ជីវិតកម្សាន្ដ
ស្រាបៀរ អង្គរ បានរៀបចំការប្រគំតន្ត្រីអង្គរអបអរអត្តសញ្ញាណយើង ដោយបង្ហាញនូវផ្ទាំងទស្សនីយភាពសិល្បៈជាច្រើនទម្រង់
ស្រាបៀរ អង្គរ មានក្តីសោមនស្សរីករាយ ដែលបានរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី “អង្គរ អបអរអត្តសញ្ញាណយើង” ដោយបានបង្ហាញនូវការសម្តែង និងផ្ទាំងទស្សនីយភាពសិល្បៈជាច្រើនទម្រង់ដែលសុទ្ធសឹងតែឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរ។ កម្មវិធីនេះបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV កាលពីចុងសប្តាហ៍មុន បន្ទាប់ពីយុទ្ធនាការ “ឆ្លុះបញ្ចាំងពីអត្តសញ្ញាណយើង” របស់ ស្រាបៀរអង្គរ នៃក្រុមហ៊ុន ខេមប្រ៊ូវ ទទួលបានជោគជ័យ។


ព្រឹត្តិការណ៍ប្រគំតន្ត្រីអង្គរអបអរអត្តសញ្ញាណយើង បានបង្ហាញនូវផ្ទាំងទស្សនីយភាពជាច្រើនដូចជា៖ ការបង្ហាញក្បាច់រាំ ការសម្តែងល្ខោនស្រមោលស្បែកធំ ក្រមា ដើមត្នោត និងចាប៉ីដងវែង ជាដើម ដោយមានការចូលរួមពីលោកគ្រូ គង់ បូរាណ ដែលជាកូនប្រុសរបស់ព្រឹទ្ធាចារ្យ គង់ ណៃ និងកំពូលតារាចម្រៀងល្បីៗជាច្រើនរូបទៀត ដូចជា៖ លោក ណុប បាយ៉ារិទ្ធ អ្នកនាង ឱក សុគន្ធកញ្ញា កញ្ញា ពេជ្រ សោភា លោក ឆន សុវណ្ណរាជ កញ្ញា ឈឺន រតនៈ លោក គង់ ចំរើន និងក្រុមរាំ The King ក៏ដូចជារំលេចសំលៀកបំពាក់ ដែលបានរចនាឡើងពីអត្តសញ្ញាណខ្មែរប្រកបដោយភាពច្នៃប្រឌិត។






ទាំងការសម្តែង និងបទចម្រៀងមួយចំនួនព្រមទាំងសំលៀកបំពាក់ ដែលត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត របស់សិល្បករ និងសិល្បការិនី សុទ្ធសឹងតែឆ្លុះបញ្ចាំងរំលឹកពីអត្តសញ្ញាណខ្មែរយើងចំនួនបួន ដែលត្រូវបានជ្រើសរើសដោយ ក្រុមហ៊ុន ខេមប្រ៊ូវ សម្រាប់យុទ្ធនាការ “ឆ្លុះបញ្ចាំងពីអត្តសញ្ញាណយើង” ។
លោក សោម ច័ន្ទណារ៉ាត ប្រធានផ្នែកគ្រប់គ្រងពាណិជ្ជសញ្ញាស្រាបៀរ អង្គរ របស់ក្រុមហ៊ុន ខេមប្រ៊ូវ បានលើកឡើងថា «ស្រាបៀរ អង្គរ មានមោទកភាពចំពោះគុណតម្លៃរបស់ខ្លួន ដែលក្លាយជា “ស្រាបៀរយើង”។ ស្រាបៀរអង្គរ បានផ្សារភ្ជាប់ខ្លួនទៅក្នុងការលើកស្ទួយអត្តសញ្ញាណជាតិ ដែលជាផ្នែកមួយនៃការជួយលើកកម្ពស់វប្បធម៌ជាតិយើង។ ចាប់តាំងពីវត្តមានថ្ងៃដំបូង មិនត្រឹមតែតាមរយៈឈ្មោះ និងពាណិជ្ជសញ្ញាដ៏លេចធ្លោរំលេចពីរូបប្រាសាទអង្គរវត្តប៉ុណ្ណោះទេ ស្រាបៀរ អង្គរ តែងមានគោលជំហផ្សាភ្ជាប់ និងបង្កើតទំនាក់ទំនងដ៏រឹងមាំជាមួយនឹងមោទកភាពជាតិ»។
លោក ច័ន្ទណារ៉ាត បានបន្តទៀតថា «គោលបំណងសំខាន់របស់យើង គឺលើកកម្ពស់ការយល់ដឹងដល់យុវជន កម្ពុជាជំនាន់ក្រោយ ក្នុងតួនាទីជាអ្នកចូលរួមថែរក្សា ការពារ អភិរក្សកេរដំណែល និងបេតិកភណ្ឌជាតិដ៏សម្បូរបែបរបស់យើងឱ្យរស់រវើក និងនៅគង់វង្សស្ថិតស្ថេរយូរអង្វែង។ ដូច្នេះហើយ ក្នុងនាមជាពាណិជ្ជសញ្ញាផលិតផលដ៏ពេញនិយមមួយ យើងចង់បង្កើតឲ្យមានភាពច្នៃប្រឌិត ដែលទាក់ទាញ និងជំរុញលើកទឹកចិត្តយើង។ យើងមានមោទកភាពចំពោះអ្វីដែលយើងមាន ហើយយើងកោតសរសើរ និងគោរពឲ្យតម្លៃចំពោះមរតកប្រវត្តិសាស្ត្រ ដែលបន្សល់ទុកធ្វើឲ្យពួកយើងរឹងមាំ»។
សូមបញ្ជាក់ថា យុទ្ធនាការ “ឆ្លុះបញ្ចាំងពីអត្តសញ្ញាណយើង” របស់ស្រាបៀរ អង្គរ បានជ្រើសរើសអត្តសញ្ញាណខ្មែរយើងចំនួនបួន ដោយបានបង្កប់នូវខ្លឹមសារ និងអត្ថន័យសំខាន់ៗដោយឡែកពីគ្នា ដូចជា៖
១.ក្រមា៖ តម្បាញក្រមាដែលញឹកដូចទំនាក់ទំនងដ៏រឹងមាំ
២.ចាប៉ី៖ ចាប៉ីមិនអាចខ្វះខ្សែ ដូចភាពរីករាយមិនអាចខ្វះគ្នា
៣.ដើមត្នោត៖ ដើមត្នោតលូតខ្ពស់ ដូចមិត្តភាពយូរអង្វែង
៤. ល្ខោនស្បែក៖ ពន្លឺឆ្លុះចេញជាស្រមោល ឆ្លុះបញ្ចាំងពីជីវិតដ៏រស់រវើក
ស្រាបៀរ អង្គរ ត្រូវបានផលិតជាលើកដំបូងក្នុងឆ្នាំ ១៩៩២។ ស្រាបៀរ អង្គរ គឺជាផលិតផលលំដាប់កំពូលមួយរបស់ក្រុមហ៊ុន ខេមប្រ៊ូវ ។ ឆ្លងកាត់បទពិសោធន៍ជាច្រើនទស្សវត្ស ស្រាបៀរ អង្គរ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ជាស្រាបៀរល្អបំផុត ដែលផលិតដើម្បីឆ្លើយតបនឹងចំណង់ចំណូលចិត្ត ភាពច្នៃប្រឌិត និងផ្តល់នូវបទពិសោធរសជាតិស្រាបៀរដ៏អស្ចារ្យ សម្រាប់អតិថិជនរបស់ខ្លួន។
ស្រាបៀរ អង្គរ ត្រូវបានផលិតឡើងពីគ្រឿងផ្សំដ៏ល្អឥតខ្ចោះ នាំចូលពីអឺរ៉ុប និងផលិតតាមស្តង់ដាររបស់ក្រុមហ៊ុន កាស្ប៊ែរ គ្រុប ដោយប្រើបច្ចេកវិទ្យាចុងក្រោយបង្អស់ និងរក្សាបាននូវរសជាតិដើមដែលប្រជាជនខ្មែរនិយមចូលចិត្ត និងឆ្ងាញ់ពិសាស្របតាមចំណង់ចំណូលចិត្តរបស់ប្រជាជនខ្មែរនាសម័យបច្ចុប្បន្ន៕
ពិសាគ្រឿងស្រវឹង សូមកុំបើកបរ!

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង