ជីវិតកម្សាន្ដ
ក្តៅស្លឹកត្រចៀក! ណុប បាយ៉ារិទ្ធិ ពន្លះយ៉ាងចាស់ដៃលើបុរសម្នាក់ ដែលហៅខ្លួនថា ចេក
ដោយសារការអត់ទ្រាំមិនបាន នឹងសម្តីផ្លែផ្កាហាក់មើលងាយកិត្តិយសខ្លួន តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ចេញមុខប្រតិកម្ម និងពន្លះយ៉ាងចាស់ដៃលើបុគ្គលម្នាក់ ដែលហ៊ានចូលទៅខមិនបែបរិះគន់ចំអកថា លោកជាមនុស្សរបៀបចេក(ភេទទី៣)។

ប្រតិកម្មរបស់តារាចម្រៀងកូនកាត់ចិនលោក ណុប បាយ៉ារិទ្ធ ធ្វើឡើងភ្លាមៗក្រោយពីមានម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះថា Yan Makara ចូលទៅខមិនពីក្រោមរូបភាពនិងខ្លឹមសាររបស់លោកដោយខ្លីថា ចេក។ ការរិះគន់នេះគឺបន្ទាប់ពីលោក ណុប បាយ៉ារិទ្ធ បានរៀបរាប់អមជាមួយរូបភាពបង្ហាញពីសាច់ដុំធំៗដូច្នេះថា ៥ ឆ្នាំយូរគួរសមដែលខ្ញុំបោះបង់ចោលដុំដែក ៣ ឆ្នាំ ក្នុងការហាត់ក្រោយមករវល់ក៏ចេះតែខកខានមិនសូវទំនេរបានហាត់នៅផ្ទះបន្តិចបន្តូច។ ឆ្លងកាត់ការអត់ធ្មត់រលាកសសៃរលាកសាច់ដុំអ្នកធ្លាប់ហាត់ គឺដឹងហើយ។

ជាការឆ្លើយតបការរិះគន់ពីម្ចាស់គណនីហ្វេសប៊ុកខាងលើលោក ណុប បាយ៉ារិទ្ធ បានលើកឡើងថា យ៉ាស់ ចូលចិត្តណាស់ អាខ្លួនឯងរកតែសក់បិទថ្ងាសឲ្យជិតគ្មានផងចូលចិត្តដើរថា ឲ្យគេណាស់រស់ស្រួលជាងខ្ញុំនៅ? មានលុយចាយច្រើនជាងខ្ញុំអត់? មានការងារល្អជាងខ្ញុំអត់? មានកិត្តិយសមានប្រជាជនស្រលាញ់ច្រើនដូចខ្ញុំអត់? ហើយស្លាប់ទៅមានគេយំស្តាយច្រើនដូចខ្ញុំអត់? បើអត់ទៅ ខំ ប្រឹងរកលុយ ទៅប្រឹងសាងអនាគត់ រកលុយចិញ្ចឹមឪពុកម្តាយកុំអត់ប្រយោជន៍ គេដៀលវិញវាឈឺអញ្ចឹងដឹងនៅ? ដំបៅមិនឈឺកុំយកឈឺចាក់។
តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បាននិយាយទាំងមិននសប្បាយចិត្តទៀតថា យ៉ាងម៉េចទាល់តែអាវ៉ាសែ ជក់គ្រឿងញៀន ប្រមឹកខួប វ៉ៃប្រពន្ធកូន ឆក់ ប្លន់ សម្លាប់គេ រំលោភគេ បានមោទកភាពជាប្រុសទ្រូង ៥ ហត្ថមែនអាក្អូន?។ តាមរយៈការប្រតិកម្មរបស់តារាប្រុសរូបនេះដែរ ក៏មានអ្នកគាំទ្រមួយចំនួនទៀត បានលើកទឹកចិត្តកុំឲ្យលោកខ្វល់ ឬគិតច្រើនលើពាក្យសម្តីអត់ប្រយោជន៍ពីបុគ្គលខ្លះទៀតផងដែរ៕




អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ