ជីវិតកម្សាន្ដ
ពីអ្នកបញ្ចូលបទចម្រៀង G-Devith ក្លាយជាតារាចម្រៀងរ៉េបជួរមុខ និងមានអាជីវកម្មធំៗពេញដៃ
ពីអ្នកបញ្ចូលចម្រៀងពីរបទ ៥០០ រយ ម្ចាស់បទ “រាំញីកែងជើង” ជីដេវីត ក្លាយខ្លួនជាតារាចម្រៀងរ៉េប ជាពិសេសនោះក្ដោបកាប់មុខជំនួញធំៗកាន់ពេញដៃ។

ជាង ១០ ឆ្នាំ នៅលើវិស័យសិល្បៈតែ ជីដេវីត បានកសាងគេឈ្មោះស្ទើរមិនគួរឲ្យជឿ ចំពោះយុវវ័យដែលចូលចិត្តចម្រៀងបែបរ៉េប កន្ត្រក់អារម្មណ៍ ជាពិសេសស្ទីលនៃការរ៉េបលឿនរបស់លោក និងការលេងខ្លួនប្លែកៗទាក់ទាញចំណាប់អារម្មណ៍។ ពីអ្នកបញ្ចូលបទចម្រៀង ជីដេវីត បានវិវត្តខ្លួនមកក្លាយជាអ្នកចម្រៀងរ៉េប ដែលមានអ្នកគាំទ្រភាគច្រើនស្គាល់លោកតាមរយៈបទ Live fast die young, ពាក្យបីម៉ាត់, Forever។


ជីដេវីត មានឈ្មោះដើមកំណើតថា ងួន ចាន់ជីដេវីត កើតនៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ ១៩៩៤ នៅឯខេត្តបាត់ដំបង។ នៅឆ្នាំ ២០១៥-២០១៦ ជីដេវីត បានចាប់ដៃគូជាមួយតារាចម្រៀងស្រី ពេជ្រ សោភា នឹងបានធ្វើឲ្យទស្សនិកជនស្គាល់លោកតាមរយៈបទចម្រៀងល្បីៗជាច្រើន ជាពិសេសបទ “រាំញីកែងជើង” ដែលផ្ទុះការគាំទ្រអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ។ ក្រោយជ្រកក្រោមផលិតកម្មរស្មីហង្សមាសអស់រយៈពេល ៦-៧ ឆ្នាំ លោកក៏សម្រេចចិត្តចាកចេញពីផលិតកម្មនៅឆ្នាំ ២០១៩ ទៅចាប់ផ្ដើមអាជីពផ្ទាល់ខ្លួនជាមួយនឹងជីវិតឯករាជ្យ។


ទោះបីមានភាពរអាក់រអួលលើវិថីសិល្បៈបន្ដិចក៏ពិតមែន តែជីដេវីតមិនបានបោះបង់ចោលក្ដីសុបិន និងការស្រលាញ់របស់ខ្លួននោះទេ លោកក៏បានបង្កើតផលិតកកម្មមួយផ្ទាល់ខ្លួនដែលមានឈ្មោះថា Dit Way Nation ហើយក៏មានតារាចម្រៀងជាច្រើនរូបបូករួមទាំងខ្លួនលោក និងកញ្ញា ទេព បូព្រឹក្ស។ លើសពីនេះទៅទៀត លោកក៏បានក្ដោបកាប់អាជីវកម្មជាច្រើននៅក្នុងដៃ ដែលទទួលបានការគាំទ្រជាច្រើនពីសំណាក់ហ្វេន និងទស្សនិកជនមានដូចជា ទឹកអប់ម៉ាក Dit way និងហាងលក់ខោអាវ Dit Way ជាមួយនឹងអាវម៉ាក Atomax និងជាសហការដៃគូចែកចាយនាឡិកា Varman ព្រមទាំងជា BA ផងដែរ។ ទន្ទឹមនឹងនេះ លោកក៏បានធ្វើការប្រគំតន្ដ្រី “G-Devith Reborn” ស្របពេលការចេញ First Album ចម្រៀង Reborn ជាមួយ Pleng កាលពីឆ្នាំ ២០១៩៕


អត្ថបទ៖ ផានិត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា