Connect with us

ជីវិតកម្សាន្ដ

សុខ ពិសី និយាយច្បាស់ៗ ពេលគេសួរនាំរឿងជ្រើសរើសគូស្រករ

បានផុស

នៅ

​កំពូល​តារាចម្រៀង​សំនៀង​ផ្អែម​កញ្ញា សុខ ពិសី បច្ចុប្បន្ន​ត្រូវបាន​គេ​ចាត់ទុកថា​នាង​ជាតា​រា​ស្រី​ដែល​រក្សាបាន​ការគាំទ្រ ​និង​មាន​ប្រជាប្រិយភាព​ចេះ​ថមថយ​។​ មិនតែប៉ុណ្ណោះ ពិសី ក៏ត្រូវ​បាន​គេ​និ​យាយ​ថា​នាង​ជា​រាជិនី​សម្រស់​ផងដែរ ​ខណៈចូល​ដល់​ដើមឆ្នាំ​ ២០២២ ​នេះ ​ភ្លា​មនាង​កាន់តែ​ត្រូវប៉ាន់​លើ​ទីផ្សា​រចម្រៀង​ និង​ការផ្សព្វផ្សាយ​ស្ព​ត​ធំៗ​ជាដើម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុផល​នេះហើយ​ទើបបានជា​អ្នកគាំទ្រ​ចាត់ទុកថា ​វា​ជា​ជោគជ័យ​ដ៏​ធំ​របស់​កញ្ញា សុខ ពិសី បន្ថែមទៀត​ទាំង​លើ​អាជីព​សិល្បៈ និង​មុខ​ជំនួញ​របស់​នាង​នាពេល​បច្ចុប្បន្ន​។​ ម្យ៉ាងទៀត ពិសី ក៏​នៅតែ​រក្សា​បាន​សន្ទុះ​នៃ​ការគាំទ្រ​និង​មាន​ទីផ្សា​រចម្រៀង​ខ្លាំង ​មិនចាញ់​មិត្តភក្តិ​រួម​ជំនាន់​ឡើយ​។​ចំណែក​រូប​សម្រស់ សុខ ពិសី គឺ​នៅ​រក្សាបាន​ភាពស្រស់ស្អាត​ និង​មាន​រាង​តូច​ច្រឡឹង​គួរ​ឲ្យ​ស្រលាញ់​ទៀត​ផង​។​

​ដោយឡែកពាក់ព័ន្ធទៅនឹងរឿងរ៉ាវជីវិតស្នេហារបស់ សុខ ពិសី ឯណ្ណោះវិញកន្លងមកមានទស្សនិកជន និងអ្នកគាំទ្រមួយចំនួនធំតែងតែចង់ដឹងគ្រប់គ្នាថា ​តើ​ដល់​ពេលណាទើបនាងសម្រេចចិត្តដឹកដៃបុរសក្នុងក្តីស្រមៃចូល​រោងការ​ដូច​តារា​ប្រុស​-​ស្រី​ឯទៀត​?​។ ​ខណៈកន្លងមក ពិសី តែង​បដិសេធន៍​និង​មិនដែល​បង្ហើប​ពី​រឿងនេះ​ឡើយ​។​

​ដើម្បី​ជាការ​ស្រាយ​មន្ទិល​និង​ចម្ងល់ ​ឬ​សំនួរ​ជាច្រើន​របស់​អ្នកគាំទ្រ​តារាចម្រៀង​មុខ​ស្រទន់​កញ្ញា​សុខ ពិ សី បាន​ថ្លែងប្រាប់​តាមរយៈបណ្តាញ​សង្គម​ដោយ​ខ្លី​ថា ​កុំ​ភ័យ​រឿង​គូរ​ស្រករ​ដល់ពេល​ណា​យក​ពេល​ហ្នឹង​ទៅ បើ​អត់​ទេ​ក៏​អត់​ទៅ​។​ ត្រូវ​ខ្វល់​រឿង​ខំ​រកលុយ​ឲ្យ​បាន​ច្រើនៗ​ទុកពេល​ចាស់​ទៅ​ដើរលេង​ឲ្យ​ណា​ណី​តែម្តង​។​

​សូម​បញ្ជាក់ដែរថា ​រឿង​ដែល​គេ​ឲ្យ​កត់សម្គាល់​ គឺ​ កញ្ញា​ សុខ ពិសី អំឡុង​ពេលនេះ​កាន់តែ​ត្រូវប៉ាន់​ផងដែរ​នៅក្នុង​អាជីព​ព្រោះ​ថ្មីៗ​កន្លងទៅ​នាង​ទើបបាន​ចេញមុខ​ក្លាយជា​តំណាង​ឲ្យ​ផលិតផល​ធំ​មួយ​យ៉ាង​ភ្ញាក់ផ្អើល​។​ ក្រៅពី​ក្ដាប់បាន​ស្ព​ត​ធំៗ​នោះ​កញ្ញា​ សុខ ពិសី ក៏​ជា​អ្នក​ថត​ម៉ូដ​សម្អាងការ​ដ៏​មមាញឹក​ផងដែរ​ ទើប​ធ្វើ​ឲ្យ​នាង​ហាក់​មិនសូវ​ខ្វាយខ្វល់​នឹង​រឿងរ៉ាវ​សាង​អនាគត់​ឬ​ជ្រើស​រើសយក​គូស្រករ​នោះ៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៦ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម៩ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម