Connect with us

ជីវិតកម្សាន្ដ

ទម្រាំមានថ្ងៃនេះ មាស នីតា ហែលឆ្លងជីវិតកម្សត់ជាច្រើន មានម្ដាយ និងបងប្រុសជាអ្នកបោសសំរាម

បានផុស

នៅ

ទស្សនិកជនបានដឹង និងស្គាល់គ្រប់គ្នាហើយចំពោះតារាចម្រៀង មាស នីតា ឬហៅ ចែសារ៉ុង ដែលផ្ទុះចម្រូងចម្រាសការច្រៀងCoverនៅបទ ផ្លូវណាទៅផ្ទះម៉ែក្មេក។​

May be a closeup of 1 person, sitting and outdoors
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយឡែក​បើ​ងាក​មក​ចាប់អារម្មណ៍​ពី​ជីវប្រវត្តិ​ និង​ជីវិត​តស៊ូ​របស់​ មាស នី​តា​ ប្រហែលជា​មិនទាន់​ត្រូវបាន​អ្នកគាំទ្រ​ និង​មហា​ជនណាម្នាក់​បានដឹង​ទេ​ថា ​តើ​នាង​ជួប​ការលំបាក​ និង​ធ្លាប់មាន​ប្រវត្តិ​យ៉ាងណា​នៅឡើយ​ទេ​។ ​ដូច្នេះ​ដើម្បី​ស្រាយ​នូវ​ចម្ងល់​ខ្លះៗ​ដល់​អ្នកគាំទ្រ ​ថ្ងៃនេះ​កម្ពុជា​ថ្មី​ សូម​នាំ​អារម្មណ៍​ប្រិ​យមិត្ត​មក​ដឹង​ពី​រឿងរ៉ាវ​ជីវិត​មួយចំនួន​របស់​កញ្ញា មាស នី​តា ដូចខាងក្រោម​

May be an image of 1 person and standing

​ឆ្លើយ​នឹង​សំនួរ មាស នី​តា​ បាន​ប្រាប់​កម្ពុ​ជាថ្មី​ដូច្នេះ​ថា ​ឈ្មោះ​ពិត​របស់ខ្ញុំ​ គឺ ពៅ ស្រី​មាស ដែល​បងប្អូន​ភាគ​ច្រើន​ស្គាល់​ខ្ញុំ​ជា មាស នី​តា ខ្ញុំ​មាន​អាយុ​ ២៥ ឆ្នាំ​នឹងមាន​ស្រុក​កំ​ណើត​នៅ​ភូមិ​ព្រែក​ក្មេង​ ឃុំ​ព្រែកក្មេង ​ស្រុក​ល្វាឯម​ ខេត្តកណ្តាល​។ ខ្ញុំ​មាន​បងប្អូន​ពីរ​នាក់ ​ប្រុស​ ១​ ស្រី​ ១ ​ខ្ញុំ​ជា​កូនពៅ​ហើយ​គ្រួសារ​ខ្ញុំ​មាន​សមាជិក​តិច​ណាស់ ​ខ្ញុំ​ចេញមក​ពី​គ្រួសារ​ក្រីក្រ​ដែល​ឪពុក​ខ្ញុំ​បាន​បោះបង់​ និង​ទៅ​ចោល​ម្តាយ​ខ្ញុំ​តាំងពី​ខ្ញុំ​ទម្ងន់​ក្នុង​ផ្ទៃ​។​

​នី​តា និយាយ​បន្តថា ​កន្លងមក​ម៉ែ​នឹង​បងប្រុស​ខ្ញុំ​ជា​អ្នក​បោស​សំរាម​តាមផ្លូវ​ បងប្រុស​ខ្ញុំ​ក្រៅពី​បោស​សំរាម​គា​ត់ទៅ​លក់​កាសែត​វ៉ៃ​សា​រ៉ា​ស្បែក​ជើ​ង​ឲ្យគេ ចំណែក​ម៉ែ​ទំនេរ​ពី​ការងារ​បោស​សំរាម​ គឺ​គាត់​ទៅ​ស៊ីឈ្នួល​លាងចាន​ បោក​ខោអាវ​តាម​ផ្ទះ​ឲ្យគេ​ដើម្បី​យកលុយ​មក​ចិញ្ចឹម​ខ្ញុំ​(​ពេលនោះ​ខ្ញុំ​នៅ​តូច​)​។​ក្រោយ​ពី​ខ្ញុំ​បាន​អាយុ ​៥ ​ទៅ ​៦ ​ឆ្នាំ ​ខ្ញុំ​ក៏បាន​ដើ​រលក់​ផ្កា​ក្នុង​ហាង​ ចំណែក​ការស្រលាញ់​សិល្បៈ​នេះ ​គឺ​ដុង​ពី​កំ​ណើត​ខ្ញុំ​មក​ម្ល៉េះ​។​ ពេល​ខ្ញុំ​លក់​ផ្កាប​ណ្តើរ​ពេល​គេ​ទិញ​បាន​មួយ ​ខ្ញុំ​ក៏​ច្រៀង​ជូន​ពួកគាត់​មួយ​បទ​ ហើយ​ពួកគាត់​សរសើរ​សំឡេង​នឹង​ភាពក្លាហានរបស់ខ្ញុំ គាត់​ក៏​ជួយ​ទិញ​ទាំងអស់​។​

​កញ្ញា មាស នី​តា បាន​និយាយទៀតថា​ ក្រោយមកទៀត​នាង​អាយុ ​១៦ ​ក៏បាន​សុំចូល​ច្រៀង​នៅ​ហាង​មួយ​កន្លែង​ពេលដែល​ចូល​ច្រៀង ​គឺ​ប្រាប់​គេ​ថា​អាយុ ១៨ ​ទើប​គេ​ឲ្យ​ចូល​ច្រៀង​ ហើយ​បើប្រាប់​ត្រង់​គេ​អត់ឲ្យ​ធ្វើ​ការ​ទេ​។​ នាង​ថា​ កាលនោះ​គ្រួសារ​នាង​ជួប​ការលំបាក ​ដូច្នេះ​ក៏ត្រូវ​ធ្វើការ​ផង​រៀន​ផង​ បន្ទាប់មក​ការងារ​ក៏​ចេះតែមាន​ភាព​រីកចម្រើន​ហើយ​នាង​ក៏​កាត់បន្ថយ​ការសិក្សា​ជាហេតុ​នាំ​ឲ្យ​ការរៀន​នោះ​មិនបាន​ចប់​ថ្នាក់​ឡើយ​ ពោលគឺ​ឈប់រៀន​ត្រឹម​ទី​ ១១ ​រួច​ក៏​បន្ត​ច្រៀង​រហូតដល់​សព្វថ្ងៃ​។​ក្រៅពី​ការ​ច្រៀង​នាង​ក៏​កំពុង​រៀន​ជំនាញ​ផ្នែក​សំអាង​ផងដែរ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ការបោកប្រាស់តាមអនឡាញ
ព័ត៌មានជាតិ២ នាទីutes មុន

ទូតអាមេរិកជួបរដ្ឋមន្ត្រីយុត្តិធម៌ពិភាក្សាលើការប្រឆាំងការបោកប្រាស់តាមអនឡាញ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ការសិក្សា៖ មនុស្ស​​កាន់តែ​ទាបរងផលប៉ះពាល់កាន់តែខ្លាំង​ពីបរិយាកាស​​ពុល​

ព័ត៌មានជាតិ១៥ នាទីutes មុន

ថ្ងៃទី ៣ នៃបុណ្យចូលឆ្នាំចិននៅភ្នំពេញ មានសិស្ស និងគ្រូ មករៀន និងបង្រៀន ដូចថ្ងៃធម្មតា

តម្លៃមាស
ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

តម្លៃមាស​កើនឡើងខ្ពស់បំផុត ជុំវិញ​​គោលនយោបាយពន្ធគយរបស់​ ត្រាំ

ព័ត៌មានជាតិ២០ នាទីutes មុន

លោក ហ៊ុយ វណ្ណៈ អំពាវនាវដល់អ្នកប្រើAI ឈប់យករូបថតរូបសំណាកនានាទៅធ្វើឱ្យមានចលនាទៀត ព្រោះប៉ះពាល់ដល់វប្បធម៌ខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម