅផ្ទះរបស់​ខ្លួននៅ Bandra, ទីក្រុង Mumbai ក្នុងខែមិថុនា ឆ្នាំ ២០២០ ក្នុង​អាយុ ៣៤ ឆ្នាំ។ ខ្សែភាពយន្តចុងក្រោយរបស់​លោក​ គឺ Dil Bechara ក្នុងឆ្នាំ ២០២០ ត្រូវបាន​ចេញផ្សាយ​ជា​បន្តបន្ទាប់​ នៅ​លើ​វេទិកា​ផ្សាយ Hotstar ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖វប្បធម៌តឹងរ៉ឹងទាំង ១០ នៅឥណ្ឌា ត្រូវដឹងមុនធ្វើដំណើរទៅ ប្រយ័ត្នមានបញ្ហាពិបាកនៅស្រុកគេ

ចុចអាន៖ស្វាមី ម៉ារីម៉ា មានប្រវត្តិមិនធម្មតា មុនក្លាយជាតារាល្បីលំដាប់ប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម